ក្រុមហ៊ុន Vingroup នៅប្រទេសវៀតណាម

ក្រុមហ៊ុនយក្សវៀតណាម Vingroup បង្ហាញផែនការបោះផ្សាយលក់ភាគហ៊ុនតម្លៃ ២ពាន់លានដុល្លារនៅអាមេរិក


ក្រុមហ៊ុនឯកជនដ៏ធំបំផុតនៅវៀតណាម Vingroup កំពុងពិចារណាលើគម្រោងបោះផ្សាយលក់មូលបត្រ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន VinFast នៅក្នុងសហរដ្ឋអាមេរិក ដោយតម្លៃនៃការបោះផ្សាយលក់មូលបត្រនេះ មានដល់ទៅ២ពាន់លានដុល្លារអាមេរិក។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន VinGroup ក្នុងប្រទេសវៀតណាម​
ដោយ

ក្រុមហ៊ុន VinFast គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ដ ហើយ​ថ្មី​ៗ​នេះ ក្រុមហ៊ុន​នេះ​ក៏​មាន​ផលិត​រថយន្ដ​អគ្គិសនី​ផង​ដរ ហើយ​ក៏​កំពុង​មាន​ផែនការ​ធំ​ក្នុង​ការ​ពង្រីក​ខ្លួន​លើ​ផលិតកម្ម​រថយន្ដ​អគ្គិសនី​នេះ​នៅ​ថ្ងៃ​អនាគត​ដែរ​។

តាម​ការ​រាយការណ៍​របស់ Bloomberg បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ អាច​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ពោល​គឺ​នៅ​ក្នុង​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០២១ ហើយ​អាច​នឹង​បង្កើន​ទំហំ​បោះផ្សាយ​លក់​ភាគហ៊ុន​ដល់​ទៅ ៣​ពាន់​លាន​ដុល្លារ​។

យ៉ាងណាមិញ សម្រាប់​ផែនការ​របោះ​ផ្សាយ​លក់​ភាគហ៊ុន​តម្លៃ ២​ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​នេះ របស់ VinFast នឹង​ក្លាយជា​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ ឬ​ភាគហ៊ុន​ដ៏​ធំ​ជាងគេ​បំផុត​ក្នុង​ចំណោម​ក្រុមហ៊ុន​វៀតណាម ហើយ​វា​ក៏​នឹង​ក្លាយជា​ក្រុមហ៊ុន​វៀតណាម​ដំបូង​គេ​ផង​ដែរ ដែល​នឹង​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​នៃ​សហរដ្ឋអាមេរិក​។

នៅ​ក្រោយ​ការ​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​អា​មេ​រិ​ក​ហើយ ក្រុមហ៊ុន​វៀតណាម VinFast រំពឹង​ថា​តម្លៃ​របស់​ក្រុមហ៊ុន​របស់​ខ្លួន នឹង​មាន​មិន​តិច​ជាង​៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ​។

VinFast បាន​ចាប់ផ្ដើម​ចេញ​លក់​រថយន្ដ​របស់​ខ្លួន​តាំងពី​ឆ្នាំ​២០១៩​មក ហើយ​មាន​ផែនការ​នឹង​ដាក់​ចេញ​នូវ​រថយន្ដ​អគ្គិសនី​ដែល​មាន​ប្រព័ន្ធ​បើកបរ​ដោយ​ខ្លួនឯង​នៅ​ក្នុងឆ្នាំនេះ​ផង​ដែរ​។

ក្រុមហ៊ុន​វៀតណាម​មួយ​នេះ ក៏​ទើប​ទទួល​បាន​អាជ្ញា​បណ្ណ​នៅ​អា​មេ​រិ​ក និង​មាន​ផែនការ​នាំ​យក​រថយន្ដ​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​អា​មេ​រិ​ក​ផង​ដែរ​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនឱសថបារាំង Sanofi វិនិយោគជាង៦០០លានដុល្លារចូលរួមផលិតវ៉ាក់សាំងកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់ប្រទេសបារាំងមានឈ្មោះថា Sanofi បានឲ្យដឹងកាលពីថ្ងៃច័ន្ទទី ១២ ខែមេសាថា ខ្លួននឹងវិនិយោគក្នុងទឹកប្រាក់ ៤០០លានផោន ឬ…

ការនាំចេញផលិតផលកសិកម្មសម្រេចបានជាង១ពាន់លានដុល្លារ កើនជាង៧០%

ព័ត៌មាន
នៅរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះ កម្ពុជាសម្រេចបានការនាំចេញកសិផលសរុបចំនួនជាង១ពាន់លានដុល្លារ កើនឡើងជាង៧០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ