វិស័យប្រេងនៅវៀតណាម

ក្រុមហ៊ុនប្រេង និង ឧស្ម័នដ៏ធំមួយរបស់វៀតណាមប្រកាសប្រាក់ចំណេញកើនដល់៦ពាន់លានដុល្លារ


ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់វៀតណាមដ៏ធំមួយ គឺ Vietnam Oil and Gas Group ឬហៅថា PetroVietnam បានប្រកាសពីប្រាក់ចំណេញមុនបង់ពន្ធរបស់ខ្លួននៅ៥ខែដំបូង នៅឆ្នាំ២០២១នេះ មានដល់ទៅជាង ៦ពាន់៣រយលានដុល្លារអាមេរិក ពោលគឺមានការកើនឡើងខ្ពស់ជាងការរំពឹងទុកដល់ទៅ ២-៣ដង ជាមួយអត្រាកំណើនដល់ទៅ៣ខ្ទង់ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មានវៀតណាម។
ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់វៀតណាមដ៏ធំមួយ គឺ Vietnam Oil and Gas Group ឬហៅថា PetroVietnam
ដោយ

អគ្គនាយក​ក្រុមហ៊ុន​ប្រេង និង ឧស្ម័ន ផេ​ត្រូ​វៀតណាម (PetroVietnam) លោក  លី មា​ញ​ហ៊ុ​ង បាន​និយាយ​ថា ជា​រួម​នៅ​ក្នុង​រយៈពេល ៥​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ ក្រុមហ៊ុន​ទទួល​បាន​ប្រាក់​ចំណូល​វិជ្ជមាន​ស្ទើរតែ​ពី​គ្រប់​អណ្ដូងប្រេង​ទាំងអស់ ទៅ​តាម​ផែនការ និង គោលដៅ​ដែល​បាន​គ្រោងទុក​។ តួយ៉ាង ទិន្នផល​ប្រេង​នៅ​ក្នុង​ខែឧសភា ដែល​ក្រុមហ៊ុន ផេ​ត្រូ វៀតណាម Petro Vietnam បូម​បា​នោះ គឺ​វា​បាន​សម្រេច​លើស​ផែនការ​ដល់​ទៅ ១៨% ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​មាន​កំណើន​ល្អ​ក្នុង​ស​ន្ទ​ស្សន៍​ហិរញ្ញវត្ថុ សម្រាប់​រយៈពេល​៥​ខែ​របស់​ក្រុមហ៊ុន​ផង​ដែរ​។

ជាក់ស្ដែង នៅ​៥​ខែ​ដំបូង​នៅ​ឆ្នាំ​២០២១ ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​របស់​វៀតណាម​មួយ​នេះ ប្រមូល​បាន​ប្រាក់​ចំណូល​សរុប​ជិត​១០​ពាន់​លាន​ដុល្លារ មាន​លើស​ផែនការ​ដល់​ទៅ​១៤%  និង​មាន​កំណើន ១៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន Petro Vietnam ក៏​បាន​ចូលរួម​ចំណែក​ផ្ដល់​ចំណូល​ដល់​ថវិការដ្ឋ​វៀតណាម​ប្រមាណ​ជាង​១​ពាន់​៤​រយ​លាន​ដុល្លារ កើន​លើស​ផែនការ​២៣% និង​មាន​កំណើន​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ២០%​។

ថ្មី​ៗ​នេះ​ទៀត​សោត ក្រុមហ៊ុន PetroVietnam និង​ក្រុមហ៊ុន​ជា​សមាជិក​របស់​ខ្លួន​ផ្សេង​ទៀត ក៏​បាន​ចូលរួម​ចំណែក​បរិច្ចាគ​ថវិកា​ជាង​២០​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩​ផង​ដែរ​។

សូម​បញ្ជាក់​ថា តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​បង្ហាញ​ពី​ការ​ស្ទុះ​ងើបឡើង​គួរ​ឲ្យ​កត់សម្គាល់​ដោយ​មាន​តម្លៃ​ដល់​ទៅ​ប្រមាណ​ជាង ៧០​ដុល្លារ​អា​មេ​រិ​ក​ហើយ​ក្នុង​មួយ​ធុង​បារ៉ែល​។ ការ​ស្ទុះ​ងើបឡើង​នៃ​តម្លៃ​ប្រេង​ឆៅ​ពិភពលោក​នេះ គឺ​ដោយសារ​តែ​ទីផ្សារ​មាន​សុ​ទិ​ដ្ឋ​និយម​ខ្ពស់ ចំពោះ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក ដែល​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ប្រេង​កើនឡើង​ខ្លាំង​។ ពិសេស គឺ​នៅ​អំឡុង​ពេល​ឈប់​សម្រាក​រដូវក្ដៅ​នេះ តម្រូវការ​ប្រើប្រាស់​ប្រេង​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​ស្ទុះ​កើនឡើង​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីចង់ឲ្យមានកំណែទម្រង់អង្គការ WTO ចំពេលជម្លោះពាណិជ្ជកម្មចិន-អូស្ត្រាលីបន្តឆេះឆួល

ព័ត៌មាន
ប្រទេសអូស្ត្រាលី បានបង្ហាញពីជំហរចង់ឲ្យអង្គការពាណិជ្ជកម្មពិភពលោក WTO មានការកែទម្រង់ប្រព័ន្ធដោះស្រាយជម្លោះពាណិជ្ជកម្មថ្មី ឲ្យមានប្រសិទ្ធិភាព ក្រ...

ក្រុមមេដឹកនាំអឺរ៉ុបនិងអាមេរិកគ្រោងបញ្ចប់ជម្លោះពន្ធគយ និងអំពាវនាវឲ្យមានការសិក្សាជាថ្មីអំពីប្រភពដើមនៃជំងឺកូវីដ-១៩

ព័ត៌មាន
ក្រុមមេដឹកនាំសហភាពអឺរ៉ុប និងអាមេរិក មានផែនការនឹងប្ដេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងប្រ៊ុចសែលនៅសប្ដាហ៍ក្រោយនេះ ដើម្បីក្នុងន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ