មេរោគអូមីក្រុង

WHO៖ រដ្ឋាភិបាលប្រទេសទាំងអស់ត្រូវវាយតម្លៃឡើងវិញចំពោះមេរោគអូមីក្រុង ហើយត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំង


អង្គការសុខភាពពិភពលោក បានប្រកាសប្រាប់ប្រទេសទាំងអស់ ត្រូវវាយតម្លៃឡើងវិញនូវវិធានការឆ្លើយតបចំពោះកូវីដ១៩បំប្លែងថ្មី អូមីក្រុង និងត្រូវតែបង្កើនល្បឿនកម្មវិធីចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហានៃការវិវត្តឆ្លងមេរោគ អូមីក្រុងនេះ ខណៈដែលសមត្ថភាពចម្លងនៃមេរោគនេះ គឺលឿនជាងគេបំផុត។ តួយ៉ាងត្រឹមតែជាង២សប្ដាហ៍មកនេះ មានប្រទេសចំនួន ៥៧ប្រទេសហើយ ដែលបានរកឃើញឆ្លងមេរោគបំប្លែងថ្មីនេះ។
អង្គការសុខភាពពិភពលោក បានប្រកាសប្រាប់ប្រទេសទាំងអស់ ត្រូវវាយតម្លៃឡើងវិញនូវវិធានការឆ្លើយតបចំពោះកូវីដ១៩បំប្លែងថ្មី អូមីក្រុង
ដោយ

ការ​រីក​រាលដាល​ជា​សកល​របស់​មេរោគ​បំប្លែង​ខ្លួន​ថ្មី អាច​ប៉ះពាល់​យ៉ាង​ធំធេង និង​បង្ក​ការ​រាតត្បាត​កូ​វី​ដ​១៩​កាន់តែ​ខ្លាំង​។ ចាប់តាំងពី​មេរោគ​នេះ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​មក ចំនួន​អ្នកជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។

បើ​ទោះបីជា​គេ​រក​ឃើញ​ថា មេរោគ​បំប្លែង​ថ្មី​នេះ មិន​បង្ក​ជា​គ្រោះថ្នាក់​ខ្លាំង​ក៏​ដោយ តែ​អង្គការ​សុខភាព​ពិភពលោក នៅ​តែ​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​ត្រូវ​តែ​បង្កើន​ការ​ឃ្លាំមើល ជំរុញ​ការ​ចាក់​វ៉ាក់សាំង ព្រមទាំង​ធ្វើតេស្ត​ឱ្យ​បាន​ដិត​ដល់ និង​ច្បាស់លាស់​។ ដោយហេតុ​ថា ការ​រីក​រាលដាល​មាន​សភាព​លឿន និង​កាន់តែ​ងាយស្រួល ដូចនេះ កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​មេរោគ​នេះ ត្រូវ​តែ​បង្កើន​ទ្វេ​ដង​ផង​ដែរ​។

ទន្ទឹម​នេះ អង្គការ​សុខភាព​ពិភពលោក ក៏​បាន​និយាយ​ផង​ដែរ​ថា នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ជំហរ​របស់​ខ្លួន​លើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​។ ការ​លើក​ឡើង​បែប​នេះ ដោយសារ​តែ​ការ​សិក្សា​មួយ​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer បាន​បង្ហាញ​ថា ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​របស់​វ៉ាក់សាំង Pfizer អាច​ជួយ​ទប់ទល់ និង​បន្សាប​មេរោគ អូ​មី​ក្រុង​បាន​។ ទោះ​យ៉ាងណា អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​មានការ​ព្រួយបារម្ភ អំពី​អត្រា​ចាក់​វ៉ាក់សាំង​មាន​កម្រិត​ទាប​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន ព្រោះថា ការ​ចាក់​ដូ​ស​ធម្មតា នៅ​តែ​ជា​អាទិភាព​ចម្បង​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការចាក់វ៉ាក់សាំង Pfizer ដូសទី ៣ អាចជួយទប់ទល់មេរោគបំប្លែងថ្មី អូមីក្រុងបាន?

ព័ត៌មាន
លទ្ធផលតេស្តរបស់ ក្រុមហ៊ុន Pfizer និង BioNTech បានបង្ហាញថា ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ របស់វ៉ាក់សាំង Pfizer អាចជួយទប់ទល់នឹង…

ក្រោយដំណឹងល្អថា វ៉ាក់សាំងទប់ទប់ អូមីក្រុងបាន តម្លៃប្រេងកើនតម្លៃបន្ដិចមកវិញភ្លាម

ព័ត៌មាន
កាលពីជិតពីរសប្តាហ៍មុនដោយសារតែការព្រួយបារម្ភ ពីការផ្ទុះឡើងនូវមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង តម្លៃប្រេងបានធ្លាក់ចុះថ្លៃ ១០ដុល្លារអាមេរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ