លើកលែងការពាក់ម៉ាសនៅតាមទីសាធារណៈ

តើពលរដ្ឋមានការសាទរ និងការយល់ឃើញបែបណា ក្រោយរាជរដ្ឋាភិបាលលើកលែងការពាក់ម៉ាសនៅតាមទីសាធារណៈ?


ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសលើកលែងចំពោះកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស តាមទីសាធារណៈ និងកន្លែងចំហ រួចមក ឃើញថា ប្រជាពលរដ្ឋមានការសាទរចំពោះចំណាត់ការនេះ ដ្បិតថា វាបានចួលរួមក្នុងការកាត់បន្ថយចំណាយលើការទិញម៉ាស់ប្រើប្រាស់សម្រាប់ពួកគាត់។ ប៉ុន្ដែ ពលរដ្ឋខ្លះក៏បានអះអាងថា ពួកគាត់នឹងនៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបន្ដការពារខ្លួនពាក់ម៉ាស់ បាញ់អាល់កុល ដើម្បីការពារកូវីដ១៩ ។
ពលរដ្ឋកំពុងធ្វើដំណើរលើដងផ្លូវ ដោយបានពាក់ម៉ាស់ការពារអំឡុងការរាលដាលកូវីដ១៩ក្នុងសហគមន៍
ដោយ

បើទោះបីជា មានការលើកលែងពាក់ម៉ាស់នៅតាមទីសាធារណៈក៏ដោយ ប៉ុន្ដែ សម្តេចតេជោក៏បានសង្កត់ធ្ងន់ដែរថា កាតព្វកិច្ចពាក់ម៉ាសគឺនៅតែបន្ដដដែល សម្រាប់នៅកន្លែងដែលមានការបិទជិត។

នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៦ ខែមេសានេះ បាន​ថ្លែងតារយៈសារពិសេស​ ដោយបាន​សម្រេច​​លុបចោល​កាតព្វកិច្ចពាក់ម៉ាស់​សម្រាប់ប្រជាពលរដ្ឋ​នៅទូទាំងប្រទេស ពោលគឺនៅតាមទីសារណៈ ឬកន្លែងចំហរ​មានខ្យល់អាកាសចេញចូល គឺប្រជាពលរដ្ឋមិនចាំបាច់ធ្វើការពាក់ម៉ាស់នោះទេ ប៉ុន្ដែ សម្រាប់​នៅកន្លែង​បន្ទប់បិទជិតវិញ គឺគប្បីត្រូវបន្ដពាក់ម៉ាស់ ដើម្បីការពារកូវីដ១៩។

បើតាម​សម្តេច តេជោ លើកលែង​កាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាល​មើលឃើញថា នៅអំឡុងដំណើរកម្សាន្ដ​បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ មានប្រជាពលរដ្ឋ​រាប់លាននាក់​បានចេញធ្វើដំនើរកម្សាន្ដ និងជួបជុំគ្នា​កម្សាន្ដសប្បាយភ្លូកទឹកភ្លូកដីហើយមានពលរដ្ឋតិចតួចប៉ុណ្ណោះដែលមានពាក់ម៉ាស់។ ប៉ុន្ដែ ជាង១សប្ដាហ៍ក្រោយថ្ងៃឈប់សម្រាក​ចូលឆ្នាំខ្មែរបានបញ្ចប់ទៅនេះ ឃើញថា ករណីឆ្លងកូវីដ១៩ គឺនៅតែមានក្នុងចំនួនតិចតួច មិនមានការឆ្លងចូលសហគមន៍ធ្ងន់ធ្ងរនោះទេ។ ម្យ៉ាងទៀត វិធានការលើកលែងនេះ ក៏ជាផ្នែកមួយជួយសម្រួលបន្ទុកចំណាយដែលត្រូវទិញម៉ាសមកប្រើប្រាស់ផងដែរ ដ្បិតថា បើតាម​សម្តេចតេជោ យ៉ាងហោចណាស់ នៅទូទាំងប្រទេស​ការចំណាយលើការប្រើប្រាស់ម៉ាសនេះ ក៏មាន​ប្រមាណ ១០ម៉ឺនដុល្លារអាមេរិក​ដែរក្នុងមួយថ្ងៃ។

ជុំវិញនឹងវិធានការណ៍លើកលែង​ការពាក់ម៉ាសនៅតាមទីសាធារណៈនៅទូទាំងប្រទេសនេះដែរ តើ​ប្រជាពលរដ្ឋ​យើងមានការយល់ឃើញបែបណាដែរ? សូមទស្សនាសេចក្តីរាយការណ៍ លម្អិតខាងក្រោម៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាកំពុងរងការវាយប្រហារដោយរលកកំដៅជាថ្មីទៀតហើយ ខណៈគ្រោះអគ្គីភ័យកើតមានកាន់តែច្រើន

ព័ត៌មាន
រលកកម្ដៅដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស និងសត្វ បានកើតឡើងដល់ប្រទេសឥណ្ឌាជាថ្មីទៀតហើយ។ អាកាសធាតុក្ដៅខ្លាំងនេះ បានចូលមកដល់មុន១ខែ បើធៀបន…

រោងចក្រជាង១ពាន់ត្រូវបានបង្កើតឡើងនៅប្រទេសថៃនៅ៦ខែចុងក្រោយនេះ ជាសញ្ញាស្ទុះងើបឡើងនៃសេដ្ឋកិច្ច

ព័ត៌មាន
នាយកដ្ឋានការងារឧស្សាហកម្មថៃបាននិយាយថា រោងចក្រថ្មីជាង១ពាន់កន្លែង ដែលភាគច្រើននជារោងចក្រឧស្សាហកម្មម្ហូបអាហារ ត្រូវបានបង្កើតឡើងក្នុងរយៈពេលប្រាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ