ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍

ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ណា​ខ្លះ​ផ្តល់​ជំនួយ​និង​ចំនួន​ប៉ុន្មាន​ដល់​កម្ពុជា?


ធនាគារ​ពិភព​លោក បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ ថា ប្រទេស​កម្ពុជា​បាន​ទទួល​ទឹក​ប្រាក់​ចំនួន ១,៣៥​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ពី​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ ជា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ដើម្បី​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​អាទិភាព​មួយ​ចំនួន។
ដោយ

ក្នុង​របាយការណ៍​ដែល​មាន​ឈ្មោះ​ថា ក្របខ័ណ្ឌ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​សម្រាប់​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩​-២០២៣, នៅ​ក្នុង​ឆ្នាំ​២០១៧ ធនាគារ​ពិភពលោក បាន​ផ្តល់​ជំនួយ​ចំនួន ៤០​លាន​ដុល្លារ ដែល​តិច​ជាង ១% នៃ​ជំនួយ​និង​ប្រាក់​កម្ចី​សរុប​ទាំង​អស់​របស់​កម្ពុជា។

ក្នុង​អំឡុង​ពេល​ដូចគ្នា​សម្រាប់​ឆ្នាំ​២០១៧​នេះ​ផងដែរ ប្រាក់​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត មាន​ដូចជា ១៤៦​លាន​ដុល្លារ​ ពី ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី,  ២១០​លាន​ដុល្លារ ពី ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ,  ១២៦​លាន​ដុល្លារ​ ពី ជប៉ុន, ១០២​លាន​ដុល្លារ​ ពី បារាំង និង ៧៦​លាន​ដុល្លារ​ពី​សហរដ្ឋ​អាមេរិក។

តួនាទី​របស់​ប្រទេស​ចិន​នៅ​កម្ពុជា​ក៏​បាន​កើន​ឡើង​ជា​លំដាប់​ផងដែរ យោងតាម​របាយការណ៍​ធនាគារ​ពិភពលោក​នេះ, ដែល​បច្ចុប្បន្ន ប្រទេស​ចិន​គឺ​ជា​អ្នក​ផ្តល់​ជំនួយ​ខាង​ក្រៅ​ធំ​ជាង​គេ​បំផុត​សម្រាប់​កម្ពុជា ហើយ​បាន​ផ្តល់​ថវិកា​ជំនួយ​ប្រមាណ ២២០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧។

ធនាគារ​ពិភពលោក បាន​និយាយ​ដូច្នេះ​ថា ៖ «ខណៈ​ដែល​ជំនួយ​បាន​កើន​ឡើង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ រាជ​រដ្ឋាភិបាល​ក៏​កំពុងតែ​ត្រៀមខ្លួន​សម្រាប់​ពេល​មាន​ការ​ធ្លាក់​ចុះ​នៃ​ជំនួយ​ផង​ដែរ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ខាង​មុខ​នេះ នៅពេល​ដែល​កម្ពុជា​នឹង​ចាក​ចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច។»

ធនាគារ​ពិភព​លោក​ក៏​បាន​និយាយ​ផងដែរ​ថា ដៃគូ​អភិវឌ្ឍន៍​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា៕




អត្ថបទបន្ទាប់


វៀតណាម គ្រោងចំណយជាង ១,៣ ពាន់លានដុល្លារ សាងសង់ផ្លូវល្បឿនលឿន តាមតំបន់ដីសណ្តទន្លេមេគង្គ

ព័ត៌មាន
ក្រុមហ៊ុនសាងសង់ដែលគ្រប់គ្រងដោយរដ្ឋវៀតណាម បានបង្ហាញពី គម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែង ១៥៥គីឡូម៉ែត្រ តាមបណ្តោយតំបន់ដីសណ្តទន្លេមេគង្គ ដោយគ្រោង…

សិង្ហបុរី​អនុញ្ញាត​ឲ្យ​អាមេរិក​ប្រើ​មូលដ្ឋាន​យោធា​បន្ត ១៥ឆ្នាំទៀត

ព័ត៌មាន
នៅដើម​សប្ដាហ៍នេះ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀនឡុង និងប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បានចុះ​ហត្ថលេខា​បន្ត​កិច្ច​ព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ