រដ្ឋមន្ត្រីការបរទេសចិននិងអាមេរិកជួបនិយាយគ្នាអស់៥ម៉ោង!

តើជំនួបទល់មុខគ្នារវាងរដ្ឋមន្ត្រីការបរទេសចិន និងអាមេរិកអស់រយៈពេល ៥ម៉ោង បានជជែកពិភាក្សាពីកិច្ចការអ្វីខ្លះ?


ក្រោយការបិទបញ្ចប់កិច្ចប្រជុំកំពូលG20 ដែលគ្មានការប្រកាសអំពីលទ្ធផល កាលពីចុងសប្ដាហ៍មុន ប្រទេសដែលបានទៅចូលរួមកិច្ចប្រជុំ បានឆ្លៀតរៀបចំជំនួបលក្ខណៈទ្វេភាគី តាមការចាត់ចែងរៀងៗខ្លួន។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសចិន ក៏បានជួបពិភាក្សាទល់មុខគ្នាដោយផ្ទាល់ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ដោយបានចំណាយពេលដល់ទៅ៥ម៉ោងឯណោះ ក្នុងការពិភាក្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
តើជំនួបទល់មុខគ្នារវាងរដ្ឋមន្ត្រីការបរទេសចិន និងអាមេរិកអស់រយៈពេល ៥ម៉ោង បានជជែកពិភាក្សាពីកិច្ចការអ្វីខ្លះ?
ដោយ

តើ​ជំនួប​ប្រមុខ​ការទូត​អា​មេ​រិ​ក និង​ចិន​នេះ បាន​ជជែក​ពិភាក្សា​អំពី​អ្វីខ្លះ ហើយ​សម្រេច​បានការ​ឯកភាព​គ្នា​អ្វីខ្លះ?

សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ចុះ​ផ្សាយ​ដោយ​យោង​ប្រភព​ពី​ក្រសួងការបរទេស​អា​មេ​រិ​កថា ប្រមុខ​ការទូត​អា​មេ​រិ​ក​លោក អេ​ន​តូ​នី ប្លី​ង​ខិ​ន បាន​ប្រកាស​ថា ជំនួប​រយៈពេល​ជិត ៥​ម៉ោង​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី មាន​លក្ខណៈ​ស្ថាបនា មាន​អត្ថប្រយោជន៍ និង​ប្រកបដោយ​ភាព​ស្មោះត្រង់​។ ថ្វីបើ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ប្រទាំង​ប្រទើស និង​ដ៏​ស្មុគស្មាញ​នឹង​គ្នា​មែន​ក៏​ពិតមែន ប៉ុន្តែ​កិច្ច​ពិភាក្សា​បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ភាព​ជឿជាក់​។

ដោយឡែក បើ​តាម​ក្រសួងការបរទេស​ចិន ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​សម្រុះសម្រួល​គ្នា ស្តារ​ទំនាក់ទំនង​ឱ្យ​បាន​ប្រសើរ​ឡើង ធ្វើ​យ៉ាងណា​ស្វែងរក​ផល​ចំណេញ និង​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

ប្រភព​ពី​ក្រសួងការបរទេស​ចិន​ដដែល​បន្ត​ថា រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក​វ៉ាង យី បាន​ប្រាប់​សម​ភាគី​អា​មេ​រិ​កថា ទិស​ដៅ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន គឺ​ស្ថិត​ក្នុង​គ្រោះថ្នាក់ ដោយសារ​តែ​បញ្ហា ដែល​អា​មេ​រិ​កបាន​យល់​ខុស​មក​លើ​ប្រទេស​ចិន​។

លោក​វ៉ាង យី ក៏​បាន​និយាយ​ផង​ដែរ​ថា សហរដ្ឋអាមេរិក​គួរតែ​លុប​ចោល​រនាំង​ពន្ធ ដែល​បាន ដាក់​លើ​ប្រទេស​ចិន​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម ដែល​ចិន​ហៅ​ថា ជា​លក្ខណ​ឯកតោភាគី មក​លើ​ក្រុមហ៊ុន​ចិន​។ បន្ថែម​ពីលើ​នេះ ភាគី​អា​មេ​រិ​ក​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ប្រើ​ពាក្យ​សម្ដី និង​ទ​ង្វើ​របស់​ខ្លួន​ក្នុង​សំណុំរឿង​កោះ​តៃវ៉ាន់ ហើយ​មិន​ត្រូវ​បញ្ជូន​សញ្ញា​ខុសឆ្គង​ណាមួយ ទៅ​ឱ្យ​ក្រុម​ចង់​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​ឡើយ​។

ជា​ការ​ឆ្លើយ​តប​វិញ លោក​ប្លី​ង​ខេន បាន​ម្តែ​ង​ក្តី​ព្រួយបារម្ភ​របស់​អា​មេ​រិ​ក ជុំវិញ​ការ​បង្កើន​វត្តមាន​កងទ័ព និង​សកម្មភាព​ដែល​អា​មេ​រិ​ក​ហៅ​ថា ជា​សកម្មភាព​បង្កហេតុ របស់​ប៉េ​កាំ​ង​ដាក់​កោះ​តៃវ៉ាន់​នោះ​ទេ​។ លើស​ពី​នេះ ប្រមុខ​ការទូត​អា​មេ​រិ​ក បាន​ស្នើ​សុំ​ទៅ​សម​ភាគី​ចិន​ឱ្យ​ដកខ្លួន​ចេញពី​រុ​ស្ស៊ី ហើយ​ជំរុញ​ឱ្យ​ទីក្រុង​ប៉េ​កាំ​ង ប្រកាស​ថ្កោលទោស​ទ​ង្វើ​ឈ្លានពាន​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន រួច​ប្រើ​លទ្ធភាព​របស់​ខ្លួន​បញ្ចុះបញ្ចូល​ម៉ូ​ស្គូ​ឱ្យ​បើក​ច្រក​ផ្លូវ ដើម្បី​អាច​ដឹក​ជញ្ជូន​ស្បៀងអាហារ​ដែល​ជាប់​គាំង​នៅ​អ៊ុយ​ក្រែ​ន​បាន​ឡើង​វិញ​។

ទោះ​យ៉ាងណា នៅ​ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​អា​មេ​រិ​ក លោក​វ៉ាង​យី បាន​ប្រកាសប្រាប់​អ្នក​សារព័ត៌មាន​ថា ចិន​និង​អា​មេ​រិ​ក​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ដ៏​ធំ​ជាងគេ​បំផុត​ទាំង​ពីរ​ក្នុង​លោក ចាំបាច់​ត្រូវការ​ធ្វើការ​ជាមួយ​គ្នា និង​រក្សា​ទំនាក់​ទំនងជា​ធម្មតា​នឹង​គ្នា ហើយ​ត្រូវ​ផ្តោះ​ប្តូរ​ទំនាក់ទំនង​គ្នា​ជា​បន្ត​ទៅ​ទើប​ជា​ការ​ប្រសើរ​៕




អត្ថបទបន្ទាប់


ក្រសួងប្រៃសណីយ៍ប្តេជ្ញាលុបបំបាត់ភាពអសកម្មក្នុងវិស័យទូរគមនាគមន៍ និងព្រមានអនុវត្តវិធានការច្បាប់

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្តេជ្ញាលុបបំបាត់ភាពអសកម្ម និងចំណុចអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍ និងព្រមានអនុវត្តវិធានការច្បាប់ និងបទដ្ឋ…

កម្ពុជាអញ្ជើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននៅខែសីហា

ព័ត៌មាន
សារព័ត៌មាន Kyodo របស់ជប៉ុន បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ភាគីកម្ពុជាបានអញ្ជើញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ឱ្យមកចូលរួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ