វៀតណាមរកបានប្រាក់ចំណូលជាង ៧៧៥លានដុល្លារ ពីការនាំចេញបង្គាទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល៩ខែ

វៀតណាមនាំចេញបង្គាទៅទីផ្សារអាមេរិកកើនឡើង២២%ក្នុងរយៈ៩ខែឆ្នាំ២០២១


វៀតណាមរកបានប្រាក់ចំណូលជាង ៧៧៥ លានដុល្លារ ពីការនាំចេញបង្គាទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ ២០២១ ដែលកើនឡើង ២២ ភាគរយ បើទោះបីជារងផលប៉ះពាល់ពីវិបត្តិកូវីដក៏ដោយ។ កំណើននៃការនាំចេញនេះគឺខ្ពស់ដល់ទៅជាង ៨ ដងនៃកំណើននាំចេញបង្គាសរុប ដែលមាន ២,៦ ភាគរយ ឬស្មើរជិត ៣ ពាន់លានដុល្លារ។ នេះបើតាមតួលេខពីគយវៀតណាម។
វៀតណាមរកបានប្រាក់ចំណូលជាង ៧៧៥លានដុល្លារ ពីការនាំចេញបង្គារទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២១

សមាគមនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បានលើកឡើង​ថ្មីៗនេះថា តម្រូវការរបស់សហរដ្ឋអាមេរិក​នៅតែមានកម្រិតខ្ពស់ ជាពិសេសនៅពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​នេះចាប់ផ្តើម​ងើបឡើងវិញ បន្ទាប់ពីការផ្ទុះឡើង​នៃជំងឺកូវីដ-១៩ ហើយស្របពេលដែលរដូវកាលទិញទំនិញចុងឆ្នាំក៏ខិតជិតមកដល់។ ក្នុងនោះដែរ ការនាំចេញបង្គារ​របស់​វៀតណាម​ទៅ​កាន់សហរដ្ឋអាមេរិក គឺមានការកើនឡើង ១០ខែជាប់ៗគ្នា​មកហើយ។

សមាគមដដែលនេះ បានបន្ថែមថា សហរដ្ឋអាមេរិកបាននឹងកំពុងបង្កើនការនាំចូលបង្គាតាំងពីដើមឆ្នាំមកម្ល៉េះ ប៉ុន្តែដោយសារប្រទេសវៀតណាមប្រឈមនឹងកង្វះការផ្គត់ផ្គង់ ហើយទើបតែពេលនេះដែលវៀតណាមមានឱកាសជំរុញការនាំចេញរបស់ខ្លួន។ យ៉ាងណាមិញ ក្រុមហ៊ុននាំចេញរបស់វៀតណាមក៏ទំនងជានឹងទទួលបានអត្ថប្រយោជន៍ផងដែរ នៅដូវកាលទិញទំនិញថ្ងៃបុណ្យណូអែលនៅអឺរ៉ុប ដែលតម្រូវការទំនិញនឹងមានការកើនឡើង។

គួរំឭកថា ការនាំចេញបង្គាទៅសហភាពអឺរ៉ុប​ក្នុងរយៈពេល៩ ខែដំបូងក៏មានការកើនឡើង ១០ភាគរយ ដែរ ធៀបនឹងឆ្នាំមុន ដែលកើនដល់ជាង ៤០០ លានដុល្លារ។

សូមជម្រាបថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញបង្គាដ៏ធំបំផុតរបស់វៀតណាមក្នុងរយៈពេល ៩ ខែដំបូង ដែលស្មើនឹង ២៨ភាគរយនៃការនាំចេញសរុប ខណៈដែលអឺរ៉ុបមាន ១៥ ភាគរយ និងប្រទេសចិន ១១ ភាគរយ។ យ៉ាងណាមិញ សម្រាប់​ឆ្នាំ២០២១នេះ វៀតណាម​មានគោលដៅ នាំចេញបង្គារ​ឲ្យបានដល់ទៅ ៤ពាន់លាន​ដុល្លារអាមេរិក៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិថាមពលសកល៖ មេដឹកនាំអឺរ៉ុបមិនចុះសម្រុងគ្នាក្នុងកិច្ចប្រជុំរកដំណោះស្រាយ ខណៈតម្លៃថាមពលបន្ដឡើងថ្លៃខ្លាំង

ព័ត៌មាន
វិបត្តិថាមពលសកល ដែលបានកើតឡើងនៅតាមបណ្តាប្រទេសទាំងតូចទាំងធំ រួមទាំងចិន សហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម កំពុងធ្វើឲ្យមេដឹកនាំរដ្ឋនីមួយៗឈឺក្…

កម្ពុជាផ្ដល់ជំនួយវ៉ាក់សាំង២០ម៉ឺនដូសឱ្យប្រទេសវៀតណាម

ព័ត៌មាន
នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានផ្ដល់ជំនួយវ៉ាក់សាំងចំនួន២០ម៉ឺនដូសជូនទៅប្រទេសវៀតណាម ខណៈកន្លងមកនេះកម្ពុជាក៏ធ្លាប់បានផ្ដល់ជំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ