ភាពក្រីក្រ​ក្នុងប្រទេសថៃ

ធនាគារពិភពលោក៖ អត្រាភាពក្រីក្រក្នុងប្រទេសថៃកើនឡើង ស្របពេលចំណូលកសិករធ្លាក់ចុះ


ធនាគារពិភពលោក បានបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួនថា ប្រទេសថៃ ត្រូវការវិនិយោគបន្ថែមទៀត នៅក្នុងវិស័យអប់រំ បង្កើតការងារសម្រាប់ពលរដ្ឋ នៅក្នុងវិស័យចំណូលខ្ពស់ ស្របពេលដែលអត្រាភាពក្រីក្រក្នុងប្រទេសថៃកំពុងកើនឡើង ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះ កំពុងមានដំណើរយឺត។
ថៃកំពុងព្រួយចិត្ត រឿងបំណុលរបស់កសិករ កំពុងកើនឡើង (https://www.bangkokpost.com)
ដោយ

ប្រទេសថៃ គឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ប៉ុន្ដែ បែរជាមានកំណើនយឺតជាងប្រទេសដៃគូក្នុងតំបន់ និងជាមានល្បឿនកំណើនខ្សោយបំផុតក្នុងរយៈពេល ៥ឆ្នាំ គិតមកទល់ឆ្នាំ២០១៩។

របាយការណ៍ ធនាគារពិភពលោក បាន​បញ្ជាក់ថា ប្រទេសថៃ ដែលមានប្រជាជន ​៦៩ លាននាក់នោះ បាន​កាត់បន្ថយ​អត្រាភាពក្រីក្រ​ក្នុងរយៈពេល​ជាង ៣ទសវត្សរ៍មកហើយ ដែលមានមកនៅក្រោម ១០% ក្នុងឆ្នាំ ២០១៨ ពោលគឺមានការថយចុះគួរឲ្យកត់សម្គាល់​ធៀបនឹងឆ្នាំ១៩៨៨ ដែលធ្លាប់មាន ជាង ៦៥%។ ប៉ុន្ដែ និន្នាការនេះ បានចាប់ផ្ដើម​ដើរថយក្រោយ គិតចាប់ពី​ពីឆ្នាំ២០១៦។

កំណើន​នៃតួលេខ​ប្រាក់ចំណូល ក្រោម​បន្ទាត់​​នៃភាពក្រីក្រ​ថ្នាក់ជាតិ ដែលកំណត់តិចជា ៩០បាត (២,៨៥ ដុល្លារ) ក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០១៨ គឺភាគច្រើន​ដោយសារតែ​ការធ្លាក់ចុះ​ចំណូល​ ៤០% ដែលច្រើន​ជាកម្មករ​​​ធ្វើការ​ក្នុង​ទីក្រុង និងកសិករ​ខ្នាតតូចនៅជនបទ ចន្លោះពីឆ្នាំ២០១៥ ដល់ ២០១៧។ 

លោក Birgit Hansl នាយក​គ្រប់គ្រង​ធនាគារ​ពិភពលោក ប្រចាំប្រទេសថៃ បាននិយាយថា «ប្រាក់ចំណូល ប្រជាជន ក្នុងវិស័យកសិកម្ម និងកម្មន្ដសាល មិនបានកើនឡើង​ច្រើន ដូចដែលយើង​ត្រូវការ ដើម្បីកាត់បន្ថយ​ភាពក្រីក្រ​ទេ ប៉ុន្ដែវាហាក់​ដើរ​ផ្ទុយ​ពីការចង់បានរបស់យើង»។ លោក Hansl បានបន្ទោស​​​ទៅលើ​​បញ្ហា​ថយចុះនៃតម្លៃទំនិញ និង​ គ្រោះរាំងស្ងួត។

ជិត ១ភាគ៣ នៃ​កម្លាំងពលកម្ម​ក្នុងប្រទេសថៃ គឺធ្វើការ​ក្នុងវិស័យកសិកម្ម ដែលមាន​ប្រាក់ចំណូលទាប ហើយវាជាវិស័យមួយ សម្រាប់​ការផលិត និងនាំចេញទំនិញ​ដូចជា អង្ករ កៅស៊ូធម្មជាតិ ស្ករស ទៅកាន់ទីផ្សារ​សកល។ កសិករថៃ ច្រើនតែពឹងផ្អែកលើ​ការគាំទ្រ​ផ្នែកហិរញ្ញវត្ថុ ពីប្រាក់កម្ចី ឬជំនួយពី​រាជរដ្ឋាភិបាល ដើម្បីជួយ​ទូទាត់​ការធ្លាក់ចុះ​តម្លៃ​នៃកសិផល។ 

ធនាគារពិភពលោក បញ្ជាក់ថា វិធានការ ក៏ដូចជា​គម្រោង​ឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាលនេះ អាច​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​​នៃការប្រែប្រួល​សេដ្ឋកិច្ច និងកាត់បន្ថយ​ភាពក្រីក្រ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ធនាគារពិភពលោក ក៏បាន​បញ្ជាក់ទៀតថា ថៃ ត្រូវការ​ធ្វើឲ្យប្រសើរឡើង នូវការទទួលបាន​ការអប់រំ សម្រាប់​ក្មេងៗ​ ដែលមកពី​គ្រួសារ​មានចំណូលទាប ក៏ដូចជា​ធ្វើឲ្យប្រសើរឡើង​នូវគោលនយោបាយ​សំណាញ់សុវត្ថិភាព និងបង្កើតការងារ​​កាន់តែប្រសើរ ដើម្បីដោះស្រាយ​​វិសមភាព៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអុីស្រាអែលនិងសហគមន៍ បានដីជិត ៩០០ហិកតាបន្ថែម ពីរដ្ឋ ក្រោយជោគជ័យលើការដាំដើមម៉ៃសាក់

ព័ត៌មាន
ក្រោយពីក្រុមហ៊ុនអ៊ីស្រាអែល ធីកហ្វាម(Teak Farm) និងសហគមន៍តំបន់ការពារធម្មជាតិ តាសាលបានសហការគ្នាដាំដើមម៉ៃសាក់បានជោគជ័យលើដីជាង ៣៥០ហិក…

ថៃ នឹងត្រៀមកញ្ចប់ថវិកាប្រមាណ ១៦០ លានដុល្លារ ជំរុញកំណើនតម្រូវការទេសចរណ៍ក្នុងស្រុក

ព័ត៌មាន
ក្រសួងទេសចរណ៍ និងកីឡា ថៃ គ្រោងនឹងដាក់សំណើរកញ្ចប់ថិវកាគម្រោងជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក ៥ពាន់លានបាត ឬស្មើនឹងជិត ១៦០ លានដុល្លារងាមេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ