បច្ចេកវិទ្យាឌីជីថល

WhatsApp ត្រូវសហភាពអឺរ៉ុប​ផាកពិន័យ ២៦៧លានដុល្លារ ពីបទរំលោភ​ច្បាប់​ឯកជនភាព


កម្មវិធី WhatsApp ដែល​ជារបស់​ក្រុមហ៊ុនហ្វេសប៊ុក ត្រូវបាន​ផាក​ពិន័យ​ទឹកប្រាក់ ២៦៧លានដុល្លារ ដោយគណៈកម្មការ​ការពារទិន្នន័យ​របស់​ប្រទេសអៀរឡង់ ពីបទ​រំលោភ​ច្បាប់ស្ដីពី​ឯកជនភាពទិន្នន័យរបស់សហភាពអឺរ៉ុប ។
WhatsApp ជាកម្មវិធីដែលកាន់កាប់ដោយក្រុមហ៊ុន ហ្វេសប៊ុក ។
ដោយ

បើ​តាម​ការចុះផ្សាយរបស់ CNBC គណៈកម្មការ​ការពារ​ឯកជនភាពទិន្នន័យរបស់​ប្រទេស​អៀរឡង់ បាន​និយាយកាលពីថ្ងៃព្រហស្បតិ៍ថា WhatsApp មិនបានប្រាប់​ព័ត៌មានគ្រប់គ្រាន់​ដល់​ពលរដ្ឋ​នៅក្នុង​សហភាពអឺរ៉ុបទេ ថាតើ​កម្មវិធីនេះធ្វើអ្វីខ្លះជាមួយនឹង​ទិន្នន័យ​ផ្ទាល់ខ្លួនរបស់ពួកគេ ។ 

និយ័តករ​ដដែល​និយាយថា WhatsApp មិន​បានប្រាប់ពលរដ្ឋ​អឺរ៉ុប​អំពី​របៀបដែល​ព័ត៌មាន​ផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានប្រមូលនិងប្រើប្រាស់​នោះ​ទេ ហើយ​ WhatsApp ក៏មិនបានប្រាប់ពីរបៀបដែលខ្លួន​ចែករំលែក​ទិន្នន័យ​ទាំងនេះ​ជាមួយហ្វេសប៊ុក ដែរ ។ 

អ្នកនាំពាក្យក្រុមហ៊ុន WhatsApp ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុនហ្វេសប៊ុក និង​ដែល​មាន​អ្នក​ប្រើប្រាស់​ ២ពាន់លាននាក់ នៅជុំវិញពិភពលោក បានប្រាប់​សារព័ត៌មាន CNBC ថា ក្រុមហ៊ុន​មានផែនការ​ប្ដឹងឧទ្ធរណ៍ប្រឆាំងនឹង​សេចក្ដីសម្រេចចិត្ត​ផាកពិន័យនេះ ៕




អត្ថបទបន្ទាប់


ក្នុងស្ថានភាពកូវីដ-១៩ អេស៊ីលីដាម៉ូបាល ជួយលោក​​អ្នក​បានច្រើនយ៉ាង !​

ព័ត៌មាន
ដូចដែលលោកអ្នក​បាន​ដឹង​មក​ហើយ បច្ចុប្បន្ន ក្នុងស្ថានភាព​ដែល​ជំងឺ​កូវីដ-១៩កំពុងឆ្លងរាលដាល គ្រប់គ្នា​មាន​ការបារម្ភ​កាន់តែខ្លាំង​ពី​ការឆ្លង​…

ស្លឹកគ្រៃក្រៀមពូជ«ភ្លុកដំរី» កំពុងមានការពេញនិយមសម្រាប់ទីផ្សារនាំចេញទៅប្រទេសថៃ

ព័ត៌មាន
ខណៈកម្ពុជា កំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ វិស័យកសិកម្ម ហាក់នៅតែមានភាពលេចធ្លោជាងគេ បើប្រៀបនឹងវិស័យដទៃ។ ដ្បិត កូវីដ-១៩ នៅបន្តវាយលុក និង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ