តម្លៃឧស្ម័នធម្មជាតិរ៉ាវនៅតំបន់អាស៊ីកើនឡើងខ្លាំង

តើតម្លៃឧស្ម័នធម្មជាតិរ៉ាវនៅតំបន់អាស៊ីកើនឡើងខ្លាំង កំពុងធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់នេះជួបវិបត្តិអ្វីខ្លះ?


តម្លៃឧស្ម័នធម្មជាតិរាវនៅលើទីផ្សារអាស៊ីបានកើនឡើងជិត ១០ ដងធៀបនឹងអត្រានៅរដូវក្តៅជាមធ្យមកាលពីពេលមុន ដែលបង្កឱ្យប្រទេសដែលកំពុងមានសេដ្ឋកិច្ចរីកចម្រើននៅក្នុងតំបន់នេះ មានការខ្វះខាតរូបិយបណ្ណបរទេស ដើម្បីបញ្ជាទិញឧស្ម័ននេះ កាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។ តម្លៃឧស្ម័នធម្មជាតិរ៉ាវនៅតំបន់អាស៊ីកើនឡើងខ្លាំង កំពុងធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់នេះជួបវិបត្តិអ្វីខ្លះ?
ម្លៃឧស្ម័នធម្មជាតិរ៉ាវនៅតំបន់អាស៊ីកើនឡើងខ្លាំង

មែនទែនទៅ តម្រូវការឧស្ម័នធម្មជាតិរ៉ាវជាធម្មតាតម្លៃកើនឡើងដល់កម្រិតកំពូលក្នុងរដូវរងារ ខណៈអត្រាតម្លៃនៃការលក់នឹងចុះថោកនៅរដូវក្តៅ។ ប៉ុន្តែតម្លៃឧស្ម័នរ៉ាវបានកើនឡើងក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និង ប្រទេសសេដ្ឋកិច្ចអាស៊ីសំខាន់ៗផ្សេងទៀត ហើយតម្លៃរបស់ឧស្ម័នបានកើនឡើងខ្លាំងរាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនមកម្ល៉េះ។

កាលពីចុងខែកក្កដា រុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នតាមបំពង់បង្ហូរឧស្ម័នទៅប្រទេសអាល្លឺម៉ង់ ៨០% ក្រោមហេតុផល ដើម្បីជួសជុលបំពង់បង្ហូរប្រេង ដែលបណ្តាលឱ្យតម្លៃឧស្ម័នធម្មជាតិឡើងខ្ពស់កប់ពពកនៅក្នុងតំបន់អឺរ៉ុប បានជះឥទ្ធិពលដល់តម្លៃនៅតំបន់អាស៊ីដូចគ្នាដែរ។ ក្នុងនោះ តម្លៃឧស្ម័នធម្មជាតិរាវរបស់ប្រទេសហូឡង់ ដែលជាស្តង់ដារអឺរ៉ុប បានកើនឡើងយ៉ាងឆាប់រហ័ស។ ជាលទ្ធផល តំបន់អាស៊ីដែលទិញឧស្ម័នធម្មជាតិរ៉ាវពីសហរដ្ឋអាមេរិក និង ប្រភពផ្សេងទៀតបានឡើងថ្លៃដោយសារទីផ្សារមានការប្រកួតប្រជែងខ្ពស់។

ស្របពេលជាមួយគ្នានោះ ការកើនឡើងតម្លៃឧស្ម័នបានបង្កឱ្យមានផលប៉ះពាល់មានយ៉ាងខ្លាំងសម្រាប់ប្រទេសកំពុងរីកអភិវឌ្ឍន៍ដែលកំពុងខ្វះខាតទុនបម្រុងរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ។

យោងតាមក្រុមហ៊ុនទិន្នន័យ Kepler បានឱ្យដឹងថា ប្រទេសប៉ាគីស្ថានបាននាំចូលឧស្ម័នធម្មជាតិរ៉ាវជាង ៤ លានតោន នៅចន្លោះខែមករា និង ខែកក្កដា ធ្លាក់ចុះ ១៨% ធៀបនឹងឆ្នាំមុន។ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបាននិយាយក្នុងអំឡុងកិច្ចប្រជុំមួយ ដើម្បីដោះស្រាយស្ថានភាពថាមពលកាលពីខែមុនថា ប្រទេសប៉ាគីស្ថានមិនអាចមានលទ្ធភាពក្នុងការទិញឧស្ម័នក្នុងតម្លៃខ្ពស់នោះទេ ខណៈទុនបម្រុងបរទេសរបស់ខ្លួនគឺមានកម្រិត ដែលត្រូវបែងចែកសម្រាប់ទិញប្រេងឥន្ធនៈ។ ការនាំចូលឧស្ម័ននៅក្នុងប្រទេសបង់ក្លាដែស ឥណ្ឌា និង ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតបានធ្លាក់ចុះទាបជាងកាលពីឆ្នាំមុនផងដែរ។

គួរជម្រាបថា នៅក្នុងការព្យាករណ៍សេដ្ឋកិច្ចដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីសម្រាប់ឆ្នាំនេះត្រូវបានបន្ទាបមកនៅត្រឹម ៤,៦% ខណៈការព្យាករណ៍កាលពីខែមេសាមាន ៥,៤%៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សរបស់ថៃ PTT លក់ទ្រព្យសកម្មរបស់ខ្លួនតម្លៃ ៤៧១លានដុល្លារ ដកខ្លួនចេញពីការជីករ៉ែធ្យូងថ្ម

ព័ត៌មាន
ក្រុមហ៊ុនប្រេងនិងឧស្ម័នរបស់ថៃ PTT Group បានលក់អាជីវកម្មជីកយករ៉ែធ្យូងថ្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងតម្លៃសរុប ៤៧១ លានដុល្លារ ដែលជ…

លោកប្រាយុទ្ធថា សេដ្ឋកិច្ចថៃនឹងងើបឡើងមកដល់កម្រិតមុនកូវីដ១៩វិញនៅឆ្នាំក្រោយ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចារ បាននិយាយថា ការស្ទុះងើបឡើងវិញលឿនជាងការរំពឹងទុកនៃចំនួនភ្ញៀវអន្តរជាតិ កំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ