អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការវិលត្រឡប់មកវិញររបស់ប្រេងម៉ាស៊ីនលំដាប់ថ្នាក់ពីភពលោក SHELL មកកាន់ប្រទេសកម្ពុជា, ក្រុមហ៊ុន World Bridge Trading ប្រកាសបើកសម្ពោធជាផ្លូវការនៅផលិតផលប្រេងម៉ាស៊ីន SHELL


ប្រេងម៉ាស៊ីន SHELL ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩០៧ មកម្លេះ ហើយបច្ចុប្បន្ននេះ SHELL បានកំពុងតែមានវត្តមាននៅ ៧០ប្រទេសទូទាំងពិភពលោក ហើយបានបង្កើនការអភិវឌ្ឍរបស់ខ្លួនក្នុងប្រទេសកម្ពុជាដែលឈានមុនគេមួយខាងផ្នែកឧស្សាហកម្មប្រេង, ឧស្ម័ន និងប្រេងរំអិលផងដែរ។
ស្វាគមន៍ការវិលត្រឡប់មកវិញររបស់ប្រេងម៉ាស៊ីនលំដាប់ថ្នាក់ពីភពលោក SHELL មកកាន់ប្រទេសកម្ពុជា, ក្រុមហ៊ុន World Bridge Trading ប្រកាសបើកសម្ពោធជាផ្លូវការនៅផលិតផលប្រេងម៉ាស៊ីន SHELL
ដោយ

ជាមួយគ្នានោះដែរ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន Word Bridge Trading បានប្រកាសបើកសម្ពោធជាផ្លូវការនៅផលិតផលប្រេងម៉ាស៊ីន SHELL នៅក្នុងសណ្ឋាគារ Hyatt Regency Hotel ដែលមានការអញ្ចើញចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

លោក Hum Narin ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន World Bridge Trading បានមានប្រសាសន៍ថា ប្រេងម៉ាស៊ីន SHELL គឺជាម៉ាកផលិតផលប្រេងដែលបានជាប់ចំណាត់ថ្នាក់លេខ១ រយៈពេលរហូតដល់ទៅ ១៦ឆ្នាំជាប់ៗគ្នាមកម្លេះ។ នៅក្នុងនោះប្រេងម៉ាស៊ីន SHELL ត្រូវបានស្ថាបនិកបំប្លែងជាសមាធាតុហ្គាស-ប្រេង ដែលមានភ្ជាប់ជាមួយបច្ចេកវិទ្យា​ Shell’s gas-to-liquids (GTL) technology ដោយធ្វើការបំប្លែងសមាសធាតុឧស្ម័នហ្គាសធម្មជាតិ ដែលជាប្រេងចំហេះផុស៊ីលល្អបំផុត អោយទៅជាផលិតផលប្រេងដែលមានគុណភាពខ្ពស់លើសគេ​។

ប្រេងម៉ាស៊ីន SHELL គឺខុសប្លែកពីក្រុមហ៊ុនផ្សេងព្រោះ SHELL បានចម្រាញ់ប្រេងចេញពីប្រេងឆៅ( Crude Oil ) ផ្ទាល់ដែលវាផ្ទុកទៅដោយក្លិន សារធាតុស្ពាន់ធ័រ និងនីត្រូសែនដែលផ្តល់ផលប៉ះពាល់ដល់បរិស្ថាន ចំណែកដំណើរការGTL Base Oils គឺបញ្ញាក់ថាជាវិធីសាស្រ្តថ្មីទំាងស្រុងក្នុងការផលិតប្រេងប្រភេទ SYNTHETIC ចំណុចពិសេសគឺ GASធម្មជាតិ។

លើសពីនេះទៅទៀត ប្រេងម៉ាស៊ីន SHELL បង្កើតឡើងដើម្បីភាពល្អឥតខ្ចោះ ជាមួយសមាសធាតុល្អឥតខ្ចោះ ដែលមានជម្រើសនៃផលិតផលចាបពីកម្រិតប្រេងធម្មតា រហូតដល់ប្រេងដែលពោរពេញដោយថាមពលខ្លាំង ផ្តល់ជូននូវជម្រើស ប្រភេទនៃការវេចខ្ចប់ (ដបតូចៗ ធុង ពុយ ....ជាដើម) នឹងផ្តល់ជូននូវជម្រើសនៃកំហាប់ប្រេង (Various VISCOSITY )​ ជាមួយនឹងកំរិតនៃបច្ចេកវិទ្យាទំនើបៗ សំរាប់ជំនួយ តម្រូវទៅតាមគ្រប់ប្រភេទម៉ាស៊ីន។

Ø នៅក្នុងនោះប្រេងម៉ាស៊ីនសែល (SHELL ADVANCE ULTRA) សម្រាប់ម៉ូតូមានមុខងារដូចជា៖*ការពារមិនអោយមានភាពសឹករីករឹលក្នុងម៉ាស៊ីន

*មានសារធាតុស៊ីណេតិច

*ប្រើបច្ចេកវិទ្យា Pureplus

*អាចប្រើបានជាមួយម៉ូតូទំនើបៗ

*រក្សាល្បឿន ងាយស្រួលក្នុងការបើកបរ សន្សំសំចៃប្រេង

*អាចប្រើប្រាស់ទ្វេដង

Ø ប្រេងម៉ាស៊ីនបសែល (SHELL ADVANCE AX&) សម្រាប់ម៉ូតូមានមុខងារដូចជា៖

*ការសន្សំសំចៃប្រេងកាន់តែប្រសើរជាងមុន

*មានលាយសារធាតុស៊ីណេតិចច្រើន

*ប្រើបច្ចេកវិទ្យា សម្អាតម៉ាស៊ីនអោយបានល្អ

*សម្រាប់ម៉ូតូដែលមានកម្លាំងខ្លាំងនិងល្បឿនលឿន

*រក្សាល្បឿន ងាយស្រួលក្នុងការបើកបរ សន្សំសំចៃប្រេង

Ø ប្រេងម៉ាស៊ីនសែល (SHELL ADVANCE AX5) មានមុខងារដូចជា៖

*រក្សាល្បឿន ងាយស្រួលក្នុងការបើកបរ សន្សំសំចៃប្រេង

*ប្រេងសារធាតុរ៉ែពិសេស

*ប្រើបច្ចេកវិទ្យា សម្អាតម៉ាស៊ីនអោយបានល្អ

*សម្រាប់ម៉ាស៊ីនខ្នាតមធ្យម និងម៉ូតូស្តង់ដារ

Ø ប្រេងម៉ាស៊ីនសែល (SHELL ADVANCE AX3)

*ជួយអោយម៉ាស៊ីប្រើប្រាស់បានយូរ

*ប្រេងសារធាតុរ៉ែ

*ប្រើបច្ចេកវិទ្យា សម្អាតម៉ាស៊ីនអោយបានល្អ

*សម្រាប់ម៉ូតូចង្កឺះលេខ និងប្រភេទកម្លាំងម៉ាស៊ីនតូចៗ

Ø ប្រេងម៉ាស៊ីនបសែល (SHELL ADVANCE SX 2T TRIPLE) មានមុខងារដូចជា៖

*ប្រេងមានសារធាតុរ៉ែ

*សម្រាប់ម៉ូតូដែលប្រើម៉ាស៊ីន2តង់ (សាំងលាយ)

*ជួយអោយកម្លាំងម៉ាស៊ីនខ្លាំងជាងមុន

សូមបញ្ជាក់ថា ក្រុមហ៊ុន WorldBridge Trading Co., LTD គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខដែលទទួលបានការអនុញ្ញាតពី MICHELIN, BFGoodrich DOUBLESTAR និង CORSA Tire Brand នៅកម្ពុជាផងដែរ។ ព័ត៌មានលំអិតបន្ថែមសូមអញ្ជើញទំនាក់ទំនងទៅកាន់គ្រប់ដេប៉ូចែកចាយទូទំាងប្រទេសផ្នែកបច្ចេកទេស៖ 015 333 299 / 077 777 022 / 015 222 886 / 095 222 771៕

អញ្ជើញរកជាវ និងព័ត៌មានលំអិតបន្ថែមសូមអញ្ជើញទំនាក់ទំនងទៅកាន់គ្រប់ដេប៉ូចែកចាយទូទំាងប្រទេសផ្នែកបច្ចេកទេស:015 333 299 / 077 777 022 / 015 222 886 / 095 222 771




អត្ថបទបន្ទាប់


អាមេរិកពិចារណាដាក់ពង្រាយដ្រូនប្រឆាំងនាវាចម្បាំងនៅជប៉ុន

ព័ត៌មាន
កងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិកបាននិងកំពុងពិចារណាពង្រីកការដាក់ពង្រាយដ្រូនពិឃាត ឬដែលគេស្គាល់ថា ជាយន្តហោះដ្រូនបំផ្ទុះខ្លួនឯង នៅក្នុងតំបន់ឥណ្…

តើវិស័យធានារ៉ាប់រងត្រូវមានភាពបត់បែនយ៉ាងណា ខណៈស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់បែបនេះ?

ព័ត៌មាន
វិស័យធានារ៉ាប់រង គឺជាផ្នែកមួយនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ដែលបានដើរតួនាទីក្នុងការដើរកៀរគរទុនដែលលើស ទៅចាក់បញ្ចូលទៅវិនិយោគនៅក្នុងវិស័យផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ