ការបើក​ដំណើរការ​ផ្សារឡើងវិញ

ការបើកផ្សារធំៗនៅរាជធានីភ្នំពេញឡើងវិញ គឺមានភាគរយតិចណាស់ ខណៈការបិទខ្ទប់តំបន់មួយចំនួននៅតែបន្ដ


ការបើកផ្សារលក់ដូរធំៗនៅរាជធានីភ្នំពេញឡើងវិញនោះ ត្រូវបានមន្ត្រីសាលារាជធានីអះអាងថា គឺមានភាគរយតិចណាស់ ដ្បិតថាបច្ចុប្បន្នស្ថានភាពកូវីដ-១៩ ហាក់នៅមិនទាន់ធូរស្បើយខ្លាំងនៅឡើយ ខណៈដែលការបិទខ្ទប់នៅតំបន់មួយចំនួនត្រូវបន្ដដល់ថ្ងៃទី១៩ ខែឧសភា។
អាជីវករ​លក់បន្លែ​នៅផ្សារដើមគរ ពេលយប់ (រូបភាពពី ហ្វេសប៊ុក រដ្ឋាបាលរាជធានីភ្នំពេញ)
ដោយ

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នពេញ បានបន្ថែមថា បើតាមថ្ងៃកំណត់ ផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ត្រូវបិទរហូតដល់ថ្ងៃទី១៤ឧសភា ដូច្នេះ ត្រូវរង់ចាំមើលដល់គៀកថ្ងៃនោះសិន។ ប៉ុន្តែ លោកថា បើកផ្សារឡើងវិញនេះ គឺមានភាគរយតិចណាស់ ព្រោះថា ផ្សារនេះហើយជាទីតាំងដែលងាយរាតត្បាតលឿនក្នុងការឆ្លងជំងឺកូវីដ-១៩។

ការបន្តវិធានការបិទខ្ទប់តំបន់មួយចំនួននៅរាជធានីភ្នំពេញ និងការមិនទាន់អាចឲ្យផ្សារលក់ដូរបើកដំណើរការឡើងវិញបាននេះ ត្រូវបានលោក ម៉េត មាសភក្តី បញ្ជាក់ថា ដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចំនួនអ្នកឆ្លងមិនមានការថយចុះច្រើននោះទេ គឺនៅតែមានរាប់រយនាក់ក្នុងមួយថ្ងៃដដែល ដូចនេះ អាជ្ញាធររាជធានីមិនទាន់អាចបើកឲ្យបានទូលំទូលាយជាងនេះទេ។

សូមបញ្ជាក់ថា បើទោះបីជា​រាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅក៏ដោយ ប៉ុន្ដែ រាជធានីភ្នំពេញនៅតែបន្ដបិទខ្ទប់នៅតាមតំបន់មួយចំនួនដែលមានហានិភ័យខ្លាំងខ្ពស់ ហើយតាមសេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញ ដែលបានចេញថ្ងៃទី ១១ ខែឧសភា​ បានឲ្យដឹងថា ការបន្ដបិទខ្ទប់តំបន់មួយចំនួន​នៅរាជធានីភ្នំពេញ​ នឹងបន្ដ​រហូតដល់ថ្ងៃទី ១៩ ខែឧសភា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រកាត់ដេរជាង ១៦០ហើយ ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ

ព័ត៌មាន
ក្រោយពីរដ្ឋាភិបាលអនុញ្ញាតឲ្យរោងចក្រនៅក្នុងតំបន់លឿងបើកដំណើរការឡើងវិញ គិតមកត្រឹមថ្ងៃទី ១១ ខែឧសភា មានរោងចក្រកាត់ដេរជាង ១៦០រោងចក្រហើយ ដែលជ…

វៀតណាមកំពុងតាមចរចានាំយកបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ-១៩ សម្រាប់មក​ផលិតក្នុងស្រុក

ព័ត៌មាន
ប្រទេសវៀតណាម កំពុងស្វែងរកការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបែប mRNA សម្រាប់យកមកអនុវត្តប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ