បច្ចេកវិទ្យា

ក្នុង​មួយ​ទសវត្ស​ទៅ​មុខ តើ​ Facebook គ្រោង​ធ្វើ​អ្វី​ខ្លះ?


ហ្វេសប៊ុក (Facebook) ថ្ងៃ​នេះ និង​ថ្ងៃ​ខាង​មុខ គឺ​រីក​កាន់​តែ​ធំ ជាង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ គេ​នៅ​ចាំបាន​ថា កាល​ពី​ថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ​២០១២ ហ្វេសប៊ុក គ្រាន់​តែ​ជា​គេហ​ទំព័រ​មួយ និង​ app មួយ​តែ​ប៉ុណ្ណោះ ហើយ​អ្នក​ជំនាញ មិន​ប្រាកដ​ថា ហ្វេសប៊ុក​អាច​រក​ប្រាក់​ចំណេញ​យ៉ាង​ដូចម្ដេច​នោះ​ទេ។
លោក ម៉ាក ហ្សាក់ឃើប៊ើហ្គ ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន Facebook
ដោយ

ឥឡូវ «មនុស្ស​ជាង ១ពាន់ ៥រយ​លាន​នាក់ ប្រើ​សេវា​សំខាន់​របស់ហ្វេសប៊ុក ហើយ​ចំនួន​នេះ នឹង​បន្ត​កើន​ឡើង​ថែម​ទៀត។ ប៉ុន្តែ មនុស្ស ៩០០​លាន​នាក់ ប្រើ WhatsApp ដែល​នេះ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ទាំង​មូល»។ នេះ​ជា​​ប្រសាសន៍​របស់​លោក ម៉ាក ហ្សាក់ឃើប៊ើហ្គ (Mark Zuckerberg)។ 

👉  គួរអាន ! ទីបំផុត Mark Zuckerberg ទទួល​បាន​សញ្ញាបត្រ​ពី​ Harvard បន្ទាប់​ពី​រត់​ចោល​សាលា​នេះ ១២ឆ្នាំ !

លើស​ពីនេះ មនុស្ស​ ៤០០លាន​នាក់ ប្រើ​ប្រាស់ Instagram (ដែល​ហ្វេសប៊ុក​បាន​ទិញ​យក) ៧០០លាន​នាក់ ប្រើ​ប្រាស់ Messenger និង ៧០០​លាន​នាក់ ប្រើ​ប្រាស់ Groups។ តួលេខ​ទាំង​នេះ លោក ហ្សាក់ឃើប៊ើហ្គ និយាយថា នឹង​បន្ត​កើន​ឡើង​ទៀត។ 

តើ​​ស្ថាបនិក ហ្វេសប៊ុក លោក ហ្សាក់ឃើប៊ើហ្គ មាន​ផែនការអ្វី​ខ្លះ ដើម្បី​ពង្រីក​សេវា​ទាំង​អស់​នេះ​បន្ថែម​ទៀត? 

លោក ហ្សាក់ឃើប៊ើហ្គ កំពុង​ដាក់​អនាគត​ក្រុមហ៊ុន​របស់​ខ្លួន ទៅលើ​គម្រោង​បច្ចេកវិទ្យាធំៗ​ចំនួន ០៣។ ទីមួយ គឺ​អភិវឌ្ឍ​ប្រព័ន្ធ​ចារកម្ម​សិប្បនិម្មិត (artificial intelligence) ទំនើប​មួយ ដែលអាច​ជួយ​ ហ្វេសប៊ុក ស្វែងយល់​អំពី​អ្វី​ដែល​សំខាន់​ចំពោះ​អ្នក​ប្រើ​ប្រាស់។ ទីពីរ គឺ​បច្ចេកវិទ្យា Virtual Reality ក្នុង​ទម្រង់​ជា Oculus VR ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ទិញ​កាលពី​ឆ្នាំ​២០១៤ ក្នុង​តម្លៃ​ទឹកប្រាក់ ២ពាន់​លាន​ដុល្លារ។ 

លោក ហ្សាក់ឃើប៊ើហ្គ ជឿជាក់ថា នេះ​ជា​បច្ចេកវិទ្យា​ដ៏​ចម្បង​មួយ​ដែល​យើង​នឹង​ប្រើ​ប្រាស់​ដើម្បី​ប្រាស្រ័យទាក់ទង​គ្នា។ ទីបី គឺ​នាំ​យក​សេវា​អ៊ិនថឹណិត រួមទាំងហ្វេសប៊ុក ទៅ​ដល់​ដៃ​មនុស្ស​ជាង ៤ពាន់​លាន​នាក់ ដែល​មិន​ទាន់​ភ្ជាប់​ទៅ​នឹង​អ៊ិនថឹណិត​នៅ​ឡើយ ទោះបី​ជា​ត្រូវ​បង្ហោះ​ដ្រូន (យន្តហោះ​គ្មាន​មនុស្ស​បើក) ពី​លើ​ភូមិ​អ្នក​ស្រុក និង​បាញ់​ទិន្នន័យ​ចុះ​ក្រោម​ដោយ​ប្រើកាំ​រស្មី​ឡាស៊ែរ ក៏​ដោយ។ 

ជាមួយ​នឹង​អត្រា​លូតលាស់​ដ៏​ខ្លាំងក្លា​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក លោក ហ្សាក់ឃើប៊ើហ្គ នឹង​ផ្ដោត​ការយកចិត្ត​ទុកដាក់ និង​ធនធាន​ទៅ​លើ​ការ​សម្រេច​ទស្សនវិស័យ​នេះ ឲ្យ​បាន​ជោគជ័យ៕




អត្ថបទបន្ទាប់


រៀន​ចប់​ផ្នែក​​កសិកម្ម ចង់​ក្លាយ​ជា​"មេដឹកនាំ​កសិករ"​នៅ​ស្រុក​កំណើត

ព័ត៌មាន
នៅ​កម្ពុជា យុវជន​ភាគ​ច្រើន​ចូលចិត្ត​ជ្រើសរើស​យក​មុខ​វិជ្ជាសិក្សា​​ណា​ដែល​នាំ​ឲ្យ​គេ​បាន​ការងារ​ធ្វើ​នៅ​ការិយាល័យ​មាន​ម៉ាស៊ីន​ត្រជាក់ …

ក្រុមហ៊ុនបីដែលផលិតស្រាបៀរច្រើនជាងគេនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ធំៗ​ចំនួន​បី បាន​និង​កំពុង​ផលិត​ស្រាបៀរ​រាប់​លាន​លីត្រ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ចែកចាយ​នៅ​លើ ​ទីផ្សារ​ក្នុង​ប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ