គោលដៅកំណើនសេដ្ឋកិច្ចវៀតណាម

វៀតណាមប្រឈមអ្វីខ្លះ ដើម្បីឈានទៅសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២?


ឧបនាយករដ្ឋមន្ត្រីវៀតណាមនៅថ្ងៃទី ២៣ឧសភា បាននិយាយថា ប្រទេសវៀតណាមចាំបាច់ត្រូវមានការខិតខំប្រឹងប្រែងខ្លាំងក្លាបន្ថែមទៀត ដើម្បីអាចសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច ពី ៦% ទៅ ៦,៥% នៅក្នុងឆ្នាំ២០២២ នេះ។
រូបតំណាង៖ រដ្ឋាភិបាលវៀតណាមនឹងលើកលែងពន្ធក្នុតម្លៃសរុបដល់ ២,៦ពាន់លានដុល្លារ
ដោយ

ការអះអាង​របស់មន្ត្រីជាន់ខ្ពស់វៀតណាម​យ៉ាងដូច្នេះ គឺបន្ទាប់ពីមានការកត់សម្គាល់ឃើញថា ការលូតលាស់សម្រាប់សេដ្ឋកិច្ចរបស់​ប្រទេស​ក្បែរខាងកម្ពុជា​មួយនេះ កំពុង​ប្រឈម​នឹងបញ្ហាច្រើន ពិសេស​ការស្ទុះងើបឡើងវិញជាសាកលមានល្បឿនយឺតយ៉ាវ​ជាងការរំពឹងទុក។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

ឧបនាយករដ្ឋមន្រ្ដីលោក Le Van Thanh បានអះអាងប្រាប់ទៅកាន់សភាជាតិ​វៀតណាមថា សម្ទុះ​កំណើន​សេដ្ឋកិច្ចរបស់​ប្រទេសនេះ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាមួយនឹងការងើបឡើងវិញជាសាកល​បានថយចុះ ដោយសារផលប៉ះពាល់​នៃជំងឺរាតត្បាតកូវីដ១៩ ជម្លោះរុស្ស៊ីនិងអ៊ុយក្រែន សម្ពាធអតិផរណា និង ការកើនឡើងនៃតម្លៃប្រេងជាដើម។

លោកបាននិយាយថា ខ្សែចង្វាក់ផ្គត់ផ្គង់មួយចំនួន​នៅតែត្រូវ​បាន​រំខាន ខណៈដែលក្រុមហ៊ុន​ក្នុងស្រុកនៅតែ​ប្រឈមមុខ​នឹងតម្លៃនាំចូលខ្ពស់។

គួរកត់សម្គាល់ថា ផលិតផលក្នុងស្រុក​សរុប​របស់វៀតណាម​បានកើនឡើងជាង ៥% នៅក្នុងត្រីមាសទីមួយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន ដែលមានការកើនឡើង ៤,៧ % ខណៈប្រទេសជិត​ខាងកម្ពុជាមួយនេះ ក៏​បានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយផ្តោតលើការផលិត និងការនាំចេញ​របស់ខ្លួន បន្ទាប់ពីបន្ធូរបន្ថយ​ការរឹតបន្តឹង​ជំងឺរាតត្បាតផងដែរ។

លោក Le Van Thanhឧបនាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់ថា បើមើលទៅការអភិវឌ្ឍក្នុងស្រុក និង អន្តរជាតិ វាជាបញ្ហាប្រឈមដ៏ធំមួយ​ក្នុងការសម្រេចបាននូវគោលដៅសម្រាប់កំណើនសេដ្ឋកិច្ចពី ៦% ទៅ ៦,៥ % ក្នុងឆ្នាំ ២០២២។

តួយ៉ាង តម្លៃទំនិញប្រើប្រាស់របស់វៀតណាមក្នុងខែមេសា បានកើនឡើងជាង ២,៦% ធៀបនឹងឆ្នាំមុន ខណៈការកើនឡើងនេះ ដោយសារការឡើងថ្លៃដឹកជញ្ជូន ម្ហូបអាហារ និង គ្រឿងសំណង់។

ទោះយ៉ាងណា លោក Le Van Thanh បានអះអាងថា វៀតណាម​នឹង​ចាត់​វិធានការដែលអាច​បត់​បែន​បាន​ដើម្បី​ធានា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ទប់​ស្កាត់​អតិផរណានៅក្នុងប្រទេសរបស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្សីហាមពលរដ្ឋអាមេរិកាំងជិត ១ពាន់នាក់ មិនឱ្យចូលប្រទេសខ្លួន រួមទាំង លោកចូ បៃដិន ប៉ុន្តែលើកលែងលោកដូណាល់ត្រាំ

ព័ត៌មាន
ប្រទេសរុស្ស៊ីបានដាក់បម្រាមជាអចិន្ត្រៃយ៍ទៅលើក្រុមអ្នកនយោបាយអាមេរិកាំង តារាល្បីៗ និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗសរុបចំនួនជាង ៩៦៣នាក់ មិនឱ្យច…

អាជ្ញាធរទីក្រុងប៉េកាំង ជំរុញឱ្យមនុស្សរាប់លាននាក់បន្តធ្វើការពីផ្ទះ ខណៈកូវីដ១៩ មិនទាន់ថមថយ

ព័ត៌មាន
អាជ្ញាធរទីក្រុងប៉េកាំងបានពង្រីកវិធានការណែនាំពីការធ្វើការងារពីផ្ទះដល់ប្រជាជនខ្លួនចំនួន ២២ លាននាក់ ដើម្បីទប់ស្កាត់ឲ្យបានខ្ពស់នៃការរីករាលដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ