វៀតណាមព្រមានពីការផ្គត់ផ្គង់ទុរេន

ក្រសួងកសិកម្មវៀតណាមព្រមានពីការផ្គត់ផ្គង់ទុរេននឹងមានលើសតម្រូវការ ខណៈកសិករសម្រុកនាំគ្នាដាំកាន់តែច្រើន


ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានព្រមានថា ការផ្គត់ផ្គង់ទុរេននៅក្នុងប្រទេសវៀតណាម នឹងអាចមានលើសតម្រូវការ ដ្បិតថា បច្ចុប្បន្នកសិករនៅតំបន់ភាគខាងត្បូងនៃផ្ទៃប្រទេស បានសម្រុកនាំគ្នាមកដាំដុះទុរេនកាន់តែច្រើនឡើងនៅមួយរយៈចុងក្រោយនេះ ខណៈមានកសិករខ្លះ កែច្នៃដីស្រែដែលធ្លាប់ដាំដុះស្រូវ មកដាំទុរេនជាដើម។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មាន VN Express។
ក្រសួងកសិកម្មវៀតណាមព្រមានពីការផ្គត់ផ្គង់ទុរេននឹងមានលើសតម្រូវការ ខណៈកសិករសម្រុកនាំគ្នាដាំកាន់តែច្រើន
ដោយ

កសិករនៅតាមតំនប់ដីសណ្ដទន្លេមេគង្គ តំបន់ខ្ពង់រាបកណ្ដាល និងតំបន់ភាគខាងត្បូងផ្សេងៗទៀតនៃប្រទេសវៀតណាមកំពុងកាប់បំផ្លាញដំណាំកាហ្វេ ម្រេច និងស្រូវរបស់ខ្លួនចោល ដើម្បីយកដីមកដាំទុរេនជំនួសវិញ ដែលទង្វើនេះ ត្រូវបាននាយកដ្ឋានផលិតកម្មដំណាំនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបារម្ភថា វានឹងអាចធ្វើឲ្យការផ្គត់ផ្គទុរេននឹងកើនច្រើនលើសតម្រូវការ។

មិនតែប៉ុណ្ណោះ បើតាមនាយកដ្ឋានដដែលនេះ បានអះអាងទៀតថា ការដែលកសិករនាំគ្នាសម្រុកនាំគ្នាដាំដុះទុរេនទាំងមិនបានគិតពីគុណភាពដីឲ្យបានសមស្របនោះ វាក៏អាចនឹងធ្វើឲ្យពួកគេទទួលបានទិន្នផលតិចជាងអ្វីដែលរំពឹងទុក ឬក៏អាចនឹងខាតបង់ធ្ងន់ធ្ងរថែមទៀតផង។

ក្រសួងកសិកម្មវៀតណាមបានបញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋានត្រូវតែធ្វើផែនការទប់ទល់នឹងការបាត់បង់ដីស្រែ និងត្រូវផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីឈ្មោះតំបន់ដែលមានអំណោយផលសមស្របសម្រាប់ការដាំទុរេន។

នាយកដ្ឋាននេះនៃផលិតកម្មដំណាំរបស់វៀតណាមបាន ណែនាំដល់អាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យជួយណែនាំដល់កសិករចំពោះការផ្លាស់ប្ដូរមុខដំណាំរបស់ពួកគេមកការដាំទុរេន ហើយអាជ្ញាធរក៏ត្រូវលើកទឹកចិត្តដល់កសិករឲ្យមានកិច្ចសហប្រតិបត្តិការជាក្រុម និងបំពេញបន្ថែមនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ ជាជាងកសិករម្នាក់ៗខិតខំពង្រីកដីដាំដុះ ទាំងដែលមិនបានគិតពីតម្រូវការទីផ្សារជាក់លាក់។ ការចងក្រងជាក្រុម សម្រាប់បំពេញក្នុងខ្សែចង្វាក់ផ្គត់ផ្គង់នេះ វានឹងជួយបង្កើនតម្លៃបន្ថែមកាន់តែខ្ពស់សម្រាប់ការផលិតចេញជាផលិតផលសម្រេច។

សូមបញ្ជាក់តម្លៃទុរេនបានកើនឡើង១គុណនឹង៣ឯណោះ ចាប់តាំងពីវៀតណាមបានចាប់ផ្ដើមនាំចេញផ្លែឈើស្រស់ទៅកាន់ទីផ្សារប្រទេសចិននៅក្នុងខែកក្កដាឆ្នាំមុនមក។ តួយ៉ាង ការនាំចេញទុរេនបានកើនឡើងដល់ទៅ ១៣៧% កាលពីឆ្នាំ២០២២ ពោលគឺមានតម្លៃនាំចេញសរុបប្រមាណជិត ៤២១លានដុល្លារ។ យ៉ាងណាមិញ នៅឆ្នាំ២០២៣នេះ វៀតណាមរំពឹងថា នឹងអាចនាំចេញទុរេនបានដល់ ១ពាន់លានដុល្លារ។

បើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម តាមផែនការផ្ទៃដីដាំដុះទុរេនធ្លាប់រំពឹងថា នឹងមានដល់៧ម៉ឺន៥ពាន់ហិកតានៅឆ្នាំ២០៣០ ប៉ុន្ដែ តាមតួលេខបច្ចុប្បន្នបង្ហាញថា ការដាំដុះទុរេនបានកើនដល់ ៨ម៉ឺនហិកតារួចទៅហើយ ហើយក៏កំពុងកើនឡើងកាន់តែច្រើនថែមទៀតដែរ។ ទោះយ៉ាងណា ក្នុងចំណោមផ្ទៃដីដាំដុះទុរេន៨ម៉ឺនហិកតានេះ គឺមានប្រមាណតែ៥% ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ទីផ្សារចិន ដូច្នេះ ត្រង់នេះហើយ គឺវាជាហានិភ័យខ្ពស់សម្រាប់កសិករវៀតណាម ប្រសិនបើទិន្នផលទុរេនមានលើសតម្រូវការ វានឹងធ្វើឲ្យតម្លៃធ្លាក់ចុះទាបដែលវានឹងប្រឈមនឹងការខាតបង់ច្រើន៕




អត្ថបទបន្ទាប់


G20 នៅតែខ្វែងគំនិតគ្នាលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់ប្រទេសក្រីក្រ

ព័ត៌មាន
ប្រមុខដឹកនាំអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា ក្រុមប្រទេសរីកចម្រើនទាំង២០ ឬហៅថា G20 នៅតែមានការខ្វែងគំនិតគ្នាមួយចំនួនល…

ហាងសម្លៀកបំពាក់ដ៏ល្បីល្បាញរបស់អាមេរិក Brooks Brothers បើកសាខានៅអគារ The Peak

ព័ត៌មាន
ហាងសម្លៀកបំពាក់ដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក បានបើកសាខារបស់ខ្លួននៅកម្ពុជាក្នុងអគារ The Peak ដែលជាអគារសហកម្មសិទ្ធិដ៏ខ្ពស់ និងលេចធ្លោរម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ