វ៉ាក់សាំង AstraZeneca ផលិតនៅថៃ

WHO ទទួលស្គាល់វ៉ាក់សាំង AstraZeneca ផលិតនៅថៃហើយ សម្រាប់​ការប្រើប្រាស់បន្ទាន់


វ៉ាក់សាំងកូវីដ១៩ ប្រភេទ AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience របស់ថៃ ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ និងបានដាក់បញ្ចូលនៅក្នុងបញ្ចីឈ្មោះវ៉ាក់សាំងសម្រាប់ការប្រើប្រាស់បន្ទាន់ហើយ។ នេះបើតាមការអះអាងរបស់ទីប្រឹក្សាមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់ថៃ។
WHO ទទួលស្គាល់វ៉ាក់សាំង AstraZeneca ផលិតនៅថៃហើយ
ដោយ

លោក វារ៉ាត់ ការូចិត (Warat Karuchit) ទីប្រឹក្សាមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់ថៃ បាននិយាយថា យោងតាមអគ្គនាយកនៃនាយកដ្ឋានបទប្បញ្ញត្តិ និងគុណវុឌ្ឍិ នៃអង្គការសុខភាពពិភពលោក លោក រ៉ូជីរីអូ ហ្គាស្ពា (Rogerio Gaspar) បានឲ្យដឹងថា វ៉ាក់សាំង AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience របស់ថៃ បានទទួលការបញ្ជាក់ និងចុះឈ្មោះនៅក្នុងបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោករួចហើយ។

វ៉ាក់សាំងនេះ ត្រូវបានត្រួតពិនិត្យដោយអង្គការសុខភាពពិភពលោក អាជ្ញាធរនិយ័តករវ៉ាក់សាំងរួចរាល់អស់ហើយ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោកបានអនុញ្ញាតឲ្យមានការប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំង AstraZeneca របស់អង់គ្លេសចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១ ហើយវ៉ាក់សាំងនេះ ក៏ត្រូវបានអនុញ្ញាតឲ្យផលិតបន្ដនៅក្នុងប្រទេសមួយចំនួនផ្សេងទៀតផងដែរ ដូចជានៅឥណ្ឌា ជប៉ុន និងប្រទេសថៃជាដើម។

តាមការរាយការណ៍របស់ក្រុមហ៊ុន AstraZeneca គិតត្រឹមខែកញ្ញាកន្លងទៅនេះ មានមនុស្សយ៉ាងហោចណាស់ ៥៨៥លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងនេះចំនួន១ដូសនៅទូទាំងពិភពលោក

សូមបញ្ជាក់ថា វ៉ាក់សាំងដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ពីអង្គការសុខភាពពិភពលោក មានចំនួន៧ប្រភេទហើយគិតមកទល់ពេលនេះ រួមមានវ៉ាក់សាំងប្រភេទ AstraZeneca, Pfizr-BioNTech, Johnson & Johnson, Moderna, Sinovac និង Sinopharm។

តាមតួលេខដែលរៀបរៀងដោយសារព័ត៌មាន Bloomberg គិតមកទល់ពេលនេះ ការចែកចាយវ៉ាក់សាំងនៅទាំងពិភពលោកសរុប ជាង៦ពាន់៦រយលានដូសហើយ។ ក្នុងនោះ ចិនមានវ៉ាក់សាំងច្រើនជាងគេដល់ទៅជាង ២ពាន់លានដូស បន្ទាប់មកប្រទេសឥណ្ឌាមានជិត១ពាន់លានដូស អឺរ៉ុបមានជិត៦០០លានដូស និងអាមរិកមានជាង៤០០លានដូស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យអគ្គិសនីកម្ពុជាទទួលរងឥទ្ធិពលអ្វីខ្លះ​ពីបញ្ហាកង្វះថាមពលធ្ងន់ធ្ងររបស់សកលលោក?

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់អគ្គិសនីកម្ពុជា បានអះអាងថា បញ្ហាតម្លៃប្រេងឥន្ធនៈកំពុងឡើងថ្លៃ និងកង្វះថាមពលប្រើប្រាស់ជាសកលបានជះឥទ្ធិពលមួយចំនួនដល់ការផ…

ភ្ញៀវទេសចរចាក់វ៉ាក់សាំងរួច អាចធ្វើដំណើរទៅទីក្រុងស៊ីដនី ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

ព័ត៌មាន
បន្ទាប់ពីអាមេរិក ទើប​តែបានប្រកាសបើកប្រទេសទទួលភ្ញៀវទេសចរបានចាក់វ៉ាក់សាំងរួចនៅខែក្រោយនេះ ប្រទេសអូស្ត្រាលីឯណេះវិញ ក៏បានបានបង្ហាញពីផែនការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ