កូវីដ១៩ និង​ផល​ប៉ះពាល់​លើ​វិស័យ​អាកាសចរណ៍

អាកាសចរណ៍ជាតិ​វៀតណាម លក់ភាគហ៊ុន​របស់ខ្លួន​នៅក្នុង​ក្រុមហ៊ុន​ កម្ពុជា អង្គរ អ៊ែរ


ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines កំពុង​ដំណើរការ​លក់​ភាគហ៊ុន​របស់​ខ្លួន នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) ដែល​ជា​ក្រុមហ៊ុន​រកស៊ី​ចូលគ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និងក្រុមហ៊ុន​អាកាសចរណ៍វៀតណាម ដោយ​កម្ពុជា​ម្ចាស់​ភាគហ៊ុនធំ។
អាកាសចរណ៍ជាតិ​វៀតណាម លក់ភាគហ៊ុន​របស់ខ្លួន​នៅក្នុង​ក្រុមហ៊ុន​ កម្ពុជា អង្គរ អ៊ែរ។ នេះ​បើ​យោង​តាមការផ្សាយរបស់សារព័ត៌មាន VN Express ថ្ងៃទី១២ មេសា ២០២០។
ដោយ

សារព័ត៌មាន​អនឡាញរបស់​វៀតណាម VN Express ​បាន​ផ្សាយ​នៅថ្ងៃទី១២ ខែមេសា ឆ្នាំ​២០២០នេះ ថា ក្រុមហ៊ុន​អាកាសចរណ៍​ Vietnam Airlines ក៏បាន​ចុះ​កិច្ចសន្យា​លក់​យន្តហោះ​ចំនួន ៥គ្រឿង​ផងដែរ។

ព័ត៌មានេះនៃ​ការ​លក់ភាគហ៊ុន​ចេញ​នេះ ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹងនៅ​ក្នុង​កំណត់ហេតុ​ក្រោយ​សវនកម្ម បន្ថែម​លើ​របាយការណ៍​ហិរញ្ញវត្ថុ​បូកសរុប​ឆ្នាំ​២០១៩​ របស់​ក្រុមហ៊ុន Vietnam Airlines ដែល​ផ្សព្វផ្សាយ​កាលពីថ្ងៃសុក្រ​កន្លង​ទៅនេះ ដោយ​ក្នុង​នោះ​ ក៏មានការពន្យល់អំពី​ផល​ប៉ះពាល់​ពី​វីរុស​កូវីដ១៩ ដែល​ Vietnam Airlines ​បានទទួលរង ផងដែរ។

ខេមបូណូមីស ពុំទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​តំណាងក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ បាន​នៅ​ឡើយ​ទេ នៅថ្ងៃអាទិត្យ ទី១២ ខែមេសា នេះ។

យោងតាម​សារព័ត៌មាន VN Express កាលពីដើម​ឆ្នាំ​២០២០នេះ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​អនុម័ត​យល់ព្រម​លើ​ផែនការ ដែលអនុញ្ញាត​ឲ្យ​អាកាសចរណ៍​ Vietnam Airlines កែសម្រួល​ឡើងវិញ​នូវ​វិនិយោគទុន​របស់ខ្លួន នៅក្នុង​ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ ដូច្នេះហើយ​ក្រុមហ៊ុន​ក៏អនុវត្ត​ការលក់ភាគហ៊ុន​ ស្របទៅតាម​ផែនការនេះ។ 

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines កាន់កាប់ភាគហ៊ុន ៤៩% នៃ​ក្រុមហ៊ុន​ កម្ពុជា​ អង្គរ អ៊ែរ ដែលជា​អាកាសចរណ៍ជាតិ​របស់​កម្ពុជា ហើយ​ភាគហ៊ុន ៥១% គឺកាន់កាប់​ដោយ​រដ្ឋាភិបាល​កម្ពុជា។

ជាមួយគ្នានេះ Vietnam Airlines ក៏បាន​ចុះ​ហត្ថលេខា​លក់​យន្តហោះ ប្រភេទ A321 របស់ខ្លួន ចំនួន​ ៥គ្រឿង​ផងដែរ ដែលមាន​តម្លៃ​សរុប ៣៧លានដុល្លារអាមេរិក ទៅ​ឲ្យ​អ្នកទិញ​ដែល​មិនត្រូវបានគេ​បញ្ចេញ​អត្តសញ្ញាណ​នៅ​ឡើយ។ ការ​ប្រគល់​យន្តហោះទាំង ៥គ្រឿងនេះ នឹង​ធ្វើ​ឡើង​នៅ​មុន​ខែ​មិថុនា ឆ្នាំ​នេះ៕




អត្ថបទបន្ទាប់


ជាសះស្បើយថែម០២នាក់ទៀត ខណៈមានករណីឆ្លងថ្មី០២ករណី ទាំងអ្នកឆ្លងថ្មីនិងអ្នកជាសះស្បើយថ្មីសុទ្ធតែជាជនបរទេស

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បានរកឃើញករណីឆ្លងថ្មី០២ករណីបន្ថែមទៀត កាលពីថ្ងៃទី១១ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំង…

ក្រសួងការងារ៖ រោងចក្រសហគ្រាសស្ទើរ១០០% បើកដំណើរការជាធម្មតា នៅព្រឹកថ្ងៃបុណ្យចូលឆ្នាំទី១

ព័ត៌មាន
អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា នៅព្រឹកថ្ងៃនេះមានរោងចក្រប្រមាណជាង៩៥% បានបើកដំណើរការកាងារជាធម្មតា ខណៈដែលមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ