សង្គ្រាមបន្ទះឈីប

តើវិស័យផលិតបន្ទះឈីបរបស់ចិនត្រូវការអ្វីថែមទៀត ដើម្បីទប់ទល់ការរឹតត្បិតពីអាមេរិក?


អ្នកដើរតួសំខាន់ៗក្នុងវិស័យឧស្សាហកម្មបានលើកឡើងថា ប្រទេសចិនគ្រោងនឹងពង្រីកវិស័យផលិតបន្ទះឈីបដ៏ទំនើបៗរបស់ខ្លួនក្នុងគោលបំណងដើម្បីទប់ស្កាត់ការ និងកាត់បន្ថយការនាំចូលពីសហរដ្ឋអាមេរិក។ ការធ្វើបែបនេះទៅបានលុះត្រាតែរដ្ឋត្រូវបានចំណាយលុយដ៏ច្រើនទ្វេដងក្នុងការពង្រីកផលិតកម្ម តែប្រាក់ឧបត្ថម្ភធនទាំងនោះ នឹងមិនអាចជួយអ្វីៗឲ្យប្រសើរឡើងទាំងស្រុងនោះទេ លុះត្រាតែក្រុមហ៊ុនផលិតឈីបរបស់ចិនទាំងនោះអាចបំបែកចេញពីរារាំងការច្នៃប្រឌិតថ្មី និងការជាប់គាំងនៅចុងបញ្ចប់នៃខ្សែចង្វាក់ផ្គត់ផ្គង់ដែលមានតម្លៃទាប។
សង្គ្រាមបន្ទះឈីប តើចិនទប់ទល់នឹងអាមេរិករបៀបណា រូបភាព Asia time
ដោយ

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែធ្នូថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានកំណត់ថវិកាចំនួន ១៤០ ពាន់លានដុល្លារលើការឧបត្ថម្ភធនក្នុងការទិញឧបករណ៍ផលិតបន្ទះឈីបក្នុងស្រុក ហើយវាទំនងជានឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផលិតដូចជា ក្រុមហ៊ុនឯកទេសផ្នែកឧបករណ៍អេឡិចត្រូនិកតែមួយគត់របស់ប្រទេសចិន គឺក្រុមហ៊ុន (Shanghai Micro Electronics Equipment Group) (SMEE) ជាដើម។

ការចំណាយនេះគឺ ដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលកំពុងបង្កើនសកម្មភាពកាន់តែរឹតបន្តឹងការនាំចេញនៃបច្ចេកវិទ្យាបន្ទះឈីបទំនើបៗរបស់ខ្លួន ដែលអាមេរិកមានការភ័យខ្លាចថា បន្ទះឈីបទាំងនោះអាចនឹងត្រូវបានប្រើប្រាស់នៅក្នុងបច្ចេកវិទ្យា AI ក្នុងវិស័យយោធាចិន។

យ៉ាងណាមិញ ដើម្បីបង្កើនផលិតកម្មនៃវិស័យបន្ទះឈីបដែលគេចាត់ទុកថា ជាផ្នែកមួយសំខាន់បំផុតក្នុងទសវត្សរ៍ទី២១នេះ នៃការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងមហាអំណាចចិន និងសហរដ្ឋអាមេរិកនោះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានជះលុយដ៏ច្រើនមហាសាលក្នុងការប្រកួតប្រជែងជាមួយប្រទេសលោកខាងលិច ប៉ុន្តែវាហាក់មិនមានប្រសិទ្ធភាពនោះឡើយ។

ជាក់ស្តែង បើតាមអ្នកឃ្លាំមើលបញ្ហានេះបានឱ្យដឹងថា ក្រុមហ៊ុនឯកទេសផ្នែកឧបករណ៍អេឡិចត្រូនិករបស់ចិន SMEE ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកចិនភាគច្រើនលក់ទៅឱ្យក្រុមហ៊ុនផលិតបន្ទះសៀគ្វីក្នុងស្រុក ហើយផលប៉ះពាល់នៃការខ្វះខាតផលិតកម្មបន្ទះឈីបទំនើបៗបានធ្វើឱ្យចិនមានការលំបាកខ្លាំងណាស់ក្នុងការឈរជើងរឹងមាំដោយខ្លួនឯងសម្រាប់បច្ចេកវិទ្យាកម្រិតខ្ពស់ និងតម្លៃនៃការផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់ ព្រមទាំងកម្មករក្នុងវិស័យនេះតែម្តង ពោលគឺមិនដូចក្រុមហ៊ុផលិតបន្ទះឈីបតៃវ៉ាន់ (TSMC) និងក្រុមហ៊ុឈីបបស់កូរ៉េខាងត្បូ Samsung នោះទេ ដែលមានម្ចាស់ការលើខ្លួនឯង។

យោងតាម លោក Mark Li ដែលតាមដានវិស័យបន្ទះឈីបរបស់ប្រទេសចិននៅវិទ្យស្ថានស្រាវជ្រាវ Bernstein បាននិយាយថា៖ «ការខ្វះខាតនៃផលិតកម្មបន្ទះឈីបទំនើបៗនេះហើយបានរារាំងដល់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ដើម្បីប្រែខ្លួនឱ្យក្លាយជាក្រុមហ៊ុនផលិតកម្មមួយដ៏ធំ ដែលឈរដោយខ្លួនឯងបាន»។




អត្ថបទបន្ទាប់


តើច្បាប់ទាក់ទងនឹងតម្លាភាពធនាគាររបស់ថៃ ដែលនឹងចូលជាធរមាននៅឆ្នាំក្រោយ សំខាន់អ្វីខ្លះ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា ច្បាប់តម្លាភាពធនាគារ ដែលជាច្បាប់គ្រប់គ្រងការផ្លាស់ប្តូរព័ត៌មានអំពីគណនីប្រាក់បញ្ញើរបស់ប្រជាជ…

តើកូរ៉េខាងត្បូងអាចនឹងដោះស្រាយបញ្ហាវិវាទការងារដោយបង្ខំជាមួយជប៉ុនបានដោយជោគជ័យ ដែរឬទេ?

ព័ត៌មាន
រាប់តាំងពីឥទ្ធិពលចិនរះត្រដែតឡើងកាន់តែខ្លាំង និងមានការគំរាមកំហែងពីរដ្ឋផ្ដាច់ការកូរ៉េខាងជើងផងនោះ គេសង្កេតឃើញថា ប្រទេសជប៉ុន និងកូរ៉េខា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ