WHOពិភាក្សាជាមួយចិនរឿងប្រភពដើមកូវីដ

ប្រធានWHOជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនស្វែងរកកិច្ចសហការបន្ថែមទាក់ទងប្រភពដើមកូវីដ១៩


ប្រធានអង្គការសុខភាពពិភពលោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឃឺឈាំង (Li Keqiang) អំពីតម្រូវការរួមគ្នា សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីស្វែងរកប្រភពដើមនៃកូវីដ១៩ ដែលជាប្រធានបទធ្វើឲ្យមានភាពចម្រូងចម្រាសអស់ពេលជាយូរមកហើយ និងបានធ្វើឱ្យទំនាក់ទំនងរបស់ទីក្រុងប៉េកាំងកាន់តែតានតឹងជាមួយលោកខាងលិច។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
WHOពិភាក្សាជាមួយចិនរឿងប្រភពដើមកូវីដ
ដោយ

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros បានសរសេរលើគណនី Twitter របស់លោកថា៖ «រីករាយដែលបានជួបជាមួយនាយករដ្ឋមន្ត្រី Li Keqiang យើងបានពិភាក្សាអំពីបញ្ហាកូវីដ១៩ និងតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាលើបញ្ហា វិសមភាពនៃវ៉ាក់សាំងសម្រាប់ឆ្នាំនេះ ដើម្បីធ្វើយ៉ាងណាចាក់វ៉ាក់សាំងឲ្យបាន ៧០%នៃចំនួនប្រជាជនទាំងអស់ក្នុងពិភពលោក តាមរយៈយុទ្ធនាការCOVAX របស់WHO»។ លោកបានបន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាអំពីតម្រូវការសម្រាប់កិច្ចសហការគ្នាកាន់តែខ្លាំងលើសំណុំរឿងប្រភពដើមនៃមេរោគកូវីដ១៩។

ជុំវិញសំណុំរឿងប្រភពដើមកូវីដ១៩នេះ គេនៅចាំបានថាអង្គការសុខភាពពិភពលោកកាលពីឆ្នាំមុនបានបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រស្តីពីប្រភពដើមនៃមេរោគឆ្លង ហើយបានអំពាវនាវឱ្យប្រទេសចិនផ្តល់ទិន្នន័យបន្ថែម ដើម្បីជួយដល់ការស៊ើបអង្កេតថ្មីមួយ។ ប៉ុន្តែប្រទេសចិនបានបដិសេធ ដោយលើកឡើងពីការប៉ះពាល់ដល់ឯកជនភាពរបស់អ្នកជំងឺ។ 

ទន្ទឹមនឹងនេះ ប្រទេសចិនក៏បានច្រានចោលការចោទប្រកាន់ដែលថាមេរោគត្រូវបានលេចធ្លាយចេញពីមន្ទីរពិសោធន៍ក្នុងទីក្រុង Wuhan ជាកន្លែងដែលកូវីដ១៩ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងកាលពីចុងឆ្នាំ២០១៩។

សូមរំឭកថា ការសិក្សារួមគ្នាដោយប្រទេសចិន និងអង្គការសុខភាពពិភពលោក បានចេញផ្សាយលទ្ធផលកាលពីឆ្នាំមុន ដោយច្រានចោលសេណារីយ៉ូដែលថា កូវីដ១៩មានប្រភពចេញពីមន្ទីរពិសោធន៍។ សេណារីយ៉ូ ដែលទំនងជាអាចទៅរួចបំផុតគឺថា វាបានឆ្លងពីសត្វមក តាមរយៈការទិញលក់សត្វព្រៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករនៅតែប្រឈមការលំបាកច្រើនក្នុងការដាំដុះស្វាយឲ្យត្រូវតាមស្ដង់ដារនាំចេញ ហេតុអ្វី?

ព័ត៌មាន
ក្រុមប្រជាកសិករអះអាងថា ពួកគាត់នៅតែប្រឈមនឹងការលំបាក និងមិនទាន់បានយល់ដឹងច្បាស់នៅឡើយអំពីស្ដង់ដារនៃការដាំដុះស្វាយដើម្បីនាំចេញត្រង់ទៅកាន់…

ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី២ ជាប្រទេសមានការស្ទុះងើបឡើងវិញពីកូវីដ១៩បានល្អជាងគេបំផុតក្នុងពិភពលោក

ព័ត៌មាន
ប្រទេសកម្ពុជា ត្រូវបានវាយតម្លៃជាប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសដែលមានការស្ទុះងើបឡើងពីកូវីដ១៩ បានប្រសើរជាងគេបំផុតក្នុងពិភពលោក ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ