ថវិកាធនាគារពិភពលោក

ហ្វីលីពីន ទទួលបានថវិកា ៩០០​លានដុល្លារ ពីធនាគារ​ពិភពលោក សម្រាប់​គម្រោងចំនួន២


ធនាគារពិភពលោក នៅថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចអនុម័ត គម្រោងចំនួន២ ដោយមានតម្លៃជាទឹកប្រាក់៩០០ លានដុល្លារ ដើម្បីគាំទ្រដល់ប្រទេសហ្វីលីពីន ក្នុងការខិតខំប្រឹងប្រែងស្ដារប្រទេសពីវិបត្តិមេរោគរាតត្បាតកូវីដ-១៩, ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែង និងការកសាងនូវភាពធន់នឹងការលំបាក និងគ្រោះធម្មជាតិ។ នេះបើយោងតាមសេចក្ដីរាយការណ៍មួយ ដោយសារព័ត៌មាន Reuters។
ហ្វីលីពីន ទទួលបានថវិកា៩០០ លានដុល្លារ ពីធនាគារពិពភលោក សម្រាប់ប្រើប្រាស់លើគម្រោងចំនួន២ (www.cnn.ph))

គម្រោងដែល​ធនាគារពិភពលោក​អនុម័ត​សម្រាប់​ប្រទេស​ហ្វីលីពីននោះ ទី១​ គឺមានទឹកប្រាក់​៦០០លាន​ដុល្លារ សម្រាប់​ការលើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង និងបង្កើន​នូវភាពធន់​ទៅនឹង​ឥណទាន​គោលនយោបាយ​អភិវឌ្ឍន៍​គ្រោះមហន្ដរាយធម្មជាតិ ដែលនឹង​គាំទ្រ​កំណែទម្រង់​ ដើម្បីកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល។

គម្រោងទី២ គឺមានតម្លៃ​ជាទឹកប្រាក់​៣០០ លាន​ដុល្លារ សម្រាប់​ប្រើប្រាស់ទាក់ទង​ទៅនឹង​សេវាកម្ម​មូលដ្ឋាន​សង្គម​ដូចជា ផ្នែកការងារ​ទាក់ទង​ការ​ដាក់​ឲ្យ​នៅដាច់ដោយឡែក​សម្រាប់​អ្នកជាប់ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​កូវីដ-១៩, ការធ្វើឲ្យប្រសើរឡើង​នូវ​ទឹកស្អាត​ និងអនាម័យ និងការសាងសង់​ស្ថានីយ៍​សុខាភិបាល​ជាដើម។

សម្ព័ន្ធ​ធនាគារ​ពិភពលោក កំពុង​បម្រុង​ប្រាក់​ទុកប្រមាណ ១៦០ ពាន់លាន​ដុល្លារ ក្នុងរយៈពេល ១៥ខែ ដោយនឹង​បញ្ចប់​ត្រឹមខែ​មថុនា ឆ្នាំ២០២១ ដើម្បីត្រៀម​ជួយ​ដល់​ប្រទេស​ជាង​១០០ ក្នុងការ​ការពារ​ជនក្រីក្រ និងងាយរងគ្រោះ, គាំទ្រដល់​អាជីវកម្ម និង​ជំរុញ​ការស្ដារសេដ្ឋកិច្ច​ឡើងវិញ។ ក្នុងនោះ រួមាន​១២ពាន់លាន​ដុល្លារ សម្រាប់​ផ្ដល់ជូន​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​អាចមាន​លទ្ធភាព​ក្នុងការ​ទិញ​ និង​ចែកចាយ​វ៉ាក់សាំង​កូវីដ-១៩។

ធនាគារពិភពលោក ក៏រំពឹងថា ប្រទេសហ្វីលីពីន ដែល​មុនពេល​ដែលមាន​មេរោគរាតត្បាត គឺជាប្រទេស​មានកំណើន​សេដ្ឋកិច្ច​លូតលាស់​លឿនជាងគេបំផុតនោះ នៅអាស៊ីនោះ នឹង​មាន​សេដ្ឋកិច្ច​ដាំក្បាលចុះ​ដល់ទៅ ៨,១% នៅក្នុងឆ្នាំ២០២០នេះ ដោយសារតែ​មានការ​បិទប្រទេស នៅអំឡុងពេល​មានការឆ្លង​កូវីដ-១៩ និង​ការរងគ្រោះ​ដោយ​ព្យុះទីហ្វុង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក ទម្លាក់ការព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ បន្ដិចវិញ ខណៈឆ្នាំ២០២០ រក្សាការព្យាករនៅដដែល!

ព័ត៌មាន
ធនាគារពិភពលោក នៅពាក់កណ្ដាលខែធ្នូឆ្នាំ២០២០នេះ បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយបានរក្សាការព្យាករសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២០នេះ ថា…

ប្រធានាធិបតីថ្មី​របស់អាមេរិក លោក ចូ បៃដិន នឹងចាក់វ៉ាក់សាំងកូវីដ-១៩ នៅសប្តាហ៍ទី ៣ នៃខែធ្នូ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន រំពឹងនឹងចាក់វ៉ាក់សំាងការពារនឹងមេរោគកូវីដ១៩ នៅក្នុងសប្តាហ៍ទី ៣ ខែធ្នូ ចុងឆ្នាំ ២០២០នេះ ដោយមានការប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ