រោងចក្រកាត់ដេរវៀតណាម

រោងចក្រកាត់ដេរវៀតណាម បដិសេធការបញ្ជាទិញពីបរទេស ចំពេលកង្វះកម្លាំងពលកម្ម និងថ្លៃដឹកឡើងខ្ពស់


ក្រោយរោងចក្របានបើកដំណើរការឡើងវិញក្នុងរយៈពេល ២ ខែ បន្ទាប់ពីមានការបិទខ្ទប់ គេសង្កេតឃើញថា ក្រុមហ៊ុនវាយនភណ្ឌ កាត់ដេរនៅភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានបង្ខំចិត្ត បដិសេធទទួលយកការបញ្ជាទិញនាំចេញថ្មីពីអ្នកបញ្ជាទិញនៅក្រៅប្រទេស ចំពេលដែលរោងចក្រនៅវៀតណាម កំពុងប្រឈមនឹងបញ្ហាជាច្រើននៅក្នុងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន រួមមានការខ្វះខាតកម្លាំងពលកម្ម ថ្លៃដឹកជញ្ជូនមានតម្លៃខ្ពស់ និងត្រូវចំណាយលើវិធានការសុវត្ថិភាពទប់ស្កាត់កូវីដ១៩ជាដើម។ នេះបើយោងតាមការចុះផ្សាយដោយសារសារព័ត៌មាន VN Express។
រោងចក្រកាត់ដេរវៀតណាម បដិសេធការបញ្ជាទិញពីបរទេស
ដោយ

បើ​ទោះបីជា មានការ​បើក​ដំណើរការ​រោងចក្រ​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ក៏​ដោយ តែ​ជាក់ស្ដែង បើ​មើលទៅ​លើ​ស្ថានភាព​កូ​វី​ដ​១៩​នៅ​ប្រទេស​វៀតណាម ហាក់​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នៅ​ឡើង​ទេ ដូចនេះ អ្វី ដែល​រោងចក្រ​ត្រូវធ្វើ​ក្នុង​ពេល​បើក​ដំណើរការ​ឡើង​វិញ​នេះ គឺ​ត្រូវ​រ៉ាប់រង​លើ​ការ​ចំណាយ​លើ​ការ​ធ្វើតេស្ត​កូ​វី​ដ​១៩ និង​ផ្តល់​ការ​ថែទាំ​ដល់​កម្មករ​ដែល​សង្ស័យ​ថា មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ជាដើម​។

បញ្ហា​ប្រឈម​មួយទៀត​នោះ​គឺ ចាប់តាំងពី​មាន​ជំងឺ​កូ​វី​ដ​១៩​មក តម្លៃ​ដឹក​ជញ្ជូន​ទំនិញ​បាន​កើនឡើង​ខ្ពស់ ហើយ​ឥឡូវនេះ​ក្រុមហ៊ុន​នានា​មានការ​ព្រួយបារម្ភ​ថា កង្វះ​កម្លាំង​ពលកម្ម​នឹង​ពន្យារពេល​ផលិតកម្ម និង​ការ​ដឹក​ជញ្ជូន ហើយ​ដើម្បី​ធានា​បាន​នូវ​ការ​ដឹក​ជញ្ជូន​ទាន់​ពេលវេលា ពួក​គេ​ប្រហែលជា​ត្រូវ​ដឹក​ជញ្ជូន​ផលិតផល​តាម​ផ្លូវអាកាស​ក្នុង​តម្លៃ​ខ្ពស់​ខ្លាំង​ណាស់​។ ដូចនេះ​ហើយ ក្រុមហ៊ុន​មួយ​ចំនួន​មិន​ហ៊ាន ទទួលយក​ការ​បញ្ជា​ទិញ​ថ្មី​ៗ​ពី​បរទេស​នោះ​ទេ នា​ពេល​ថ្មី​ៗ​នេះ​។

គួរ​ជម្រាប​ដែរ​ថា យោង​តាម​ការ​ស្ទង់​មតិ​មួយ​ក្នុង​ខែវិច្ឆិកា មាន​កម្មករ​ប្រមាណ ៧៥% ទៅ ៨៥% ប៉ុណ្ណោះ បាន​ត្រឡប់​ទៅ​ធ្វើការ​នៅ​រោងចក្រ​ក្នុង​ខេត្ត​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ឡើង​វិញ​។ ប៉ុន្តែ​មួយ​ខែ​ក្រោយមក បន្ទាប់​ពី​ការ​បើកប្រាក់​បៀវត្សរ៍​របស់​ពួក​គេ​មាន​ភាព​យឺតយ៉ាវ ឬ​ពួក​គេ​បាន​ទទួល​ប្រាក់​ជំនួយ​តិចតួច​ពី​និយោជក កម្មករ​មួយ​ចំនួន​ក៏​បាន​លាឈប់​ពី​ការងារ​ទាំងនោះ​វិញ​។

បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ​វៀតណាម​បានឱ្យ​ដឹង​ថា វៀតណាម​បាន​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយ​ន​ភណ្ឌ​មាន​តម្លៃ​ជិត ៣០ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១១ ខែ ឆ្នាំ​នេះ កើនឡើង ៨ ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ជា​ពិសេស តម្លៃ​សម្លៀក​បំពាក់ និង​វាយ​ន​ភណ្ឌ ដែល​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង ១៣% មាន​ទឹកប្រាក់​ជាង ១៤ ពាន់​លាន​ដុល្លារ ខណៈ​ទៅ​កាន់​សហភាព​អឺរ៉ុប​វិញ​កើន ៣% ដល់​ជាង ៣ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ ៩,៥% មក​នៅ​ត្រឹម​ជិត ៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​៕




អត្ថបទបន្ទាប់


២០២២ ជប៉ុនគ្រោងបង្កើនការចំណាយដល់ជាង ៩០០ពាន់លានដុល្លារ ជាកម្រិតខ្ពស់បំផុតនៅ១០ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ប្រទេសជប៉ុនគ្រោងនឹងស្នើឡើងនូវកញ្ចប់ថវិកាចំនួន ១០៧ទ្រីលានយ៉េន ឬស្មើនឹងប្រមាណ ៩៤៤ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២២ ដើម្បីយកទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ