ក្រុមហ៊ុន Facebook ប្តូរឈ្មោះទៅជា Meta

តើមានកត្តាសំខាន់អ្វីខ្លះទើបធ្វើឲ្យក្រុមហ៊ុន Facebook សម្រេចប្តូរឈ្មោះទៅជា Meta ?


មហាសេដ្ឋីវ័យក្មេងអាមេរិក ម៉ាក ហ្សាក់គឺប៊ឺក (Mark Zuckerberg) នៅថ្ងៃទី២៩តុលានេះ បានប្រកាសផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនរបស់ខ្លួនពី «Facebook» មកជា «Meta» វិញ។ ការផ្លាស់ប្តូរឈ្មោះរបស់ក្រុមហ៊ុនខ្លួនបែបនេះ ត្រូវបានមហាសេដ្ឋីអាមេរិករូបនេះពន្យល់ថា ជាការបោះជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុន ក្នុងវិស័យបច្ចេកវិទ្យាអ៊ីនធឺណែត ដែលផ្តល់បទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់តាមរយៈបច្ចេកវិទ្យាពិភពសិប្បនិម្មិត ដែលភាសាបច្ចេកទេសហៅថា «Metaverse»។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុន Facebook ប្តូរឈ្មោះទៅជា Meta
ដោយ

នៅក្នុងពិធីប្រកាសដែលផ្សាយផ្ទាល់លើគណនី Facebook ផ្លូវការរបស់ខ្លួន នាយកប្រតិបត្តិ និងជា​ស្ថាបនិក ហ្វេសប៊ុក លោក ម៉ាក ហ្សាក់គឺប៊ឺក បាននិយាយថាឈ្មោះថ្មីដែលហៅថា Meta នេះបានឆ្លុះបញ្ចាំងពីការងាររបស់ខ្លួនក្នុងការវិនិយោគលើ មេតាវ៉ឺស (Metaverse) ដែលជាបច្ចេកវិទ្យាពិភពសិប្បនិម្មិត។ ជាងនេះទៅទៀតលោកនិយាយថា វាគ្រាន់បើជាងការ ប្រើឈ្មោះក្រុមហ៊ុនដូចទៅនឹងកម្មវិធី Facebook ខណៈបច្ចុប្បន្ន ក្រៅតែពីកម្មវិធីបណ្ដាញសង្គម Facebook ក្រុមហ៊ុននេះ ក៏មានគ្រប់គ្រងលើកម្មវិធីបណ្ដាញធំៗផ្សេងទៀតដែរ ដូចជា Instagram និង WhatsApp ជាដើម។

គួរជម្រាបថា មេតាវ៉ឺស (Metaverse) ជាពាក្យបច្ចេកទេសក្នុងប្រព័ន្ធបច្ចេកវិទ្យាសម័យថ្មី សំដៅដល់ពិភពនិម្មិតរួបមួយ ដែលអាចចែករំលែក និងអាចចូលទៅប្រើបាន ដោយមនុស្សគ្រប់គ្នានិងដោយប្រើប្រាស់ឧបករណ៍ផ្សេងៗគ្នា។ Metaverse និងផ្តល់បទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ តាមរយៈបច្ចេកវិទ្យាពិភពសិប្បនិម្មិត តាមចិត្តដែលយើងចង់បាន។

បើតាមការអះអាងពីថ្នាក់ដឹកនាំក្រុមហ៊ុន ការផ្លាស់ប្តូរនេះនឹងពាំនាំកម្មវិធី បណ្តាញសង្គម និងបច្ចេកវិជ្ជាផ្សេងៗទៀតរបស់ក្រុមហ៊ុន ឲ្យមកនៅក្រោមឈ្មោះក្រុមហ៊ុនមេថ្មីមួយនេះ។ ប៉ុន្តែក្រុមហ៊ុន បាននិយាយថា នឹងមិនផ្លាស់ប្តូររចនាសម្ព័ន្ធសាជីវកម្មរបស់ខ្លួនឡើយ។

គួរកត់សម្គាល់ដែរថា បន្ទាប់ពីប្រកាសឈ្មោះថ្មី និងគោលដៅថ្មីរបស់ក្រុមហ៊ុនរួចមក Meta នឹងជ្រើសរើសបុគ្គលិកប្រមាណ១ម៉ឺននាក់បន្ថែមទៀត នៅតំបន់អឺរ៉ុបដើម្បីធ្វើការលើចក្ខុវិស័យថ្មីមួយនេះ។

សូមបញ្ជាក់ថា បណ្តាញសង្គម Facebook ត្រូវបានគេរាយការណ៍ថា មានអ្នកប្រើប្រាស់ជិត ៣ពាន់លាននាក់ក្នុងមួយខែៗ ខណៈការផ្លាស់ប្តូរឈ្មោះរបស់ក្រុមហ៊ុន និងមិនប៉ះពាល់ដល់ឈ្មោះរបស់បណ្តាញសង្គមនានា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឡើយ ពោលគឺបណ្តាញសង្គមទាំងអស់ ដូចជា Facebook ជាដើម នឹងរក្សាឈ្មោះរបស់វាដដែល។ នេះបើតាមការអះអាងរបស់លោក ម៉ាក ហ្សាក់គឺប៊ឺក ដែលជាស្ថាបនិកហ្វេកប៊ុក៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតឱសថអាមេរិក Merck រំពឹងរកចំណូលបាន ៧ ពាន់លានដុល្លារ ពីការលក់ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ រហូតដល់ឆ្នាំ២០២២

ព័ត៌មាន
ក្រុមហ៊ុនផលិតឱសថអាមេរិក Merck បានអះអាងថា ការលក់ថ្នាំគ្រាប់ព្យាបាលកូវីដ ១៩ របស់ខ្លួនអាចរកប្រាក់ចំណូលបានចន្លោះពី ៥ ពាន់លានដុល្លារទៅ ៧ …

តម្លៃប្រេងពិភពលោកឡើងថ្លៃខ្លាំង ជំរុញឱ្យតម្លៃប្រេងវៀតណាមហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ការឡើងថ្លៃតម្លៃប្រេងជាសកល ជំរុញឱ្យតម្លៃប្រេងឥន្ធនៈដាក់លក់នៅក្នុងប្រទេសវៀតណាមបានកើនឡើងជាង ៥២ ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ