សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ

តើអ្វីជាឱកាស និងបញ្ហាប្រឈម សម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ?


អស់រយៈពេលជិត៣ឆ្នាំមកហើយ ដែលសេដ្ឋកិច្ចពិភពលោកបានរងការរង្គោះរង្គើ ដោយសារតែជំងឺរាតត្បាតសាកលកូវីដ-១៩ រួមទាំងឥទ្ធិពលនៃវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន បញ្ហាភូមិសាស្រ្តនយោបាយសាកល និងវិបត្តិអតិផរណា។ ចង់ ឬមិនចង់ បញ្ហានេះនឹងជះឥទ្ធិពលអវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្ដែអ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា បញ្ហានេះមិនបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះដុនដាប់ខ្លាំងពេកនោះទេ ថែមទាំងអាចឈរជើងយ៉ាងរឹងមាំផងដែរ។
តើអ្វីជាឱកាស និងបញ្ហាប្រឈម សម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ?
ដោយ

ក្រុមអ្នកជំនាញយល់ឃើញថា បើទោះបីសេដ្ឋកិច្ចកម្ពុជាជួបនូវបញ្ហាក៏ពិតមែន ប៉ុន្តែកម្ពុជាក៏សិក្សាពីបទពិសោធន៍នៃបញ្ហា និងបង្កើតឱកាសល្អៗមួយចំនួនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យរក្សាបាននូវភាពរីកចម្រើនផងដែរ។

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានគូសបញ្ជាក់ថា ស្រពពេលពិភពលោកជួបបញ្ហាផ្ទួនៗរួមមានវិបត្តិកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបនូវការលំបាក និងស្ថិតក្នុងភាពមិនច្បាស់លាស់នៃការងើបឡើងវិញ។ ទោះបីយ៉ាងនេះក្តីសេដ្ឋកិច្ចកម្ពុជាត្រូវបានកត់សម្គាល់ឃើញថា នៅតែអាចរក្សាបានភាពវិជ្ជមានជាមួយកំណើនរីកលូតលាស់គួរឲ្យកត់សម្គាល់។ លោក យក់ ចំរើនឬទ្ធិ បានគូសបញ្ជាក់ថា ការរក្សានូវភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជានេះ គឺដោយសារការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលមានភាពសមស្រប និងបត់បែនទាន់ពេលវេលាក្នុងការទប់ទល់នឹងវិបត្តិ។

លោក យក់ ចំរើនឫទ្ធិ បញ្ជាក់បន្ថែមថា នៅដំណាក់កាលដ៏លំបាកទាំងនេះ កម្ពុជាក៏ទទួលបាននូវឱកាសល្អមួយចំនួនផងដែរ ជាក់ស្តែងតាមរយៈការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP ជាដើម។ កិច្ចព្រមព្រៀងទាំងនេះ បានបង្កើតឱកាសសម្រាប់អ្នកធ្វើអាជីវកម្មរបស់កម្ពុជា ឲ្យមានលទ្ធភាពក្នុងការនាំចេញផលិតផលរបស់ខ្លួនចូលទៅប្រទេសទាំងនោះ ដោយមិនចាំចាច់ឆ្លងកាត់ប្រទេសទី៣។

លើសពីនេះ លោក យក់ ចំរើនឫទ្ធិ យល់ឃើញថា ឱកាសសំខាន់មួយទៀត គឺវិស័យកសិកម្មរបស់កម្ពុជា ក៏មានភាពរីកចម្រើន និងមានភាពរឹងមាំជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ខណៈដែលវិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់របស់កម្ពុជា ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋរហូតដល់ប្រមាណ៦០%ឯណោះនៃកម្លាំងពលកម្មសរុប។

ស្រដៀងគ្នានេះ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប បានអះអាងថា កត្តាដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបានភាពធននឹងវិបត្តិដែលបានកើតឡើងផ្ទួនៗនៅលើពិភពលោក គឺដោយសារគោលនយោបាយរបស់រាជរដ្ឋភិបាលបានគិតគូរល្អិតល្អន់ និងមានវិធានការច្បាស់លាស់ក្នុងការការពារបញ្ហាដែលបានជួបប្រទះ។ ជាក់ស្តែងកម្ពុជាជាប្រទេសទី១ដែលបានជគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងល្អជាងគេ បើធៀបនឹងប្រទេសក្នុងតំបន់៕




អត្ថបទបន្ទាប់


រុស្ស៊ី និងចិននឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅលើទឹកដីអាហ្វ្រិកខាងត្បូង ចំពេលស្ថានការតំបន់ និងពិភពលោកកាន់តែក្តៅ

ព័ត៌មាន
សម្ព័ន្ធមិត្តរុស្ស៊ី និងចិននឹងត្រៀមធ្វើសមយុទ្ធកងទ័ពជើងទឹកនៅមហាសមុទ្រឥណ្ឌា ដែលនៅក្បែរនឹងឆ្នេរសមុទ្ររបស់ប្រទេសអាហ្វ្រិកខាងត្បូងនៅខែក្រោយនេះ ដើម្…

តើ«និយ័តករបរធនបាលកិច្ច»មានយុទ្ធសាស្រ្តអ្វីខ្លះ ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣?

ព័ត៌មាន
ថ្នាក់ដឹកនាំនៃបរធនបាលកិច្ចនៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមខ្ពស់ពីភាពរីកចម្រើនរបស់វិស័យបរធនបាលកិច្ច ក្នុងការរួមចំណែករបស់បរធនបាលកិច្ច ចំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ