ក្រុមហ៊ុនយក្សវៀតណាម ប្រកាសខាតប្រាក់ជាង៣២០លានដុល្លារលើកដំបូង

ក្រុមហ៊ុនយក្សវៀតណាម Vingroup ប្រកាសពីការខាតបង់ជាង៣២០លានដុល្លារជាលើកដំបូង


ក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup ដែលមានការវិនិយោគពហុវិស័យនៅវៀតណាម និងនៅក្រៅប្រទេសផងដែរ បានប្រកាសពីការខាតបង់ជាលើកដំបូងរបស់ខ្លួនប្រមាណ ៣២៦ លានដុល្លារ កាលពីឆ្នាំ ២០២១។ ការខាតបង់ក្រោយបង់ពន្ធរួចរបស់ ក្រុមហ៊ុន Vingroup ត្រូវបានក្រុមហ៊ុនអះអាងថា គឺដោយសារក្រុមហ៊ុនបានផ្តល់មូលនិធិសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការវិនិយោគកាន់តែច្រើននៅក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនី។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
ក្រុមហ៊ុនយក្សវៀតណាម ប្រកាសខាតប្រាក់ជាង៣២០លានដុល្លារលើកដំបូង

ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម Vingroup មានជាង ៥ពាន់ ៥រយលានដុល្លារកាលពីឆ្នាំ២០២១ កើនឡើង ១៣ ភាគរយលើសពីឆ្នាំ ២០២០ ។

ក្រុមហ៊ុន Vingroup បានឱ្យដឹងថា អាជីវកម្មមួយចំនួនរបស់ខ្លួន រួមទាំងអចលនទ្រព្យសម្រាប់ជួល រមណីយដ្ឋាន និងការកម្សាន្ត ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិធានការរក្សាគម្លាតសង្គមដែលអូសបន្លាយយ៉ាងយូរនៅក្នុងតំបន់ជាច្រើន។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានឧបត្ថម្ភប្រាក់ដល់រដ្ឋាភិបាលសម្រាប់វិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងសកម្មភាពផ្សេងទៀតចំនួនជាង ២៦៩លានដុល្លារផងដែរ។

ទន្ទឹមនេះក្រុមហ៊ុន Vincom Retail ដែលជាផ្នែកអចលនទ្រព្យលក់រាយរបស់ក្រុមហ៊ុន Vingroup បានចំណាយរហូតដល់ជាង ៩៣ លានដុល្លារ ជួយដល់អ្នកជួលអចលនទ្រព្យរបស់ក្រុមហ៊ុនក្នុងអំឡុងពេលកូវីដ១៩រាតត្បាត ដែលវាក៏បានប៉ះពាល់ដល់ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនផងដែរ។

យ៉ាងណាមិញ នៅចុងឆ្នាំ ២០២១ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុននេះមានតម្លៃជិត ១៩ពាន់លានដុល្លារ កើនឡើង ១ ភាគរយធៀបនឹងដើមឆ្នាំ២០២១។

គួរជម្រាបថា ក្រុមហ៊ុន Vingroup បានសម្រេចចិត្តបញ្ឈប់ការផលិតរថយន្ត ដែលប្រើសាំងចាប់ពីចុងឆ្នាំ ២០២២ ដើម្បីផ្តោតលើធនធានរថយន្តអគ្គិសនី។ ថ្មីៗនេះ ក្រុមហ៊ុនក៏បានកែសម្រួលទិសដៅរបស់ខ្លួន ដោយកំណត់ឡើងវិញនូវក្រុមផ្តោតសំខាន់បីនៃសកម្មភាពគឺ បច្ចេកវិទ្យា និងឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ព្រមទាំងសប្បុរសធម៌សង្គម៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទោះបីអូមីក្រុងរាតត្បាត ថៃរំពឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២២កើនឡើង៤%

ព័ត៌មាន
អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធ លោក ផនឆៃ ធីរ៉ាវិចា (Pornchai Thiraveja) បានបង្ហាញពីការព្យាករណ៍កំណើនសេដ្ឋកិច្ចថៃនៅឆ្នាំ ២០២២នេ…

លោក បេន អ្នកអភិរក្សធនធានធម្មជាតិ បានទទួលសញ្ជាតិខ្មែរទាំងគ្រួសារ

ព័ត៌មាន
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជទាន ផ្ដល់សញ្ជាតិខ្មែរដល់លោក បេន និងក្រុមគ្រួសារ ដែលត្រូវបានគេស្គាល់ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ