កម្ពុជាត្រៀមចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧

កម្ពុជាគួរត្រៀមខ្លួនអ្វីខ្លះ ក្រោយចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧?


បន្ទាប់ពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ប្រទេសកម្ពុជាអាចនឹងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ហើយការចាកចេញនេះ ក៏ស្របនឹងមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
កម្ពុជាគួរត្រៀមខ្លួនអ្វីខ្លះ ក្រោយចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧? រូបភាព៖ ក្រសួងពាណិជ្ជកម្ម
ដោយ

ការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច វាសបញ្ជាក់ភាពការរីកចម្រើននៃសេដ្ឋកិច្ច​កម្ពុជា និងផ្ដល់ឱកាស​សម្រាប់​កម្ពុជា​ការប្រកួតប្រជែងស្មើមុខស្មើមាត់​នៅលើ​ឆាកអន្តរជាតិ។ ក៏ប៉ុន្តែ វាក៏នាំមកជាមួយបញ្ហាប្រឈមមួយចំនួន​ដែរ ដូចជាការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួន ដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា បានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសដែលមានអភិវឌ្ឍន៍តិចតួច ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ហើយកម្ពុជាអាចចាកចេញ​ពីចំណាត់ថ្នាក់អភិវឌ្ឍតិចតួច​នៅចុងឆ្នាំ២០២៧។ ការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បែបនេះ បានធ្វើឡើងក្នុងនាមជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅទីក្រុងដូហា ប្រទេសកាតា ក្រោមប្រធានបទ៖ «Leaving No One Behind»។

ដ្បិត ការចាកចេញនេះ ស្របនឹង​គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក៏ដោយចុះ ក៏ប៉ុន្តែ ​កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញនូវការព្រួយបារម្ភ ផងដែរ ជុំវិញការចាកចេញរបស់កម្ពុជាពីប្រទេសមានការអភិវឌ្ឍតិចតួចនេះ។ ការបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះ ដោយសារតែនៅពេលដែលកម្ពុជា ចាកចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាប កម្ពុជានឹងបាត់បង់ការទទួលបានអត្រាការប្រាក់អនុគ្រោះពីប្រទេសរកចម្រើនមួយចំនួនដែលជាម្ចាស់ជំនួយ។ យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្មីៗនេះ នៅតែបន្តស្នើឲ្យម្ចាស់ជំនួយបន្តអនុគ្រោះលើអត្រាការប្រាក់សម្បទាន បើទោះបី កម្ពុជាចាកចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាប ក៏ដោយ។ ត្រង់ចំណុចនេះ សម្ដេចបានបញ្ជាក់ថា កម្ពុជានៅតែមានតម្រូវការកម្ចីពីបរទេស ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែ សម្ដេចមិនចង់ខ្ចីលុយពីខាងក្រៅក្នុងទំហំធំពេក នោះទេ ដូច្នេះ ទើបសម្ដេចបន្តអំពាវនាវដល់ប្រទេសជាម្ចាស់ជំនួយទាំងអស់ បន្តផ្ដល់ការអនុគ្រោះលើអត្រាការប្រាក់សម្បទានសម្រាប់កម្ពុជា។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ខណៈបច្ចុប្បន្ន កម្ពុជាគឺស្ថិតនៅក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយក្នុងឋានៈនេះ កម្ពុជាអាចមានសិទ្ធិខ្ចីប្រាក់ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ជាមូលនិធិរបស់ក្រុមធនាគារពិភពលោក សម្រាប់ប្រជាជាតិក្រីក្របំផុត៕




អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដាចាប់ដៃគូជាមួយហាង 7-Eleven ផ្ដល់សេវាទូទាត់តាមរយៈប្រព័ន្ធឌីជីថលអេស៊ីលីដា KHQR

ព័ត៌មាន
ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេមួយនៅកម្ពុជា បានចាប់ដៃគូជាមួយហាង 7-Eleven ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការ…

អ្នកជំនាញមើលឃើញពន្លឺថា ទីផ្សារខុនដូអាចនឹងមានភាពល្អប្រសើរឡើងវិញ ក្រោយបោះឆ្នោតថ្នាក់ជាតិរួច

ព័ត៌មាន
បន្ទាប់ពីមើលឃើញនៅស្ថានភាពសេដ្ឋកិច្ចពិភពលោកក៏ដូចជាកម្ពុជា ហាក់មានហាក់ប្រសើរឡើងវិញពីវិបត្តិកូវីដ១៩ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅតែចងចិត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ