អាពាហ៍​ពិពាហ៍​ឆ្លង​ដែន!

បុរស​កូរ៉េ​ងាក​ទៅ«រើស»​ប្រពន្ធ​នៅវៀតណាម បន្ទាប់​ពីស្ងាត់​នៅ​ស្រុក​ខ្មែរ!


ស្ត្រី​វៀតណាម​ក្មេងៗ ៦​នាក់​ ឈរ​តម្រង់​ជួរ​គ្នា​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ដើម្បី​ឲ្យ​បុរស​កូរ៉េ​ជ្រើសរើស​យក​ធ្វើ​ប្រពន្ធ។ បើ​មាន​សំណាង នាង​ខ្លះ​នឹង​ត្រូវ​បាន​រៀបការ​​និង​ទៅរស់នៅ​ជីវិត​ថ្មី​នៅ​ក្រៅ​ប្រទេស។
ស្ត្រី​វៀតណាម​មក​ពី​គ្រួសារ​ក្រី​ក្រ​ស្វែងរក​ឱកាស​រស់នៅ​លើ​ដី​ថ្មី​តាម​រយៈ​ការរៀបការ​ជាមួយ​បុរស​បរទេស។
ដោយ

នេះ​ជា​ទិដ្ឋភាព​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​មេអណ្ដើក​​អាពាហ៍​ពិពាហ៍​ខុសច្បាប់​មួយ នៅ​ខណៈ​ដែល​នគរបាល​ទីក្រុង​ហូជីមីញ​ឆ្មក់​បង្ក្រាប​រំដោះ​ស្ត្រី​វៀតណាម​ទាំង​នេះ។

នៅ​ប្រទេស​វៀតណាម ករណី​ស្ត្រី​វៀតណាម​​ស្វែងរក​ប្ដី​ជនជាតិ​កូរ៉េ ចិន និង​តៃវ៉ាន់ មិនមែន​ជា​រឿង​ថ្មី​ទេ ហើយ​ស្ត្រី​ភាគច្រើនបំផុត​មក​ពី​គ្រួសារក្រីក្រ និង​ចង់​មានជីវិត​ល្អ​ប្រសើរ​នៅ​ក្រៅ​ប្រទេស។

កំណើន​នៃ​បុរស​បរទេស​ស្វែងរក​ប្រពន្ធនៅ​វៀតណាម បាន​នាំ​ឲ្យ​កើត​ក្រុមហ៊ុន​មេអណ្ដើក​អាពាហ៍​ពិពាហ៍​លួចលាក់ ឬខុស​ច្បាប់​ជាច្រើន​នៅ​ក្នុង​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ។ 

ក្រុមហ៊ុន​មេ​អណ្ដើក​ទាំង​នេះ ភ្ជាប់​ទំនាក់​ទំនង​រវាង​ស្ត្រី​វៀតណាម និង​បុរស​បរទេស ហើយ​ភាគច្រើន គឺ​គេ​នាំ​ស្ត្រី​ក្មេងៗ​ទៅ​ឲ្យ​គេ​មើល​និង​ជ្រើសរើស​នៅ​តាម​ទីកន្លែង​លួច​លាក់ ដូចជា សណ្ឋាគារ​ ជាដើម។

ស្ថិតិ​បង្ហាញថា ៤០ភាគរយ​នៃ​អាពាហ៍​ពិពាហ៍​ទាំង​នេះ បញ្ចប់​ដោយ​ការលែងលះ​ក្នុង​រយៈពេល ៥ឆ្នាំក្រោយ​អាពាហ៍​ពិពាហ៍ ដោយសារ​តែ​បញ្ហា​វប្បធម៌​និង​ភាសា និង​អ្នក​ខ្លះ គឺ​ដោយសារ​ត្រូវ​ប្ដី និង​គ្រួសារ​សាច់​ថ្លៃ​ធ្វើ​បាប។ 

ទិន្នន័យ​អន្តោប្រវេសន៍​ផ្សាយ​ដោយ​សារព័ត៌មាន​ កូរ៉េ ថែមស៍ បង្ហាញថា នៅ​កូរ៉េ​ខាង​ត្បូង​ បច្ចុប្បន្ន​មាន​ជនជាតិ​វៀតណាម​រស់​នៅ ១សែន ៤ម៉ឺន ៧ពាន់​នាក់។

នៅ​កម្ពុជា កាល​ពី​ច្រើនឆ្នាំ ក៏​មាន​ករណី​ស្ត្រី​ខ្មែរ​រៀបការ​ប្ដី​ចិន​ កូរ៉េ និង​សាសន៍​ដទៃ​ទៀត​ច្រើន​ដែរ ប៉ុន្តែ ក្រោយ​មក​ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​រឹតត្បិត​ បន្ទាប់​ពី​មាន​របាយការណ៍​ពី​ការ​រំលោភបំពានធ្វើ​បាប​ស្ត្រី​ខ្មែរ​នៅ​ក្រៅ​ប្រទេស។ 

បច្ចុប្បន្ន ករណី​បុរស​បរទេស​មក​រក​ប្រពន្ធ​នៅ​ស្រុក​ខ្មែរ តាមរយៈ​ក្រុមហ៊ុន​មេអណ្ដើក​ខុស​ច្បាប់ ហាក់ស្ងាត់​វិញ​ហើយ៕




អត្ថបទបន្ទាប់


ខេត្ត​-រាជ​ធានី​​បី​របស់​កម្ពុជា កំពុង​អង្រួន​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​

ព័ត៌មាន
តំបន់​គោលដៅ​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​បី​កន្លែង​នៅ​កម្ពុជា​ដែល​ស្ថិតនៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល​ សព្វ​ថ្ងៃ​នេះ កំពុង​ត…

វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ក្នុង​វិស័យ​ធនាគារ​កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆមាស​ទី១

ព័ត៌មាន
ក្នុង​អំឡុង​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​ធនាគារ​ធំៗ​ពី​បរទេស​ជា​ច្រើន​បាន​ចូល​មក និង​បាន​សន្យា​​នឹង​ចូល​មក​រកស៊ី​នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ