ក្រុមហ៊ុនយក្សវៀតណាម Xiaomi

ក្រុមហ៊ុនយក្សវៀតណាម Xiaomi ចាប់ផ្ដើមផលិតកម្មស្មាតហ្វូនរបស់ខ្លួននៅវៀតណាម


ក្រុមហ៊ុនយក្សចិន Xiaomi ដែលមានផលិតឧបករណ៍បច្ចេកវិទ្យាជាច្រើនរួមទាំងស្មាតហ្វូនផងដែរនោះ បានប្រកាសនៅនៅដើមសប្ដាហ៍នេះថា រោងចក្រផលិតស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសវៀតណាម បានបញ្ចេញចែកចាយស្មាតហ្វូនម៉ា Xiaomi ផលិតនៅវៀតណាមជាជាលើកដំបូងទៅកាន់ទីផ្សារ។
ក្រុមហ៊ុនយក្សវៀតណាម Xiaomi ចាប់ផ្ដើមផលិតកម្មស្មាតហ្វូនរបស់ខ្លួននៅវៀតណាម

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ាក Xiaomi ផលិត​នៅ​វៀតណាម​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន DBG Technology ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ របស់​ក្រុមហ៊ុន DBG Electronic Investment Limited ហើយ​រោងចក្រ​ផលិត​ស្មា​ត​ហ្វូ​ន​នេះ មា​នទី​តាំងនៅ​ក្នុង​ភាគ​ខាងជើង​នៃ​ខេត្ត​តៃ​និ​ញ​ប្រទេស​វៀតណាម​។

ក្រៅ​តែ​ពី​ការ​ផលិត​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​ក្នុងស្រុក ផលិតផល Xiaomi ដែល​ផលិត​នៅ​វៀតណាម ក៏​នឹង​ត្រូវ​បាន​នាំ​ចេញ ទៅ​កាន់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ រួម​មាន​ម៉ា​ឡេ​ស៊ី និង​ថៃ​ជាដើម​។ នេះ​បើ​តាម​ការ​អះអាង​របស់​តំណាង​ក្រុមហ៊ុន Xiaomi Vietnam​។

លោក ង្វៀ​ន ដុ​ច​ត្រុ​ង តំណាង​ក្រុមហ៊ុន Digiworld ដែល​ជា​អ្នកលក់​ចែកចាយ​បន្ដ​ផលិតផល Xiaomi នៅ​វៀតណាម បាន​និយាយ​ថា ការ​ផលិត​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​ប្រទេស​វៀតណាម នឹង​ជួយ​ដោះស្រាយ​បញ្ហា ដែល​បណ្ដាល​មក​ពី​ការ​រំខាន​នៃ​កូ​វី​ដ​១៩ លើ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​។

Xiaomi គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​បំផុត​ទី​២​នៅ​ប្រទេស​វៀតណាម ដោយ​មាន​ចំណែក​ទីផ្សារ​ប្រហែល​ជាង​២០% នៅ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ក្នុងឆ្នាំនេះ​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ Counterpoint​។

Xiaomi គឺជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​តម្លៃ​ទាប​មួយ​ដ៏​ល្បីល្បាញ​មួយ​របស់​ពិភពលោក ដោយ​ភាគច្រើន​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ផ្ទាល់ និង​ឥណ្ឌា ដោយ​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​ផលិត​របស់​ក្រុមហ៊ុន​នេះ រួម​មាន​ដូច​ជា Foxconn, DBG, BYD និង Flex​ជាដើម​។

សូម​បញ្ជាក់​ថា ប្រទេស​វៀតណាម បច្ចុប្បន្ន កំពុង​ក្លាយជា​គោលដៅ​វិនិយោគ​សំខាន់​មួយ​នៅ​ក្នុង​តំបន់​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​។ ជាក់ស្ដែង ថ្មី​ៗ​នេះ ក្រុមហ៊ុន​យក្ស Apple របស់​អា​មេ​រិ​ក ក៏​មាន​ផែនការ​នឹង​រើ​ផលិតកម្ម iPad របស់​ខ្លួន​ចេញពី​ប្រទេស​ចិន មក​តាំងនៅ​ប្រទេស​វៀតណាម​វិញ​ផង​ដែរ​។ ការ​ត្រៀមខ្លួន​រើ​ផលិតកម្ម​ពី​ប្រទេស​ចិន​នេះ គឺ​បន្ទាប់​ពី Apple មើលឃើញ​ពី​វិធានការ​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង រួម​ទាំង​ការ​បិទ​ខ្ទប់​ទីក្រុង​ស៊ា​ង​ហៃ ក្នុង​ការ​ទប់ទល់​នឹង​ការ​រាតត្បាត​កូ​វី​ដ​១៩​ជាដើម ដែល​វិធានការ​ទាំងនេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ខ្សែ​ចង្វាក់​ការ​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន Apple រួម​ទាំង​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដាក់ទណ្ឌកម្មកាត់ផ្ដាច់ប្រេងពីរុស្ស៊ី តើអឺរ៉ុប ឬរុស្ស៊ី ជាអ្នករងទុក្ខខ្លាំងជាង?

ព័ត៌មាន
សហភាពអឺរ៉ុប នៅថ្ងៃទី៣០ឧសភា បានទម្លុះភាពជាប់គាំងនៃការដាក់ទណ្ឌកម្មលើកទី៦ទៅលើរុស្ស៊ី ដោយក្នុងនោះរដ្ឋជាសមាជិកក៏បានការសម្រេច យល់ព្រមហាមឃាត…

សិង្ហបុរីកំពុងស្វែងរកវិធីសាស្ត្រទប់ទល់ ខណៈម៉ាឡេស៊ីចាប់ផ្ដើមផ្អាកការនាំចេញសាច់មាន់ចាប់ពីថ្ងៃទី០១មិថុនានេះតទៅ

ព័ត៌មាន
ក្រុមអាជីវកម្ម និងអ្នកប្រើប្រាស់នៅប្រទេសសិង្ហបុរីកំពុងប្រញាប់ប្រញាល់រកវិធីសាស្ត្រ ដើម្បីទប់ទល់នឹងការផ្អាកការនាំចេញមាន់មួយចំនួនរបស់ប្រទេសម៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ