ប្រទេសវៀតណាម

ផ្លែស្រកានាគវៀតណាម កំពុងរងទុក្ខជាថ្មីទៀត ក្រោយចិនហាមឃាត់ការនាំចូល


ការនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២១នេះ ហាក់មិនសូវរលូនប៉ុន្មានទេ ដោយសារតែចិនមានការរឹតត្បិតកាន់តែខ្លាំង ក្រោយពេលប្រទេសវៀតណាមមានការផ្ទុះរាលដាលកូវីដ-១៩ខ្លាំងក្នុងនោះ ចិនមានការបិទច្រកព្រំដែនមួយចំនួន និងផ្អាកការនាំចូលផលិតផលផ្លែឈើមួយចំនួនពីវៀតណាម ដោយបារម្ភពីការឆ្លងកូវីដ-១៩។
ការនាំចេញផ្លែ​ស្រកានាគរបស់វៀតណាម រូបភាព៖ VNA
ដោយ

ក្នុង​នោះ​ដែរ ផ្លែ​ស្រកានាគ​វៀតណាម ហាក់​កំពុង​ជួប​បញ្ហា​ខ្លាំង​ជាងគេ ដោយ​ថ្មី​ៗ​នេះ អាជ្ញាធរ​ចិន​ទើបតែ​បាន​សម្រេច​ផ្អាក​ការ​នាំ​ចូល​ផ្លែ​ស្រកានាគ​ពី​វៀតណាម​ជា​លើ​ទី​១ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​ស្រកានាគ​របស់​វៀតណាម​នៅ​ចិន​ក្នុង​តម្លៃ​ប្រមាណ ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​បច្ចុប្បន្ន ការ​ប្រមូល​ផល​ផ្លែ​ស្រកានាគ​វៀតណាម​កាន់តែ​កៀក​ខិតចូល​មក​ដល់​ហើយ​។

ផ្លែ​ស្រកានាគ ជា​ផ្លែ​ឈើ​ពេញ​និយម​ដាំ​ក្នុង​ប្រទេស​វៀតណាម ហើយ​ផ្លែ​ឈើ​នេះ​មាន​បរិមាណ​ស្មើនឹង​ពាក់កណ្ដាល​នៃ​ការ​នាំ​ចេញ​ផ្លែ​ឈើ​របស់​វៀតណាម​។ តែ​ក្នុង​កំឡុង​វិបត្តិ​កូ​វី​ដ ចិន​បាន​បញ្ឈប់​ការ​នាំ​ចូល​ផ្លែ​ស្រកានាគ ២​លើក​មក​ហើយ ក្រោយ​រក​ឃើញ​មេរោគ​កូ​វី​ដ​-១៩ នៅ​លើ​កេស​វេច​ខ្ចប់​ផ្លែ​ស្រកានាគ ខណៈ​ទីផ្សារ​ចិន​ជា​ទិស​ដៅ​សំខាន់​ជាងគេ​នៃ​ការ​នាំ​ចេញ​ផ្លែ​ស្រកានាគ​របស់​វៀតណាម ពោល​គឺ​មាន​ស្ទើរតែ ៨០ ភាគរយ នៃ​ការ​នាំ​ចេញ​សរុប​របស់​វៀតណាម និង​មាន​តម្លៃ ១ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន South China Morning Post​។

បញ្ហា​មាន​កូ​វី​ដ​-១៩ នៅ​លើ​កេស​ខ្ចប់​ផ្លែ​ស្រកានាគ​ពី​វៀតណាម​ចុង​ក្រោយ​នេះ គឺ​ត្រូវ​បាន​រក​ឃើញ ដោយ​អាជ្ញាធរ​ចិន​នៅ​តំបន់​ក្វា​ង​ស៊ី​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ដោយ​ផ្លែ​ស្រកានាគ​ទាំងនោះ​ត្រូវ​បាន​ដឹក​មក​ពី​ខេត្ត​គ័ង​និ​ញ ប្រទេស​វៀតណាម​។

ផ្លែ​ស្រកានាគ​មាន​ចំនួន ១ ភាគ ៣ នៃ​ការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​សរុប​របស់​វៀតណាម កាលពី​ឆ្នាំ​មុន ដែល​មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​ដល់​ទៅ​ជាង ៣ ពាន់​លាន​ដុល្លារ​។

ទោះ​យ៉ាងណាមិញ លោក​ដាង ផុ​ក ង្វៀ​ន (Dang Phuc Nguyen) អគ្គលេខាធិការ​សមាគម​បន្លែ និង​ផ្លែ​ឈើ​វៀតណាម​បាន​និយាយ​ថា ការ​បញ្ឈប់​នេះ គឺជា​ការ​ប៉ះទង្គិច​ថ្មី​បំផុត ចំពោះ​ពាណិជ្ជកម្ម​ផ្លែ​ឈើ​របស់​វៀតណាម​ជាមួយ​ប្រទេស​ចិន ដែល​ត្រូវ​បាន​គេ​មើលឃើញ នឹង​ធ្វើ​ឲ្យ​មានការ​ធ្លាក់​ចុះ​ការ​នាំ​ចេញ ចំ​ពេល​មានការ​កកស្ទះ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក និង​ការ​ត្រួតពិនិត្យ​តាម​ព្រំដែន​កាន់តែ​មាន​ភាព​តឹងរ៉ឹង​។

ទន្ទឹម​នេះ ការ​បញ្ឈប់​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​វៀតណាម​នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន​មានឱកាស​បង្កើន​ការ​ដាំ​ដុះ​ផ្លែ​ស្រកានាគ​ក្នុង​ប្រទេស​ចិន​ផ្ទាល់​ផង​ដែរ​។

សូម​រំឭក​ថា ក្រោយ​រក​ឃើញ​មេរោគ​កូ​វី​ដ​១៩​លើ​ការ​សំបក​កេស​ផ្លែ​ស្រកានាគ​ហើយ កម្មករ​ដែល​នៅ​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ​ក៏​ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​ឱ្យ​នៅ​នឹង​កន្លែងធ្វើការ និង​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ -១៩ ជា​ប្រចាំ​។ ដោយឡែក អាជ្ញាធរ ខេត្ត​ក្វា​ង​ស៊ី​ប្រទេស​ចិន បានឱ្យ​ដឹង​ថា ការ​ផ្អាក​ការ​នាំ​ចូល​ផ្លែ​ស្រកានាគ​វៀតណាម​នឹង​បន្ត​រយៈពេល​មួ​យស​ប្តា​ហ៍​ទៀត ប្រសិនបើ​រក​ឃើញ​មេរោគ​កូ​វី​ដ​ម្តងទៀត​លើ​ការ​វេច​ខ្ចប់​ផ្លែ​ស្រកានាគ ឬ​ផលិតផល​ណាមួយ​ដែល​ដឹក​ជញ្ជូន​ពី​ប្រទេស​វៀតណាម​។ ដូចនេះ​ការ​រក​ឃើញ​លើក​ទី​បី​នឹង​នាំ​ឱ្យ​ការ​ផ្អាក​កើនឡើង​រយៈពេល​បួន​ស​ប្តា​ហ៍​ហើយ​។

សូម​បញ្ជាក់​ថា មិនមែន​តែ​ប្រទេស​វៀតណាម​ទេ​ដែល​ចិន​បាន​បញ្ឈប់​កា​នាំ​ចូល ពោល​ប្រទេស​ចិន​ក៏​បាន​ផ្អាក​ការ​នាំ​ចូល​ផ្លែ​ឈើ​ពី​តំបន់​ផ្សេង​ទៀត​ផង​ដែរ​នា​ពេល​ថ្មី​ៗ​នេះ រួម​ទាំង​ម្នាស់​តៃវ៉ាន់ និង​ផ្លែ​ឆឺ​រី ពី​ខេត្ត ជាំ​ង​ស៊ូ បន្ទាប់​ពី​អាជ្ញាធរ​បាន​រក​ឃើញ​មេរោគ​នៅ​លើ​វេច​ខ្ចប់​ផ្លែ​ឈើ​។ ចិន​បាន​ធ្វើតេស្ត​យ៉ាង​យកចិត្តទុកដាក់​លើ​អាហារ​នាំ​ចូល​ជា​ពិសេស​សាច់ និង​អាហារ​សមុទ្រ​ដើម្បី​រក​មើល​មេរោគ ទោះបី​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា គ្មាន​ភស្តុ​តាង​បញ្ជាក់​ណា​ថា​មនុស្ស​អាច​ឆ្លង​វីរុស​នេះ ពី​អាហារ ឬ​ការ​វេច​ខ្ចប់​អាហារ​ក៏​ដោយ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហុងកុង មានកំពូលមហាសេដ្ឋីច្រើនជាងគេលំដាប់ទី២ក្នុងពិភពលោក

ព័ត៌មាន
ហុងកុងបានក្លាយជាទីក្រុងដែលមានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារច្រើនជាងគេលំដាប់ទី ២ របស់ពិភពលោក បន្ទាប់ពីទីក្រុង ញូវយ៉ក របស់សហរដ្ឋអាមេរិក …

ប្រសិនបើមានការចែកជាប្លុកប្រជែងគ្នារវាងអាមេរិក និងចិន តើមួយណានឹងអាចទាញបានផលចំណេញច្រើនបំផុត?

ព័ត៌មាន
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបច្ចុប្បន្នកំពុងប្រេះឆាកាន់តែខ្លាំង និងមិនទាន់មានសញ្ញាណាមួយថា នឹងអាចរកឃើញការផ្សះផ្សាគ្នាបាននៅឡើយទេ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ