ការស្ដារសេដ្ឋកិច្ច និងសង្គម

តើអ្វីខ្លះនៅតែជាកត្តាប្រឈមក្នុងការអភិវឌ្ឍស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ?


មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល បានបង្កើតពិភាក្សារួមគ្នាមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍរស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ កិច្ចពិភាក្សានេះ ក៏ជាការចូលរួមចំណែកជាមួយតួនាទីដ៏សំខាន់ របស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ (យ.ជ.គ.ស) ដែលមានគោលបំណងកាត់បន្ថយភាពក្រីក្ររ៉ាំរ៉ៃ និងអសន្តិសុខស្បៀង ជួយជនក្រីក្រក្នុងការសម្របខ្លួនទៅនឹងវិបត្តិ និងការបង្កើតមូលធនមនុស្សសម្រាប់ពេលអនាគត ក្នុងការជួយកាត់បន្ថយភាពក្រីក្រ។
តើអ្វីខ្លះនៅតែជាកត្តាប្រឈមក្នុងការអភិវឌ្ឍស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ?

ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានគូសបញ្ជាក់ថា ការរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំស្ដីពីកិច្ចគាំពារសង្គម ការស្ដារសេដ្ឋកិច្ច និងសិទ្ធិឌីជីថលនៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី ២០ ខែធ្នូនេះ គឺជាការពង្រឹងកចិ្ចសហប្រតិបត្តការរវាងរាជរដ្ឋាភិបាល ជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍបន្ទាប់ពីជំងឺរាតត្បាត ក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញ ចែករំលែក ពិភាក្សាអំពីផែនការនៃការអនុវត្តល្អសម្រាប់គោលនយោបាយ និងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមនាពេលអនាគត។ បើតាមឯកឧត្តម សំហេង បុរស អង្គការសង្គមស៊ីវិលគឺជាតួអង្គដ៏សំខាន់ផងដែរក្នុងការអភិវឌ្ឍសង្គមជាតិ ដោយអង្គការសង្គមស៊ីវិលបានធ្វើការដោយផ្ទាល់ជាមួយប្រជាជនតែម្តង ។ ប៉ុន្តែ ឯកឧត្តម មើលឃើញថា អង្គការសង្គមស៊ីវិលទាំងនោះ មិនទាន់បានប្រើអស់សក្កានុពលរបស់អង្គការនៅឡើយទេ ដែលនេះជាបញ្ហាដែលត្រូវដោះស្រាយថា ធ្វើយ៉ាងណាឱ្យមានភាពស៊ីគ្នា។

ជាមួយគ្នានេះ ឯកឧត្តម សំហេង បុរស បានបញ្ជាក់ថា ឯកឧត្តមបានពិភាក្សាគ្នាជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា ក្នុងការធ្វើគម្រោងសាកល្បងមួយ ហៅថា កម្មវិធីចាកចេញពីភាពក្រីក្រដោយប្រើប្រាស់របបគាំពាសង្គម ដោយនឹងមានការសហការជាមួយក្រសួងពាក់ព័ន្ធជាច្រើន ដើម្បីបង្ហាត់បង្រៀនប្រជាជនឱ្យចេះរកវិធីសាស្ត្រ ក្នុងការបង្កើតមុខរបររបស់ពួកគាត់ដោយខ្លូនឯង ដោយមានការជួយជាថវិកាឧបត្ថម្ភមួយចំនួន និងការបង្រៀនពីជំនាញផ្សេងៗដល់ពួកគាត់។ តាមការវាយតម្លៃជាបឋម យ៉ាងហោចណាស់ មានប្រជាជនប្រមាណ ២០% អាចចាកចេញពីបន្ទាត់នៃភាពក្រីក្រ និងរកចំណូលបានតាមរយៈកម្មវិធីនេះ។

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា កិច្ចសន្ទនានេះ នឹង ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍរួមគ្នាក្នុងការរៀបចំសង្គមឌីជីថលនៅកម្ពុជានាថ្ងៃអនាគត។ ឯកឧត្តម សុខ ពុទ្ធិវុធ អះអាងថា វិស័យឌីជីថល មានសក្តានុពលខ្លាំងណាស់ក្នុងការរួមចំណែកចូលរួមអភិវឌ្ឍប្រទេស ដែលសក្កានុពលនេះហើយ ដែលត្រូវយកចិត្តទុកដាក់រួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា ដើម្បីធ្វើយ៉ាងណាកសាងសង្គមឌីជីថលកម្ពុជាឱ្យកាន់តែល្អប្រសើរទៅមុខរួមគ្នា។

សូមជម្រាបថា បើតាមឯកឧត្តម សំហេង បុរស គិតមកទល់ពេលនេះ ក្រុមប្រឹក្សាជាតិគាំពាសង្គម បានផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រដែលរងគ្រោះដោយសារជម្ងឺកូវីដ១៩ ដែលចំណាយហពេលប្រមាណជាង៣០ខែ បានចំណាយថវិការអស់ជិត ១ពាន់លានដុល្លារ ទៅដល់ប្រមាណជិត ៧សែនគ្រួសារ ដែលស្មើនឹងជិត ៣លាននាក់៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចំនួន៥បានដាក់ពាក្យស្នើសុំ ដើម្បីស្វែងរុករកធនធានរ៉ែសម្រាប់ការផលិតស៊ីម៉ង់ត៍នៅខេត្តកំពត

ព័ត៌មាន
ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា មកទល់ពេលនេះមានក្រុមហ៊ុនចំនួន៥ហើយបានដាក់ពាក្យមកក្រសួង ដើម្បីស្…

ធនាគារពិភពលោក ផ្ដល់កម្ចី ២៧៤លានដុល្លារថែមទៀត សម្រាប់ជួយកម្ពុជាស្តារសេដ្ឋកិច្ច និងបង្កើនភាពធន់យូរអង្វែង

ព័ត៌មាន
កម្ពុជាទទួលការទ្រទ្រង់ដោយឥណទានចំនួន ២៧៤លានដុល្លារអាមេរិកថែមទៀត ពីធនាគារពិភពលោក សម្រាប់ប្រតិបត្តិការគោលនយោបាយកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ