Viettel បានភ្លើងខៀវបង្កើត​បុត្រ​សម្ព័ន្ធ​នៅកម្ពុជា

ក្រុមហ៊ុនទូរគមនាគមន៍​​របស់​យោធា​វៀតណាមទទួលបាន​ភ្លើងខៀវ​ឲ្យ​បង្កើត​បុត្រ​សម្ព័ន្ធ​នៅក្នុង​ប្រទេស៦ រួមទាំងកម្ពុជា


ក្រុមហ៊ុន​ទូរគមនាគមន៍ដ៏ធំបំផុត​ដែលស្ថិតក្រោម​ការគ្រប់គ្រងរបស់​ក្រសួងការពារជាតិវៀតណាម Viettel បានទទួល​​ភ្លើងខៀវអនុញ្ញាត​ឲ្យ​បើក​បុត្រ​សម្ព័ន្ធ​នៅក្នុង​ប្រទេស​ចំនួន​ ៦ ក្នុងចំណោម​ប្រទេស​១០ ដែលខ្លួន​កំពុង​ប្រតិបត្តិការដោយគ្មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ក្នុង​នោះរួមទាំង​ កម្ពុជា ផង​ដែរ។
ក្រុមហ៊ុនទូរគមនាគមន៍​​របស់​យោធា​វៀតណាមទទួលបាន​ភ្លើងខៀវ​ឲ្យ​បង្កើត​បុត្រ​សម្ព័ន្ធ​នៅក្នុង​ប្រទេស៦ រួមទាំងកម្ពុជា។
ដោយ

ប្រទេស​ ៥ផ្សេងទៀត គឺ ម៉ូហ្សំប៊ីក, តង់ហ្សានី, ទីម័រខាងកើត, ប៊ុយរុនឌី, និង ហៃទី​។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាននិយាយថា ក្រសួងការពារជាតិ ដែលជា​អាណាព្យាបាល​របស់​ក្រុមហ៊ុន Viettel នឹង​ជាអ្នកទទួលខុសត្រូវ​​លើ​ភារកិច្ច​បង្កើត​បុត្រ​សម្ព័ន្ធ​នេះ។ 

ប្រទេស​ ៤ ផ្សេងទៀត ដែលក្រុមហ៊ុន Viettel ប្រតិបត្តិការ​ផងដែរ រួមមាន ឡាវ, ពេរូ, កាមេរូន និងមីយ៉ាន់ម៉ា ។ 

Viettel គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្មទូរគមនាគមន៍​ដ៏ធំបំផុត​របស់​វៀតណាម និង​ជាប់លេខ ២៨ នៅក្នុង​ចំណាត់ថ្នាក់​សាកលលោក ហើយក្រុមហ៊ុន​នេះ​មាន​តម្លៃសរុបទាំងអស់ ៥,៨​ពាន់លានដុល្លារអាមេរិក ដែលទ្រព្យនេះ​កើនឡើង ជាង ៣៤ភាគរយ បើធៀបនឹង​ឆ្នាំ​មុន៕ (ប្រភព៖ VN Express) 




អត្ថបទបន្ទាប់


ការរឹតបន្ដឹងច្បាប់លើអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងបញ្ហាកូវីដ-១៩ កំពុងវាយប្រហារទីផ្សារស្រាបៀរវៀតណាម

ព័ត៌មាន
ការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងកត្តាកូវីដ-១៩ បាននិងកំពុងបង្កឲ្យមានព្យុះភ្លៀងក្នុងទីផ្សារស្រាបៀរវៀតណាម…

អ្នកជំនាញ៖ កូវីដ-១៩ ទាញទម្លាក់ឧស្សាហកម្មកៅស៊ូធម្មជាតិចូលទៅក្នុងវិបត្តិ

ព័ត៌មាន
នៅឆ្នាំនេះ ផលិតកម្មកៅស៊ូធម្មជាតិសកលលោក កំពុងជួបបញ្ហាមិនចាញ់វិស័យផ្សេងទៀតទេ នៅចំពេលដែលការផ្ទុះឡើងនៃមេរោគកូវីដ-១៩។ យ៉ាងណាមិញ បើតាមកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ