សេដ្ឋកិច្ចមីយ៉ាន់ម៉ាប្រែប្រួលយ៉ាងដូចម្តេចខ្លះ?

តើស្ថានភាពសេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ាមានការប្រែប្រួលយ៉ាងណាខ្លះហើយ?


សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែរងព្យុះបោកបក់ខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ត្រូវបានគេរំពឹងថានឹងមានកំណើនក្នុងរង្វង់៣%នៅក្នុងឆ្នាំសារពើពន្ធ ដែលបានបញ្ចប់ក្នុងខែកញ្ញាឆ្នាំ២០២២នេះ។ ទោះយ៉ាងណា កំណើននេះជាកម្រិតមួយទាបជាងកាលពីមុនពេលប្រទេសទាំងមូលត្រូវបានកាន់កាប់ដោយយោធាកាលពី២ឆ្នាំមុនដដែល។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទទី៣០មករា ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានជប៉ុន NIKKEI។
សេដ្ឋកិច្ចមីយ៉ាន់ម៉ាប្រែប្រួលយ៉ាងដូចម្តេចខ្លះ?

គិតត្រឹមខែកក្កដាឆ្នាំ២០២២ ការធ្លាក់ថ្លៃនៃអត្រាប្តូរប្រាក់ រួមផ្សំនឹងឧបសគ្គនៃការដឹកជញ្ជូន បានជម្រុញឲ្យតម្លៃទំនិញនៅប្រទេសម៉យ៉ាន់ម៉ាមានការកើនឡើងខ្លាំង ដែលបណ្ដាលឲ្យអត្រាអតិផរណាកើនឡើងដល់ជិត ២០% រហូតដល់ដាច់មួយឆ្នាំ។ បន្ថែមពីនេះ ការឡើងថ្លៃនៃតម្លៃសាងសង់សំណង់នានា ការខ្វះខាតអគ្គិសនី និងបទប្បញ្ញត្តិរបស់របបគ្រប់គ្រងដោយយោធានេះ ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចផងដែរ។

យោងតាមរបាយការណ៍មួយ ដែលមានឈ្មោះថា អ្នកត្រួតពិនិត្យសេដ្ឋកិច្ចមីយ៉ាន់ម៉ា បានបង្ហាញថា កាលពីឆ្នាំ២០២១ សេដ្ឋកិច្ចមីយ៉ាន់ម៉ាបានធ្លាក់ចុះក្នុងរង្វង់-១៨% ប៉ុន្តែបានងើបឡើងវិញក្នុងរង្វង់ ៣% កាលពីឆ្នាំ២០២២។ ហើយផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានប្រហែល១៣% ទាបជាងកម្រិតមុនមានជំងឺ COVID-19។ ការព្យាករណ៍បែបនេះគឺផ្ទុយស្រឡះពីប្រទេសភាគច្រើន ផ្សេងទៀត ដែលផលិតផលក្នុងស្រុកសរុបរបស់ពួកគេបានងើបឡើងវិញដល់កម្រិតខ្ពស់ជាង ឆ្នាំ២០១៩ អស់ហើយ។

លោក Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ាបានថ្លែងថា សក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានថមថយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ចំណែកបរិយាកាសអាជីវកម្ម នៅតែមិនទាន់ល្អប្រសើរ ដោយសារវិបត្តិនយោបាយ ការរឹតបន្តឹងការនាំចូល និងការកាត់ផ្ដាច់ថាមពលជាដើម។ ទាំងអស់នេះបានឆ្លុះបញ្ចាំងពីភាពបរាជ័យ របស់យោធាក្នុងការគ្រប់គ្រងប្រទេស និងការធ្វើពាណិជ្ជកម្ម។ លើសពីនេះអ្នកដឹកនាំរបបនេះ បានស្នើឱ្យរុស្ស៊ីធ្វើវិនិយោគនៅក្នុងតំបន់ឧស្សាហកម្ម និងថាមពល ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនេះមិនទទួលបានផ្លែផ្កានោះទេ។

សូមជម្រាបថា ដើម្បីគ្រប់គ្រងអត្រាប្តូរប្រាក់បរទេស ធនាគារកណ្តាលប្រចាំនៅមីយ៉ាន់ម៉ាបានកំណត់ប្រាក់ដុល្លារអាមេរិក១ដុល្លាឲ្យស្មើនឹងតម្លៃ ១៨៥០ក្យ៉ាត់(kyat) ក្នុងខែមេសាឆ្នាំ២០២២។ ប៉ុន្តែវិធានការគ្មានប្រសិទ្ធិភាណឡើយ ដោយប្រាក់ដុល្លារបានឡើងថ្លៃខ្ពស់បំផុតដល់ ៤២០០ kyat កាលពីខែកញ្ញាឆ្នាំមុន។

ចំពោះបញ្ហានេះ ធនាគារពិភពលោកបាននិយាយថា ការរឹតបន្តឹងលើការអត្រា រូបិយប័ណ្ណបរទេសបានបណ្តាលឱ្យមានការខ្វះខាតនៃរូបិយប័ណ្ណបរទេស ដែលជាការបន្ថែមសម្ពាធដល់អតិផរណា។ ប៉ុន្តែនាពេលថ្មីៗនេះ គេបានបន្ធូរបន្ថយការដាក់សម្ពាធនេះហើយ ថែមទាំងបានបន្តដាក់ពន្ធយ៉ាងច្រើនលើក្រុមហ៊ុននាំចេញទៀតផង ដើម្បីបង្កើនចំណូលរដ្ឋ។

ដោយឡែក ចំណុចវិជ្ជមានមួយដែលធនាគារកណ្ដាលបានរាយការណ៍នោះគឺ ស្ថានភាពវិស័យកសិកម្មហាក់ដូចជាមានភាពប្រសើរឡើងវិញហើយ ទោះបីជាតម្លៃនៃការដាំដុះខ្ពស់ក៏ដោយ។

ទោះជាយ៉ាងណា វិស័យនេះក៏កំពុងប្រឈមនឹងហានិភ័យផងដែរ។ ជាក់ស្ដែង ទិន្នន័យស្ទង់មតិរបស់ធនាគារពិភពលោក បានបង្ហាញពីភាពចម្រូងចម្រាសរបស់ក្រុមហ៊ុនកសិកម្មដែលបញ្ហាប្រឈមរបស់ពួកគេមានខ្ពស់ខ្លាំងក្នុងការរកស៊ីនៅមីយ៉ាន់ម៉ា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២២៕




អត្ថបទបន្ទាប់


តើការបើកប្រទេសឡើងវិញរបស់ចិន នឹងអាចជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះ ដល់សេដ្ឋកិច្ចពិភពលោក?

ព័ត៌មាន
បន្ទាប់ពីបិទប្រទេសអស់រយៈពេលជាច្រើនឆ្នាំ ក្រោមការគ្រប់គ្រងដ៏តឹងរ៉ឹងនៃវិធានការសូន្យកូវីដ កាលពីខែធ្នូចុងឆ្នាំ២០២២ ចិនបានសម្រេចបើកប្រទេសវិញហ…

សាជីវកម្មធនាគារជប៉ុនដ៏ធំមួយ SMBC ចាប់អារម្មណ៍ក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងធំៗពីរនៅកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំសាជីវកម្មធនាគារជប៉ុនដ៏ធំមួយ ស៊ូមីតូម៉ូ ម៉ីតស៊ុយ (SMBC)ដែលពោរពេញដោយបទពិសោធន៍ហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍ទាំងក្នុង និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ