ការធ្វើដំណើរតាមជើងអាកាសនៅឆ្នាំនេះអាចមានកម្រិតប្រហែលឆ្នាំ២០១៩

តើកត្តាអ្វីខ្លះ នឹងជំរុញឲ្យប្រាក់ចំណេញក្នុងវិស័យអាកាសចរណ៍សកលនឹងកើនដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ២០២៣?


សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិរំពឹងថា ក្រុមហ៊ុនអាកាសចរណ៍នានានៅលើពិភពលោក នឹងរកប្រាក់ចំណេញសរុបបានប្រមាណជាជិត ១០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ នេះ បើទោះបីជាសេដ្ឋកិច្ចកំពុងមានការថយចុះក៏ដោយ។ តាមការព្យាករ ការធ្វើដំណើរតាមជើងអាកាសនៅក្នុងឆ្នាំនេះ អាចមានកំណើនវិលទៅរកកម្រិតធម្មតាឡើងវិញ ពោលគឺនឹងមានកម្រិតប្រហាក់ប្រហែលឆ្នាំ ២០១៩ មុនពេលមានជំងឺរាតត្បាតកូវីដ-១៩។
ការធ្វើដំណើរតាមជើងអាកាសនៅឆ្នាំនេះអាចមានកម្រិតប្រហែលឆ្នាំ២០១៩
ដោយ

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានអះអាងថា បណ្តាក្រុមហ៊ុនអាកាសចរណ៍នានានៅលើពិភពលោកនៅក្នុងឆ្នាំ២០២៣នេះ ទំនងជាអាចរកប្រាក់ចំណេញសរុបជិត ១០ ពាន់លានដុល្លារ ពីប្រាក់ចំណូលសរុបតម្លៃ ៨០០ពាន់លានដុល្លារ ខណៈដែល ការព្យាករកាលពីខែធ្នូឆ្នាំមុនបានឱ្យដឹងថា វិស័យនេះបានចំណេញត្រឹមតែជិត ៥ ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ២០២២។ នេះយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN។

លោក វីលី វល (Willie Walsh) អគ្គនាយកសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណេញកាន់តែរឹងមាំ គឺដោយសារកត្តាបីជាសំខាន់ ពោលគឺប្រាក់ចំណូលពីការដឹកទំនិញ, ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន, និងតម្លៃប្រេងឥន្ធនៈទាប។

តាមការរំពឹងទុក នៅក្នុងឆ្នាំ២០២៣ នេះ អ្នកដំណើរតាមផ្លូវអកាសអាចមានក្នុងរង្វង់ ៤ ៣៥០ លាននាក់ ពោលគឺជិតស្មើនឹងតួរលេខ ៤ ៥៤០ លាននាក់កាលពីឆ្នាំ២០១៩ ពោលគឺមុនពេលដែលជំងឺកូវីដ-១៩ រាតត្បាត។

នៅក្នុងអំឡុងពេលនៃការរាតត្បាតដោយមេរោគកូវីដ ១៩ នៅឆ្នាំ២០២០ អ្នកធ្វើដំណើរតាមផ្លូវអាកាសបានធ្លាក់ចុះដល់ក្រោម ២ ប៊ីលាននាក់ ហើយនៅក្នុងចន្លោះឆ្នាំ២០២០ និងឆ្នាំ ២០២២ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសស៊ីវិលខាតប្រាក់សរុប ១៨៣ ប៊ីលានដុល្លារ។

លោក វល បាននិយាយ នៅទីក្រុងអ៊ីស្តង់ប៊ុលថា "ទោះបីជាមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចក៏ដោយ ក៏មនុស្សម្នាជិះយន្តហោះដើម្បីទៅជួបគ្នាឡើងវិញ, ទៅមើលកន្លែងផ្សេងៗ និងទៅធ្វើធុរកិច្ច”។

លោកបានបន្តថា "អាកាសយានដ្ឋាននានាមានស្ថានភាពកាន់តែមមាញឹក, ភាគរយនៃការស្នាក់នៅតាមសណ្ឋាគារកំពុងកើនឡើង, សេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសនានាកំពុងរស់ឡើងវិញ, ហើយឧស្សាហកម្មអាកាសចរណ៍ក៏រកបានប្រាក់ចំណេញឡើងវិញ"៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃ ដែលជាប្រទេសនាំចេញសាច់មាន់ជាង ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ នឹងបង្កើតប្រព័ន្ធតាមដានទីផ្សារឱ្យផលិតករ

ព័ត៌មាន
ស្ថិតិផ្លូវការបង្ហាញថា ទីផ្សារសាច់មាន់ថៃនៅក្រៅប្រទេសមានតម្លៃសរុបជាង ៤ ពាន់លានដុល្លារ ខណៈដែលការនាំចេញនៅត្រីមាសទីមួយ ឆ្នាំ២០២៣នេះ មានតម្ល…

រាជរដ្ឋាភិលបាលលើកលែងពន្ធលើអចលនទ្រព្យនៅក្រុងទើបបង្កើតថ្មីចំនួន ៤ រហូតដល់ដំណាច់ឆ្នាំនេះ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធលើអចលនទ្រព្យក្នុងក្រុង ដែលទើបបង្កើតថ្មីចំនួន៤ រហូតដល់ដំណាច់ឆ្នាំ២០២៣ ហើយសម្រាប់ម្ចាស់អចលនទ្រព្យ ដែលប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ