ការវិនិយោគក្នុងវិស័យអចលនទ្រព្យ

តើអ្នកវិនិយោគអចលនទ្រព្យ គួរប្រកាន់យកផ្នត់គំនិតបែបណា សម្រាប់ការវិនិយោគរយៈពេលវែង?


ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ត្រូវបានគេមើលចាត់ទុកថា ជាការវិនិយោគមួយដែលមានហានិភ័យខ្ពស់ តែក៏អាចហុចផលចំណញខ្ពស់ត្រឡប់មកវិញដែរ។ ទាក់ទងនឹងការវិនិយោគអចលនទ្រព្យនេះដែរ អ្នកជំនាញដែលមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យអចលនទ្រព្យឧកញ៉ា ចេង ខេង បានចែករំលែកនូវគំនិតវិនិយោគថា ដើម្បីទទួលបានឱកាសខ្ពស់លើប្រាក់ចំណេញ និងទទួលបានអចលនទ្រព្យតម្លៃសមរម្យ អ្នកវិនិយោគ ឬអ្នកទិញមិនគួររង់ចាំទិញអចលនទ្រព្យនោះទេ ប៉ុន្ដែត្រូវទិញហើយរង់ចាំចំណេញទើបល្អ។
សំណង់អាគារខ្ពស់ៗកំពុងសាងសង់ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ខេមបូណូមីស)

ទោះ​យ៉ាងណា អ្នកជំនាញ​រូប​នេះ​លើកទឹកចិត្ត​ឲ្យ​អ្នកមាន​បំណង​ចង់​វិនិយោគ ឬ​ទិញ​អចលនទ្រព្យ​តែ​គ្មាន​ចំណេះដឹង​លើ​វិស័យ​នេះ​គួរ​ពឹងពាក់​អ្នកជំនាញ ប្រសិនបើ​មិន​ចង់​ឲ្យ​ការ​សម្រេចចិត្ត​ក្លាយជា​កំហុស​នៅ​ពេល​ក្រោយ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL ឧកញ៉ា ចេ​ង ខេ​ង ជឿជាក់​ថា អ្នក​វិនិយោគ ឬ​អ្នកទិញ​នឹង​មិន​អាច​ទទួល​បាន​អចលនទ្រព្យ​ស្ថិត​នៅ​ទីតាំង​ល្អ ឬ​ប្រាក់​ចំណេញ​ខ្ពស់​នោះ​ទេ ប្រសិនបើ​នៅ​រង់ចាំ​ឱកាសល្អ ឬ​តម្លៃ​ថោក ទើប​ទិញ​អចល​ទ្រព្យ​នោះ ព្រោះ​តម្លៃ​អចលនទ្រព្យ​តែងតែ​មានការ​ប្រែប្រួល និង​មាន​តម្លៃ​ថ្លៃ ពេល​អចលនទ្រព្យ​នោះ​ត្រូវ​បាន​លក់​ពី​ម្នាក់​ទៅ​ម្នាក់​។ អ្នកជំនាញ​មាន​បទ​ពិសោធ​ជាង​២០​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​រូប​នេះ​បាន​លើក​ជា​ទ្រឹស្តី​អចលនទ្រព្យ​ថា ត្រូវ​ទិញ​ហើយ​រង់ចាំ កុំ​រង់ចាំ​ទិញ​អចលនទ្រព្យ​។

ទន្ទឹម​នឹង​នេះ ឧកញ៉ា ចេ​ង ខេ​ង លើកទឹកចិត្ត​ឲ្យ​អ្នក​ចង់​ទិញ​អ​លន​ទ្រព្យ តែ​គ្មាន​ជំនាញ​ក្នុង​វិស័យ​នេះ គួរ​ស្វែងរក​ការ​ពិភាក្សា​ពី​អ្នកជំនាញ ឬ​ក្រុមហ៊ុន​ទីភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ បើ​មិន​ចង់​ឲ្យ​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ក្នុង​ការ​ទិញ​អចលនវត្ថុ​ជួប​បញ្ហា​។ អគ្គនាយក​ក្រុមហ៊ុន​អ​លន​ទ្រព្យ CPL រូប​នេះ​អះអាង​ថា ការ​ពឹង​អ្នកជំនាញ ឬ​ក្រុមហ៊ុន​អចលនវត្ថុ​ក្នុង​ការ​ទិញ​អចលនទ្រព្យ មិន​ត្រឹមតែ​ជួយ​ឲ្យ​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​មាន​សុវត្ថិភាព​នោះ​ទេ ថែម​ទាំង​អាច​ផ្តល់​ប្រាក់​ចំណេញ​ខ្ពស់​ក្នុង​រយៈពេល​ខ្លី​ក៏​អាច​ថា​បាន​។

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​រូប​នេះ​សង្កត់ធ្ងន់​ថា ការ​ស្វែងរក​ការ​ពិភាក្សា ឬ​ពឹង​អ្នកជំនាញ ឬ​ក្រុមហ៊ុន​ទីភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​ទៀត​សោត ត្រូវ​សិក្សា​ពី​ប្រវត្តិ​អ្នកជំនាញ ឬ​ក្រុមហ៊ុន​នោះ​ឲ្យ​បាន​ល្អិតល្អន់​។ ជា​ពិសេស​ពាក់ព័ន្ធ​បញ្ហា​ផ្លូវច្បាប់ និង​ស្នាដៃ​ដែល​អ្នកជំនាញ ឬ​ក្រុមហ៊ុន​នោះ​សម្រេច​បាន​នា​ពេល​កន្លង​មក ដ្បិត​ការ​ពឹង​អ្នកជំនាញ ឬ​ក្រុមហ៊ុន​ទីភ្នាក់ងារ​អចលនវត្ថុ ដែល​គ្មាន​ការ​អនុញ្ញាត​ពី​ស្ថាប័នរដ្ឋ ឬ​គ្មាន​ជំនាញ​ច្បាស់លាស់ នឹង​អាច​នាំ​ហានិភ័យ​កាន់​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​។

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​អះអាង​ថា បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​បាន​ស្ទុះ​ងើបឡើង​វិញ​បណ្តើរ​ៗ​ហើយ ក្រោយ​រាជរដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ឡើង​វិញ និង​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ចូល​មក​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​។ អ្នកជំនាញ​រំពឹង​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​មានការ​រីក​ចម្រើន​ខ្លាំង​នៅ​ឆ្នាំ​២០២២ ជាមួយ​កំណើន​ពី​១០% ទៅ​១៥% បើ​ធៀប​នឹង​ឆ្នាំ​២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងរៀបចំកញ្ចប់ថវិកាជំរុញថ្មីចំនួន ៣,៦ពាន់លានដុល្លារ ដើម្បីជួយគាំទ្រអាជីវកម្មខ្នាតតូច

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលនឹងរៀបចំកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចបន្ថែមទៀតក្នុងទំហំ ៣ពាន់៦រយលា…

ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី FAW របស់រដ្ឋចិនកំពុងសម្លឹងមើលទីផ្សារលក់រថយន្តអគ្គិសនីនៅប្រទេសជប៉ុន

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ធំមួយរបស់រដ្ឋចិនហ្វៅ គ្រុប (FAW Group) កំពុងកំណត់គោលដៅទីផ្សារប្រទេសជប៉ុន សម្រាប់ការលក់រថយន្តអគ្គិសនីរបស់ខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ