អង្គការសហប្រតិបត្តិការសៀងហៃ ជម្រុញឲ្យពិភពលោកមានពហុប៉ូល និងប្រឆាំងនឹងបដិវត្តន៍ពណ៍

តើចិន និងរុស្សីបានសច្ចា និងទទួលបានលទ្ធផលអ្វីខ្លះ ពីកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ?


មេដឹកនាំប្រទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ ក្រោយពីកិច្ចប្រជុំបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីចុងសប្ដាហ៍មុននេះ ដោយបានអំពាវនាវឲ្យបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុភាគីនិយម ដោយដឹកនាំដោយមហាអំណាចតំបន់លើសពីបី ឬច្រើនជាងនេះ ខណៈដែលប្រទេសចិន និងរុស្ស៊ីជំរុញឲ្យមានការពង្រីកក្របខណ្ឌយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃសណ្តាប់ធ្នាប់ពិភពលោករបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
តើចិន និងរុស្សីបានសច្ចា និងទទួលបានលទ្ធផលអ្វីខ្លះ ពីកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ?

សេចក្តីថ្លែងការណ៍នេះត្រូវបានសម្រេចប្រកាស ក្រោយកិច្ចប្រជុំកំពូលពីរថ្ងៃនៅទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្ថាន ដោយបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធជាងមុនលើវិស័យយោធា​ និងសេដ្ឋកិច្ច រហូតដល់សន្តិសុខ និងវិស័យវប្បធម៌ផងដែរ។

ក្នុងនោះដែរ ប្រទេសជាសមាជិកទាំងប្រាំបី «បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេលើគោលជំហរប្រជាធិបតេយ្យ យុត្តិធម៌ និងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដោយផ្អែកលើគោលការណ៍ទទួលស្គាល់ដោយសកលនៃច្បាប់អន្តរជាតិ»។

ជាមួយគ្នានោះដែរ លោក ស៊ី ជីនពីង បានជំរុញ​ឲ្យមានការរួបរួមគ្នា ដើម្បីប្រឆាំងការពារ​ពីមហាអំណាចដទៃពីការជ្រៀតជ្រែក​ក្នុងកិច្ចការផ្ទៃក្នុង ព្រមទាំងការញុះញង់ឲ្យមាន «បដិវត្តន៍ពណ៌» ដូចដែលធ្លាប់ប្រព្រឹត្តទៅ​នៅក្នុងអតីតសមាជិករដ្ឋនៃសហភាពសូវៀត។ លោកស៊ី ថែមទាំងបានឆ្លៀតគូសបញ្ជាក់ដែររថា ចិនតែងចាត់ទុកកោះតៃវ៉ាន់​ជាផ្នែកមួយនៃប្រទេសចិន​ ក៏ដូចជាបញ្ហាក្នុងស្រុកដែរ។

មែនទែនទៅ ចិន​និង​រុស្ស៊ី​ចាត់​ទុក​ពិភពលោក​ថា​ ជា​ផ្លូវ​បំបែក​​ជាមួយរួចស្រេចទៅហើយ ដោយមើលឃើញពីការកើនឡើងឥទ្ធិពលរបស់​ខ្លួន​នៅតំបន់អាស៊ី តែគេមិនទាន់ប្រាកដ​នៅឡើយទេថា តើសមាជិកនៃអង្គការនេះអាច​នឹងធ្វើការពួតដៃគ្នា​កម្រិតណានោះ។

គួររលឹកបន្តិចថា អង្គការសហប្រតិបត្តិការ​ស៊ាងហៃ (SCO) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ មានមុខងារជំរុញស្ថិរភាព និងបង្កើនការជឿទុកចិត្តគ្នា​រវាងរដ្ឋអតីតសហភាពសូវៀត ក៏ដូចជាកិច្ចសហប្រតិបត្តិការជាធ្លុងមួយ ដែលរួមមាន​ប្រទេសចិន រុស្សី កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន ឥណ្ឌា និង​ប៉ាគីស្ថាន។​​

មេដឹកនាំ​ចំនួន១៤ នាក់​ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូលនោះ រួម​មាន​ពី​រដ្ឋ​សង្កេតការណ៍ដូចជា​​ ​អាហ្វហ្គានីស្ថាន បេឡារុស អ៊ីរ៉ង់ និង​ម៉ុងហ្គោលី ព្រមទាំង​ដៃគូ​សន្ទនារួមមាន អាស៊ែបៃហ្សង់ អាមេនី កម្ពុជា នេប៉ាល់ តួកគី និង​ស្រីលង្កា។

អង្គការថ្នាក់តំបន់មួយនេះ ក៏កំពុងសម្លឹងមើលការពង្រីងខ្លួនផងដែរ ដោយប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈមួយឆ្ពោះ​ទៅចូលរួមកិច្ចប្រជុំ​កំពូលឆ្នាំ ២០២៣ នៅក្នុងប្រទេសឥណ្ឌា ក្នុងនាមជាសមាជិកពេញសិទ្ធិ​ទីប្រាំបួន​របស់ខ្លួន​ ហើយបេឡារុស្ស ដែលជាសម្ព័ន្ធមិត្ត​របស់រុស្ស៊ី បានចាប់ផ្តើមដំណើរការ​សមាជិកភាពដូចគ្នា។

មួយវិញទៀត អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងកាតា ទើបបានចុះហត្ថលេខាជាដៃគូសន្ទនា ដោយសម្លឹងមើលការចូលរួម​ក្នុងក្របខណ្ឌនេះផងដែរ ស្របពេលដែលអេមីរ៉ាត់​អារ៉ាប់រួម គុយវ៉ែត មីយ៉ាន់ម៉ា បារ៉ែន និងម៉ាល់ឌីវ ក៏កំពុងសម្លឹងមើលដូចគ្នាដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អង្គការនេះ​ត្រូវបានគេមើលឃើញថា មិនអាចប្រែខ្លួនជាអង្គការណាតូទី២នោះឡើយ ដោយហេតុថា សមាជិកខ្លះ​នៅតែមាន​ភាពតានតឹង និងមិនត្រូវរ៉ូវគ្នា​ជាអាទិ៍ដូចជា ចិននិងឥណ្ឌា​ ឥណ្ឌានិងប៉ាគីស្ថាន ដែលមានភាពរកាំរកូសរឿងព្រំដែន​មិនទាន់ត្រូវរ៉ូវ​គ្នា​នៅឡើយ៕




អត្ថបទបន្ទាប់


ថៃ និងវៀតណាមនឹងពិភាក្សាអំពីផែនការដំឡើងថ្លៃទីផ្សារអង្ករពិភពលោក ២០%បន្ថែម នៅខែតុលា

ព័ត៌មាន
ប្រទេសវៀតណាម និងថៃ ដែលជាប្រទេសនាំចេញអង្ករធំបំផុតទី២ និងទី៣ក្នុងពិភពលោកនោះ នឹងបើកការពិភាក្សាអំពីការដំឡើងថ្លៃអង្ករនាំចេញទៅកាន់ទីផ្សារព…

ការស្វែងយល់គ្រឿងយន្តកសិកម្មឲ្យចំគោលដៅ មានសារៈសំខាន់យ៉ាងណាចំពោះការធ្វើកសិកម្ម?

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មបានផ្លាស់ប្ដូរពីការប្រើប្រាស់កម្លាំងមនុស្ស និងសត្វ មកប្រើប្រាស់គ្រឿងចក្រជំនួសវិញកាន់តែច្រើនឡើង។ ទន្ទឹម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ