ក្រុមហ៊ុនយក្សវៀតណាម Vingroup នឹងបោះបង់ការផលិតស្មាតហ្វូន និងទូរទស្សន៍


ក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup បានប្រកាសនឹងបញ្ឈប់ផលិតកម្មរោងចក្រស្មាតហ្វូន និងទូរទស្សន៍របស់ខ្លួន ដោយងាកទៅផ្ដោតលើការផលិតឧបករណ៍ សម្រាប់ប្រើប្រាស់លើរថយន្ដរបស់ខ្លួនវិញ។
ក្រុមហ៊ុនយក្សវៀតណាម Vingroup នឹងបោះបង់ការផលិតស្មាតហ្វូន និងទូរទស្សន៍ (រូបភាព៖ Vietnam News)
ដោយ

ការប្រកាសពីផែនការ​បិទរោងចក្រ​របស់ Vingroup នេះ គឺធ្វើឡើង នៅចំពេលដែល ទីផ្សារផលិត​ទូរស័ព្ទស្មាតហ្វូន និងទូរទស្សន៍​​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ មានការប្រកួតប្រជែង​គ្នា​ខ្លាំងសម្បើមណាស់ គួបផ្សំ​នឹង​មាន​​​វិបត្តិ​មេរោគ​ឆ្លងកូវីដ-១៩​ឆ្លង​ជាសកលផងនោះ ​បានធ្វើឲ្យ​​​តម្រូវការ​ប្រើប្រាស់​ផលិតផល​ទាំងនេះ ក៏មានការថយចុះ​ជាងមុន។ ក្នុងកាលៈទេសៈនេះ ក្រុមហ៊ុន​ដែលមាន​សមត្ថភាព​ប្រកួតប្រជែងទាប ឬ​ខ្សោយជាងគេ​កំពុង​ប្រឈម​នឹង​ការបិទទ្វារ​កាន់តែច្រើន។

សារព័ត៌មាន VN Express បានរាយការណ៍ថា ក្រោយ​បង្កើត​​បាន​៣ឆ្នាំ ក្រុមហ៊ុន VinSmart ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ Vingroup នឹងងាកមកផ្ដោត​​​លើការ​​ចាប់ផ្ដើម​​​បង្កើត​នូវ​លក្ខណៈពិសេស​សម្រាប់​រថយន្ដ​ម៉ាក VinFast របស់ខ្លួន ដើម្បី​អាច​បង្កើន​នូវសមត្ថភាព​ប្រកួតប្រជែង​នៅក្នុងទីផ្សារ​សកលលោក។ ក្នុងន័យនេះ គឺក្រុមហ៊ុន VinSmart នឹងប្រលែងដៃ​​​ពីការផលិត​ស្មាតហ្វូន និងទូរទស្សន៍​របស់ខ្លួន ដោយ​ងាក​មកផ្ដោត​​លើការផលិតរថយន្ដវិញ​ ហើយផ្នែកខ្លះ​នៃ​រោងចក្រ​ផលិតស្មាតហ្វូន និងទូរទស្សន៍​របស់​ក្រុមហ៊ុននេះ ក៏នឹងត្រូវយក​ប្រើប្រាស់​សម្រាប់​​ការផលិតឧបករណ៍​សម្រាប់​រថយន្ដផងដែរ រីឯ​ផ្នែកដែល​នៅសល់ផ្សេងទៀត ក៏នឹង​ត្រូវពង្រីក​បន្ថែម​​ ដើម្បី​បម្រើដល់​ការ​ផលិត​ឧបករណ៍ថ្មីៗជាច្រើន​ទៀត។ តាំងពី​​បង្កើត​បាន​៣ឆ្នាំ ក្រុមហ៊ុន VinSmart បានបង្កើត​ទូរស័ព្ទ​ចំនួន ​១៩ម៉ូដែល និងទូរទស្សន៍ចំនួន ​៥ម៉ូដែលផងដែរ។ 

តាមការរាយការណ៍​របស់សារព័ត៌មាន VN Express បានឲ្យដឹងទៀតថា សម្រាប់​ទីផ្សារ​ទូរទស្សន៍​នៅវៀតណាម គេសង្កេតឃើញថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung និង LG គឺមានចំណែក​ទីផ្សារ​ដល់ទៅ ៦០% ។ ដោយឡែក ម៉ាកទូរទស្សន៍​របស់​ក្រុមហ៊ុន​ជប៉ុន ដូចជា Panasonic ជាដើម​ បាននិង​កំពុង​ខ្ទាតចេញពីទីផ្សារវៀតណាម​កាន់តែឆ្ងាយទៅៗហើយ ដោយសារតែ​មិន​អាច​ប្រកួតប្រជែង​ជាមួយនឹង​​ម៉ាកផលិតផល​ពី​កូរ៉េខាងត្បូង និង​ចិន​បាន​ ពិសេស​ទាក់ទងនឹង​បច្ចេកវិទ្យា និងតម្លៃ។

សូមបញ្ជាក់ថា មិនមែនតែ ក្រុមហ៊ុនVinSmart ទេ ដែល​គ្រោងនឹង​បញ្ចប់​ផលិតកម្មស្មាតហ្វូនរបស់ខ្លួន ក្រុមហ៊ុនលំដាប់​ពិភពលោក LG ថ្មីៗនេះ ក៏​បានស​ម្រេច​បិទចោល​​​ផលិតផល​កម្ម​ស្មាតហ្វូន​របស់ខ្លួន​ចោលដែរ ក្រោយពីក្រុមហ៊ុននេះ ​ខាតរាប់ពាន់លានដុល្លារអស់រយៈពេល​ជាច្រើនឆ្នាំជាប់ៗគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនមានប្រជាជនបានចាក់វ៉ាក់សាំងមិនដល់ ១%ផង ហេតុអ្វី?

ព័ត៌មាន
ជប៉ុន ក្នុងនាមជាយក្សសេដ្ឋកិច្ចមួយនឹងគេដែរ មានទាំងធនធាន មានទាំងសមត្ថភាព សម្រាប់ទិញវ៉ាក់សាំង ប៉ុន្តែជប៉ុនបែរទៅជាប្រទេសដែលមានការចាក់វ៉ា…

រោងចក្រកាត់ដេរជាង ១៦០ហើយ ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ

ព័ត៌មាន
ក្រោយពីរដ្ឋាភិបាលអនុញ្ញាតឲ្យរោងចក្រនៅក្នុងតំបន់លឿងបើកដំណើរការឡើងវិញ គិតមកត្រឹមថ្ងៃទី ១១ ខែឧសភា មានរោងចក្រកាត់ដេរជាង ១៦០រោងចក្រហើយ ដែលជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ