កោះតៃវ៉ាន់ប្រកាសដាក់ទណ្ឌកម្មរុស្ស៊ី

តើកោះតៃវ៉ាន់នឹងចូលរួមដាក់ទណ្ឌកម្មអ្វីខ្លះលើរុស្ស៊ី ជុំវិញការបង្កសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន?


កោះតៃវ៉ាន់ បានប្រកាសចូលរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ពិសេសអាមេរិក ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី ជុំវិញការបង្កសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ បើតាមអាជ្ញាធរកោះតៃវ៉ាន់ បានឲ្យដឹងថា ទណ្ឌកម្មដែលខ្លួនឹងដាក់ទៅលើរុស្ស៊ីនោះ គឺតម្រូវឲ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ ត្រូវអនុវត្តតាមការគ្រប់គ្រងដោយអាជ្ញាធរ ក្នុងការនាំចេញបន្ទះឈីបទៅកាន់រុស្ស៊ី ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រូបតំណាង

តៃវ៉ាន់ ដែលជាទីតាំងមានក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកបន្ទះឈីបដ៏សំខាន់បំផុតរបស់ពិភពលោក បានប្រកាសថា ខ្លួនកំពុងចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងរុស្ស៊ី។ ក្នុងនោះក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុក ក៏បានបង្ហាញថាពួកគនឹងគោរពតាមច្បាប់ និងសហការយ៉ាងជិតស្និទ្ធជាមួយវិធានការរបស់អាជ្ញាធរ។ ទោះយ៉ាងណា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកបន្ទះឈីបតៃវ៉ាន់ បានអះអាងថា កន្លងមកការនាំចេញផលិតផលបន្ទះឈីបរបស់តៃវ៉ាន់ទៅកាន់ប្រទេសរុស្ស៊ី គឺ មានតិចតួចបំផុត។

ទន្ទឹមនឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី កោះតៃវ៉ាន់ក៏បានសម្លឹងឃើញថា នឹងមានផលប៉ះពាល់មួយចំនួនដែរ ពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗសម្រាប់ការផលិតគ្រឿងអេឡិចត្រូនិក ក៏ដូចជាបន្ទះឈីបផងដែរ។

សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសរុស្ស៊ី រួមទាំងមេដឹកនាំកំពូលៗរាប់ទាំង លោក ពូទីនផង ត្រូវបានប្រទេសលោកខាងលិច ពិសេសអាមេរិក និងអឺរ៉ុប បានដាក់ទណ្ឌកម្មយ៉ាងចាស់ដៃតែម្ដង ជុំវិញការបន្តផ្ទុះសង្គ្រាមដាក់គ្នានៅប៉ុន្មានថ្ងៃមកនេះ។

ការរងនូវទណ្ឌកម្មផ្ទួនៗ ពីសំណាក់លោកខាងលិចក៏បានធ្វើឲ្យលោកពូទីន នៅកាលពីម្សិលមិញ បានប្រកាសត្រៀមលក្ខណៈពិសេស ប្រុងជើងការអាវុធនុយក្លែអ៊ែ ដែលសន្លឹកបៀរធំចុងក្រោយរបស់ខ្លួនផងដែរ។ ប្រការនេះ ក៏បានធ្វើឲ្យអាមេរិក និងលោកខាងលិច កាន់តែមានលេសចេញមុខថ្កោលទោស និងដាក់សម្ពាធទៅលើរុស្ស៊ី៕

 អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេង និងមាសកញ្ជ្រោលកើនឡើងជាថ្មីទៀត ក្រោយពេលរុស្ស៊ីប្រកាសប្រុងជើងការអាវុធនុយក្លែអ៊ែរ

ព័ត៌មាន
តម្លៃប្រេង និងមាសបន្ដហក់ឡើងថ្លៃបន្ថែមទៀតនៅចន្ទ ដើមសប្ដាហ៍នេះ បន្ទាប់ពីលោកពូទីន ប្រធានាធិបតីរុស្ស៊ីបានប្រកាសដាក់អាវុធនុយក្លែអ៊ែត្រៀមទុកប្រុ…

ក្រុមអ្នកជំនាញបារម្ភថា បើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអូសបន្លាយ ឬបន្ដរីករាលដាល នឹងអាចប៉ះពាល់ដល់ការនាំចេញពីកម្ពុជាទៅអឺរ៉ុប

ព័ត៌មាន
ក្នុងរយៈពេល១សប្ដាហ៍ក្រោយនៃការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ក្រុមអ្នកជំនួញ និងអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចអះអាងថា វិបត្តិនៅប្រទេសអ៊ុយក្រែនមិនបានធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ