វិស័យ​ថាមពល​អគ្គិសនី​នៅវៀតណាម

១០ឆ្នាំ​ទៅមុខ វៀតណាមត្រូវការ ១៥០​ពាន់​លានដុល្លារ ដើម្បី​អភិវឌ្ឍ​វិស័យ​ថាមពល


ធនាគារ​ពិភពលោក ​បាន​ព្យាករ​​ថា តម្រូវការ​ប្រើប្រាស់​ថាមពល​ក្នុង​ប្រទេស​វៀតណាម​នឹង​បន្ត​កើន​ឡើង ៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ សម្រាប់​រយៈពេល ១០​ឆ្នាំ​ទៅ​មុខ​ទៀត។ នេះ​បើ​តាម​ការចុះផ្សាយ​របស់សារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម។
រូបតំណាង (រូបភាពឯកសារពី hydroworld.com)
ដោយ

ភ្ជាប់នឹងការព្យាករនេះ ធនាគារពិភព​លោកក៏​និយាយ​ផង​ដែរ​ថា វៀតណាម​ត្រូវការ​ទឹក​ប្រាក់ ១៥០​​ពាន់​​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ​២០៣០ ដើម្បី​អភិវឌ្ឍ​វិស័យ​ថាមពល​របស់​ខ្លួន ឲ្យ​ឆ្លើយតប​នឹង​តម្រូវការកើនឡើង​នៃ​ការ​ប្រើប្រាស់​ថាមពល​នៅ​ក្នុង​ប្រទេស។

ថ្មីៗនេះ រដ្ឋាភិបាល​វៀតណាម​បាន​អនុម័ត​​ផែនការ​អភិវឌ្ឍន៍​អគ្គិសនី​ជាតិ ដោយ​គ្រោង​នឹង​ផលិត​ថាមពល​អគ្គិសនី ១៣​ម៉ឺន​មេហ្គាវ៉ាត់ នៅ​ឆ្នាំ​២០៣០ ខាង​មុខ។ ចំនួននេះ​បាន​កើន​ឡើង​​យ៉ាងខ្ពស់ ពីបរិមាណ ៤ម៉ឺន ៧​ពាន់​មេហ្គាវ៉ាត់ ដែល​កំពុង​ផលិត​បាន​នា​ពេល​បច្ចុប្បន្ន។

អនុរដ្ឋមន្រ្តី​នៃ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម លោក ហួង កុច វួង បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​អគ្គិសនី​ជាតិ​វៀតណាម​នេះ ត្រូវការ​ចំណាយ​ច្រើន​ណាស់ ដើម្បី​រៀបចំ​ការ​ផលិត​ថាមពល​ជាង ៨​ម៉ឺន ៣​ពាន់​មេហ្គាវ៉ាត់ បន្ថែម​ទៀត គួបផ្សំ​នឹង​បណ្តាញ​ចែកចាយ​ថាមពល​អគ្គិសនី​នេះ ដើម្បី​អាច​សម្រេច​នូវ​ផែនការ​របស់​រដ្ឋាភិបាល​បាន។

លោក​បន្ត​ថា សព្វថ្ងៃ​នេះ ប្រទេស​វៀតណាម​ពឹងផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​លើ​វារីអគ្គិសនី និង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដោយ​កម្តៅ ក៏​ប៉ុន្តែ​វៀតណាម​បាន​ប្រើប្រាស់​សក្តានុពល​វារីអគ្គិសនី ស្ទើរតែ​អស់​លទ្ធភាព​ទៅ​ហើយ ខណៈដែល​ស្តុក​ប្រេង​និង​ហ្គាស​សម្រាប់​ដុត​កម្តៅ ក៏​នៅសល់​តិចតួច​ដែរ។ តម្រូវការ​ប្រើប្រាស់​ថាមពល​ទាំងនេះ​បាន​កើន​ឡើង ២​ដង លើស​ពី​ផលិតផល​ក្នុង​ស្រុក​សរុប​ទៅ​ទៀត ពោល​គឺ​កើន​ប្រមាណ ១៤​ភាគរយ ដែល​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅលើ​រដ្ឋាភិបាល​វៀតណាម ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​យន្តការ​ដោះស្រាយ​បញ្ហា​នេះ។

បើទោះ​បី​ជា​ប្រទេស​វៀតណាម មាន​តម្លៃ​អគ្គិសនី​ថោក​ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់​ក៏​ដោយ តម្លៃ​អគ្គិសនី​នៅតែ​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ កើន​ឡើង​ជិត ១០​ឆ្នាំ​ទៅ​ហើយ ដោយសារ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក មិនទាន់​អាច​បំពេញ​តម្រូវការ​បាន និង​ខ្វះ​ការ​វិនិយោគ​បន្ថែម នៅ​ក្នុង​វិស័យ​នេះ។

គួរ​ជម្រាប​ដែរ​ថា តម្លៃ​អគ្គិសនី​នៅ​វៀតណាម​បាន​កើន​ឡើង​ជាង ១០​ឆ្នាំ​មក​ហើយ ចាប់​ពី ៤,១​សេន​ដុល្លារ​អាមេរិក មក​ដល់​តម្លៃ​ចុង​ក្រោយ​នេះគឺ ៨​សេន​ដុល្លារ​អាមេរិក ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ដែល​ធ្វើ​ឲ្យ​តម្លៃ​នេះ ស្មើនឹង​តម្លៃ​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ចិន​និង​ឥណ្ឌា ប៉ុន្តែ យ៉ាងណា​ក៏​នៅ​តែ​ទាប​ជាង ប្រទេស​ឡាវ ឥណ្ឌូនេស៊ី និង​កម្ពុជា ដែរ៕




អត្ថបទបន្ទាប់


វិស័យសំណង់ដើមឆ្នាំ ២០១៩នេះ ជួបវិបត្តិសុខភាពគ្រុនផ្តាសាយយ៉ាងម៉េចដែរ?

ព័ត៌មាន
បើផ្អែកតាមការព្យាករណ៍របស់ស្ថាប័នជាតិ និង អន្តរជាតិ រូមទាំងក្រុមអ្នកជំនាញអចលនទ្រព្យ អ្នកជំនួញ អ្នកអភិវឌ្ឍន៍លំនៅដ្ឋានធំៗល្បីៗជាច្រើនបានអះអាង…

អ្នកធនាគារ៖ ទំហំនៃការផ្ដល់កម្ចីប្រើប្រាស់ (Consumer loan) មិនទាន់មានសញ្ញាអាក្រក់ក្នុងវិស័យហិរញ្ញវត្ថុឡើយ

ព័ត៌មាន
ឥណទាន ប្រើប្រាស់ (Consumer Loan) ដូចជាខ្ចីទៅ ទិញរបស់របរប្រើប្រាស់ដូចជា ឡាន ម៉ូតូ ទូរស័ព្ទ និងឧបករណ៍ប្រើប្រាស់ផ្សេងទៀតនោះ កំពុងមានការព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ