បរធនបាលកិច្ច

តើ«បរធនបាលកិច្ច» ដើរតួសំខាន់យ៉ាងណាខ្លះក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា?


បរធនបាលកិច្ច គឺជាវិស័យមួយដែលមានសារៈសំខាន់ក្នុងការជួយជំរុញក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ ហើយបរធនបាលកិច្ច ហើយក្នុងនោះវិស័យនេះ ក៏ដើរតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។ ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញនូវក្ដីរំពឹងយ៉ាងមុតមាំថា តាមរយៈកិច្ចសហការរវាងនិយ័តករបរធនបាលកិច្ច ជាមួយក្រុមហ៊ុនអចលទ្រព្យ នឹងរួមចំណែកជំរុញឲ្យមានការទិញអចលនទ្រព្យពីជនជាតិបរទេស ក៏ដូចជា ធ្វើឲ្យកំណើនរំហូរចូលនៃទុនវិនិយោគមកកាន់កម្ពុជា កាន់តែមានកំណើនថែមមួយកម្រិតទៀត។
តើ«បរធនបាលកិច្ច» ដើរតួសំខាន់យ៉ាងណាខ្លះក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា?
ដោយ

ថ្លែងនាឱកាសចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិយ័តករបរធនបាលកិច្ច និងបណ្ដាក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ការចូលរួមរបស់និយ័តករបរធនបាលកិច្ច ក្នុងវិស័យអចលនទ្រព្យ ជាការបើកនូវទំព័រថ្មីមួយ ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ បើតាមឯកឧត្តម ស៊ូ សុជាតិ ភាពរីកចម្រើនរបស់​សេដ្ឋកិច្ច និងសង្គមកម្ពុជា ពិតជាមិនអាចធ្វើទៅបានឡើយ បើសិនគ្រប់ភាគី​ពាក់ព័ន្ធ មិនរួមគ្នា​ជាធ្លុងមួយនោះ។ លើសពីនេះ ឯកឧត្តម ស៊ូ សុជាតិ ក៏បានបញ្ជាក់ទៀតថា តាមរយៈកិច្ចសហការ​គ្នា​រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន នាពេលនេះ នឹងកាន់តែជំរុញឲ្យវិស័យ​អចលនទ្រព្យកម្ពុជា មានភាពរីកចម្រើន ក៏ដូចជា បង្កើននូវទំនុកចិត្ត​បន្ថែមដល់ក្រុមវិនិយោគិនពីបរទេស​ឲ្យចូលមកវិនិយោគនៅកម្ពុជា ផងដែរ។

ដោយឡែក ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់គ្នា នាពេលនេះ គឺ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយពីសក្តានុពលវិស័យមូលបត្រ និងបរធនបាលកិច្ច ទៅដល់សាធារណៈជន ពិសេសទៅដល់វិនិយោគិន និងធុរជន ក្នុងការស្វែងយល់ពីការអភិវឌ្ឍថ្មីៗ និងដើម្បីរៀបចំខ្លួនចូលរួមវិនិយោគក្នុងវិស័យបរធនបាលកិច្ច។ ឯកឧត្តម សុខ ដារ៉ា បន្តថា ការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា គឺជារបត់ថ្មីមួយ​នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកំពុងបោះជំហានទៅមុខជាលំដាប់ដែលធ្វើឲ្យសាធារណជន ជាពិសេសវិស័យ​ឯកជនមាន​ការចាប់អារម្មណ៍ និងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការស្វែងយល់ ក៏ដូចជា ចូលរួមនៅក្នុងវិស័យមួយនេះ។

ជាមួយគ្នានោះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា កិច្ចសហការនាពេលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកយ៉ាងសំខាន់ពីស្ថាប័នរដ្ឋាភិបាល ក្នុងការជួយជ្រោមជ្រែងដល់វិស័យឯកជន ក្នុងការបង្កើតយន្តការវិនិយោគថ្មីៗ ជាពិសេសការវិនិយោគក្នុងវិស័យអចលនទ្រព្យតាមរយៈវិស័យបរធនបាលកិច្ច។ យន្តការទាំងនេះនឹងបង្កលក្ខណៈងាយស្រួល និងកាន់តែទូលំទូលាយដល់អ្នកវិនិយោគ ជាពិសេសបង្កើនភាពទាក់ទាញរំហូរវិនិយោគពីក្រៅប្រទេសកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។ លោកបន្តថា វត្តមានអ្នកវិនិយោគបរទេស នឹងរួមចំណែកសំខាន់ក្នុងការជួយពន្លឿនកំណើនសេដ្ឋកិច្ចនៅកម្ពុជា ហើយរំហូរទុនវិនិយោគទាំងនេះ នឹងបង្កើតឲ្យមានតម្រូវការលើវិស័យអចលនទ្រព្យ ពិសេសទីតាំងដីសម្រាប់អភិវឌ្ឍអគារខុនដូ អគារពាណិជ្ជកម្ម និងតម្រូវការដីសម្រាប់សាងសង់រោងចក្រឧស្សាហកម្ម ជាដើម។

សូមបញ្ជាក់ថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ និងមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ គិតមកដល់បច្ចុប្បន្ន និយ័តករបរធនបាលកិច្ច បានទទួលសំណើរនូវការស្នើសុំការចុះបញ្ជី ប្រមាណ ៦០០បរធនបាលកិច្ច។ ក្នុងនោះ បរធនបាលកិច្ចភាគច្រើនដែលបានស្នើសុំការចុះបញ្ជី គឺជាបរធនបាលកិច្ចក្នុងវិស័យអចលនទ្រព្យ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច៕




អត្ថបទបន្ទាប់


ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឲ្យវិស័យឯកជនវិនិយោគលើស្ថានីយសាកអាគុយយានយន្ដអគ្គិសនី

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញលើកទឹកចិត្តឲ្យវិស័យឯកជន ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងទៀត វិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមព…

សម្តេច ហ៊ុន សែន ស្នើឲ្យអាស៊ាន-ចិនបង្កើនកិច្ចសហការលើការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឲ្យថ្នាក់ដឹកនាំអាស៊ាន និងចិនបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ