ប្រទេសចិន

តើធនាគារកណ្ដាលចិនដាក់ចេញគោលនយោបាយកម្ចីអ្វីខ្លះ ដើម្បីរក្សាអត្រាការប្រាក់កុំឲ្យប្រែប្រួល?


ស្របពេលដែលធនាគារកណ្ដាលនៅប្រទេសសេដ្ឋកិច្ចធំៗជាច្រើនដំឡើងអត្រាការប្រាក់គោលបន្តកន្ទុយគ្នា ដើម្បីប្រយុទ្ធទប់ទល់នឹងអតិផរណានោះ ធនាគារកណ្តាលនៃប្រទេសចិនឯណោះវិញ បាននិងកំពុងខិតខំធ្វើយ៉ាងណា រក្សាអត្រាការប្រាក់កុំឲ្យមានការប្រែប្រួល ដើម្បីបញ្ជៀសផលប៉ះពាល់ទៅលើពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។
ធនាគារកណ្ដាលចិនដាក់ចេញគោលនយោបាយកម្ចីអ្វីខ្លះ ដើម្បីរក្សាអត្រាការប្រាក់កុំឲ្យប្រែប្រួល?

យ៉ាងណាមិញ ថ្មីៗនេះ ធនាគារកណ្ដាលចិន បានពន្យារពេលការដំឡើងប្រាក់កម្ចីគោលសម្រាប់រយៈពេលមធ្យម ខណៈដែលប្រទេសនេះកំពុងរក្សាអត្រាការប្រាក់ឱ្យនៅទ្រឹងបន្ដទៀត ដើម្បីធ្វើយ៉ាងណាបង្កើនលក្ខខណ្ឌហិរញ្ញវត្ថុឲ្យនៅធូររលុង ដើម្បីជួយដល់សេដ្ឋកិច្ច ដែលបាននិងកំពុងរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។

ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាលរបស់ចិននោះ បានរក្សាអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីរយៈពេលមធ្យម (MLF) ពេញមួយឆ្នាំ ដែលគ្របដណ្ដប់លើទំហំទឹកប្រាក់កម្ចីសរុបប្រហែល៧០ពាន់លានដុល្លារ នៃស្ថាប័នហិរញ្ញវត្ថុមួយចំនួន នៅក្នុងអត្រាការប្រាក់ ២,៧៥% ដោយគ្មានការប្រែប្រួលអ្វីឡើយពីប្រតិបត្តិការពីលើកមុន។

ធនាគារប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ិនធឺណិតថា ការចាក់បញ្ចូលសាច់ប្រាក់នេះ គឺដើម្បី«រក្សាសាច់ប្រាក់របស់ប្រព័ន្ធធនាគារឱ្យបានគ្រប់គ្រាន់» និង«បំពេញតម្រូវការស្ថាប័នហិរញ្ញវត្ថុឱ្យបានពេញលេញ»។

លោក ម៉ាកូ ស៊ុន (Marco Sun) ប្រធានអ្នកវិភាគទីផ្សារហិរញ្ញវត្ថុនៅធនាគារ MUFG (ប្រទេសចិន) បាននិយាយថា ការពន្យារនៃការដំឡើងអត្រាការប្រាក់នេះ គឺជាសញ្ញាមួយបង្ហាញថាធនាគារកណ្តាលរបស់ចិននឹងបន្តរក្សាជំហរគោលនយោបាយរូបិយវត្ថុដ៏ធូររលុងមួយ ដោយលោកកត់សម្គាល់ថាសេដ្ឋកិច្ចបាននិងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំនៅក្នុងឆ្នាំនេះ។

ការស្ទង់មតិរបស់ទីភ្នាក់ងាររ៉យទ័របានបង្ហាញថា GDP សម្រាប់ត្រីមាសទី៣របស់ប្រទេសចិន ទំនងជានឹងបង្ហាញពីបញ្ហាប្រឈមកាន់តែខ្លាំង ដែលប្រទេសនេះកំពុងប្រឈមមុខនឹងតម្រូវការក្នុងស្រុកចុះខ្សោយ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក។

សូមបញ្ជាក់ថា បើតាមការព្យាករថ្មីចុងក្រោយមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី កំណើនផលិតផលក្នុងស្រុកសរុបពិតរបស់ប្រទេសចិន នឹងមានកំណើនយឺត មកនៅត្រឹម ៣,៣% នៅឆ្នាំ២០២២ បន្ទាប់ពីបានកើនឡើង៨,១% កាលពីឆ្នាំ២០២១៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អុ្នកជំនាញលើកឡើងហេតុផលពីរយ៉ាង ក្រោយប្រធានាធិបតីចិន ស៊ី ជីនពីង ប្តេជ្ញានឹងពង្រឹងសមត្ថភាពយោធាឲ្យកាន់តែខ្លាំងក្លា

ព័ត៌មាន
ផែនការពង្រឹងវិស័យយោធាបន្ថែមទៀតរបស់ប្រទេសចិន ដែលត្រូវបាននិយាយចេញពីមាត់របស់លោក ស៊ី ជីនពីង ផ្ទាល់តែម្តង អំឡុងពីធីបើកសមាជបក្សកុម្មុយនីស្ត…

សេដ្ឋកិច្ចអង់គ្លេសប្រឈមនឹងការធ្លាក់ចូលក្នុងវិបត្តិកាន់តែខ្លាំង ខណៈនាយករដ្ឋមន្ត្រីអាចនឹងរបូតពីតំណែងឆាប់ៗនេះ

ព័ត៌មាន
ក្រុមអ្នកវិភាគនៃស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់អាមេរិក Goldman Sachs បានបន្ទាបទស្សនវិស័យសេដ្ឋកិច្ចរបស់អង់គ្លេស បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីរបស់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ