WHO

WHO៖ការស្លាប់ដោយសារកូវីដ១៩ នៅទូទាំងពិភពលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត


អគ្គនាយកអង្គការសុខភាពពិភពលោកលោក តេដ្រូស អាថាណូម ហ្គេប្រេយ៉េស៊ូស បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ថាចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ បានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីសប្ដាហ៍មុនក្នុងរយៈពេលជិតមួយឆ្នាំមកនេះ ពោលគឺមានអ្នកស្លាប់ជិត ៥ ម៉ឺននាក់។ ការស្លាប់ដោយសារ កូវីដ១៩ កំពុងធ្លាក់ចុះនៅគ្រប់តំបន់លើកលែងតែទ្វីបអឺរ៉ុបមួយប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកទៅមើលវិសមភាពវ៉ាក់សាំងនៅតែបន្តមាននៅឡើយភាគច្រើននៅប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើយោងតាមការចុះដោយសារព័ត៌មាន CNBC។
រូបភាព អ្នកជំងឺកូវីដ១៩ និងក្រុមគ្រូពេទ្យ
ដោយ

ក្រោយមានការចែកចាយវ៉ាក់សាំងកូវីដ១៩ និងមានការចាក់ជូនពលរដ្ឋ​យ៉ាងទូលំទូលាយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ត្រូវបានគរមើលឃើញថា វាបានរួមចំណែកក្នុងការកាត់បន្ថយ​អត្រា​ស្លាប់ទៅទូទាំងពិភពលោក។

ទោះបីជាយ៉ាណា លោក តេដ្រូស បាននិយាយថា មានតែប្រទេសចំនួនបីប៉ុណ្ណោះគឺប្រទេស ប៊ូរុនឌី អេរីទ្រា និងកូរ៉េខាងជើង​មិនទាន់​បានចាប់ផ្តើម​ចែកចាយ​វ៉ាក់សាំង​នៅឡើយទេ។ លោកបានកត់សម្គាល់ទៀតថា ភាគច្រើននៃប្រទេស​ទាំង៥៦ នៅទ្វីបអាហ្វ្រិក មានអត្រាចាក់វ៉ាក់សាំង​តែក្រោម ១០%ប៉ុណ្ណោះ ហើយពាក់កណ្តាល​នៃប្រទេសទាំង​នេះ​មានប្រជាជនតែ ២% ឬតិចជាងនេះ ដែលបាន​ចាក់វ៉ាក់សាំងគ្រប់ចំនួនដូស នេះបើយោងតាមរបាយការណ៍​របស់អង្គការសុខភាពពិភពលោកកាល​ពីថ្ងៃទី ៣០ ខែកញ្ញា។

សូមជម្រាបថា អត្រាអ្នកស្លាប់ដែលមានចំនួន​ខ្ពស់បំផុតភាគច្រើន គឺនៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងតិចបំផុត។ ការស្រាវជ្រាវពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង​បានបង្ហាញថា បុគ្គលដែលមិនបានចាក់វ៉ាក់សាំង គឺមានលទ្ធភាពស្លាប់ដោយសារ​ជំងឺកូវីដដល់ទៅខ្ពស់។

ដូចនេះហើយ លោក តេដ្រូស បានអំពាវនាវម្ដងហើយម្ដងទៀត ដល់ប្រទេសអ្នកមានដើម្បីបញ្ឈប់ការចែកចាយការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីជួយ​សម្រេចគោលដៅ​របស់អង្គការសុខភាពពិភពលោក​ក្នុងការចាក់វ៉ាក់សាំងឱ្យបាន ៤០% នៅគ្រប់ប្រទេសទាំងអស់នៅចុងឆ្នាំនេះ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំពាំងបារាំងមានទីផ្សារ និងលក់បានថ្លៃ ប៉ុន្ដែការដាំដុះទាមទារបច្ចេកទេសទើបបានផល

ព័ត៌មាន
ទំពាំងបារាំង ជាដំណាំមួយប្រភេទ ដែលមិនសូវសម្បូរអ្នកដាំច្រើនដូចជាមុខដំណាំផ្សេងទៀតនោះទេ ប៉ុន្ដែ សម្រាប់ទីផ្សារ និងតម្លៃរបស់វាគឺមានខ្ពស់គួរ…

ការស្រាវជ្រាវរកប្រភពដើមកូវីដ-១៩លើកនេះ ប្រហែលជាលើកចុងក្រោយហើយ

ព័ត៌មាន
អង្គការសុខភាពពិភពលោក WHO បានស្នើឲ្យក្រុមប្រឹក្សាភ្នាក់ងារបង្ការជំងឺឆ្លងថ្មីមួយដែលទើបបង្កើតឡើង សម្រាប់ការរុករក និងស្រាវជ្រាវប្រភពដើមកូវីដ១៩។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ