អត្ថបទក្រុមហ៊ុន

ចូលរួមដោយសេរី ក្នុងព្រឹត្តិការណ៍សិក្ខាសាលាសប្បុរសធម៌ដ៏ធំ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ នៅអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំ ភីអេច ហ្រ្គេនហល


«ឧស្សាហកម្ម ៤.០» គឺជាប្រធានបទចម្បង ដែលត្រូវបានពិភពលោកជជែកវែកញែកយ៉ាងទូលំទូលាយ និងបង្ហាញពីការត្រៀមខ្លួនទទួលផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី ៤ ឬ ៤.០ (Industrial Revolution 4.0) ផងដែរ។ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលទើបចាប់ផ្តើមជជែកអំពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ នេះ ខណៈរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នក៏បានទទួលយកបដិវត្តន៍ឧស្សាហកម្មទី ៤នេះ ព្រមទាំងមានគម្រោងរៀបចំផែនការរយៈពេលវែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការរៀបចំឯកសារសម្រាប់រដ្ឋាភិបាលឌីជីថលផងដែរ។
ចូលរួមដោយសេរី ក្នុងព្រឹត្តិការណ៍សិក្ខាសាលាសប្បុរសធម៌ដ៏ធំ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ នៅអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំ ភីអេច ហ្រ្គេនហល

បដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងធ្វើឱ្យ​កម្ពុជាផ្លាស់ប្ដូរស្ទើរគ្រប់វិស័យ និងសង្គម ជាពិសេសការរីកចម្រើនផ្នែកសេដ្ឋកិច្ចឌីជីថលលើការងារ និងការបង្កើតអាជីវកម្មថ្មីតាមប្រព័ន្ធបច្ចេកវិទ្យា នេះបើតាមលើកឡើងពីអ្នកជំនាញឌីជីថលរបស់កម្ពុជាជាច្រើនរូប។​

ដើម្បីចូលរួមលើកកម្ពស់ការីកចម្រើនផ្នែកសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ក្រុមហ៊ុន ប៉េង ហួត គ្រុប នឹងរៀបចំព្រឹត្តិការណ៍សិក្ខាសាលាសប្បុរសធម៌ដ៏ធំមួយស្ដីអំពី «ការវិវត្ត លើអាជីពការងារ និង មុខជំនួញក្នុងបរិថ ៤.០» ដល់សាធារណជនចូលរួមដោយសេរី ក្នុងគោលបំណងបង្កើនការយល់ដឹងដល់ពលរដ្ឋកម្ពុជា រួមមានអ្នកជំនួញ អ្នកបំម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងសិស្សនិស្សិត។ល។ អំពីទិដ្ឋភាពជារួម និងបញ្ហាប្រឈមក្នុងការត្រៀមខ្លួនទាញយកផលប្រយោជន៍ពីឧស្សាហកម្ម៤.០។

ព្រឹត្តិការណ៍សិក្ខាសាលាសប្បុរសធម៌ដ៏ធំនេះគឺនឹងត្រូវបានរៀបចំធ្វើឡើងតាមកាលបរិច្ឆេទដូចខាងក្រោម៖

-កាលបរិច្ឆេទ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២

-ពេលវេលា៖ ម៉ោង៧:៣០ នាទីព្រឹក ដល់ ៥:០០ នាទីល្ងាច

-ទីកន្លែង៖ ស្ថិតក្នុងទីតាំង អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំ ភីអេច ហ្រ្គេនហល ក្នុងបុរីប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)។

ក្នុងសិក្ខាសាលានេះ គឺមានការអញ្ជើញចូលរួមពីវាក្មិនកិត្តិយសជាច្រើនរូបពោពេញដោយចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចែកវិទ្យាឌីជីថល ពីស្ថានប័នឯកជនដូចជា ABA និង FWD Insurance​ រួមទាំងភិក្ខុវជិរប្បញ្ញោ គូ សុភាព ។ល។ ទន្ទឹមនឹងនេះ ក៏មានការដាក់តាំង Booth ជាច្រើនពីដៃគូរសហការ ដើម្បីបង្ហាញពីឱកាសការងារ ការផ្ដល់នូវផលិតផល និងសេវាកម្មរបស់ខ្លួនជាច្រើនសម្រាប់អ្នកចូលរួមផងដែរ។

សូមបញ្ជាក់ផងដែរ គិតមកដល់ពេលនេះមានចំនួនអ្នកចុះឈ្មោះចូលរួមប្រមាណជាង ១ពាន់នាក់ ខណៈការបើកទទួលចុះឈ្មោះចូលរួមនេះគឺនូវបន្តរហូតដល់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ សូមរួសរាន់ឡើង កន្លែងគឺនៅតិចជាង ៥% តែប៉ុណ្ណោះ៕

សូមចុចត្រង់នេះដើម្បីចុះឈ្មោះ https://phconference.penghuoth.com និងរក្សា QR កូដ ដើម្បីបង្ហាញនៅថ្ងៃចូលរួមកម្មវិធី។

សូមចុចត្រង់នេះសម្រាប់ទីតាំង https://goo.gl/maps/1qM3iitfNNNywKAt6




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សចិន Huawei នឹងមុជចូលក្នុងការវិនិយោគផលិតកម្មបន្ទះឈីប ដើម្បីទប់ទល់នឹងគំនាបពីអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនយក្សចិន Huawei Technologies ដែលរងការចោទប្រកាន់ និងដាក់គំនាបជាច្រើនពីសំណាក់រដ្ឋាភិបាលអាមេរិកនោះ បានប្រកាសថា ខ្លួននឹងចូលរួមល…

ទីបំផុត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័នហើយ

ព័ត៌មាន
នៅទីបំផុតរដ្ឋសភាកូរ៉េខាងត្បូងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ