WHO - ចិន - កូវីដ១៩

WHO ទទូចសុំទិន្នន័យកូវីដ១៩បន្ថែមពីចិន ប៉ុន្ដែបែរមកលើកសសើរទិន្នន័យរបស់អាមេរិកថា មានតម្លាភាព


អង្គការសុខភាពពិភពលោកនៅថ្ងៃពុធទី១១មករា បានរំឭកឡើងវិញម្តងទៀត អំពីតម្រូវការទិន្នន័យកូវីដ១៩ពីប្រទេសចិន ដោយបានទទូចឱ្យក្រុងប៉េកាំងចែករំលែកព័ត៌មានបន្ថែមជុំវិញការរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសរបស់ខ្លួន។ ក្នុងពេលជាមួយគ្នា WHO បាន លើកសរសើរសហរដ្ឋអាមេរិកថាមាន តម្លាភាពប្រកប និងភាពច្បាស់ការ ជុំវិញទិន្នន័យកូវីដ១៩ ស្របពេលដែលនៅអាមេរិកកំពុងមានការឆ្លងរាលដាលឡើងវិញដូចគ្នាដែរ ពិសេសមេរោគបំប្លែងខ្លួនថ្មីចេញពីមេរោគអូមីក្រុង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
WHO ស្មើឱ្យចិនបញ្ចេញទិន្នន័យកូវីដ១៩បន្ថែមទៀត!

អង្គការសុខភាពពិភពលោកបានសម្តែងការព្រួយបារម្ភម្តងហើយម្តងចំពោះទិន្នន័យ​ឆ្លងក្នុងពេលបច្ចុប្បន្នរបស់ប្រទេសចិន។ WHO អះអាងថា ស្ថិតិផ្លូវការរបស់ប្រទេសចិនមិនបង្ហាញ ពីផលប៉ះពាល់ពិតប្រាកដនៃការកើនឡើង​ករណីឆ្លង​នោះទេ និយាយឱ្យស្រួលយល់ គឺទិន្នន័យមានឆ្លើយតប​នឹង​ស្ថានការណ៍​ជាក់ស្តែង។

នាយកផ្នែកសង្គ្រោះបន្ទាន់​របស់ WHO លោក ម៉ាយខឺល រ៉ាយអិន(Michael Ryan) បានប្រាប់អ្នកយកព័ត៌មានថា WHO នៅតែជឿថា ចំនួនអ្នកស្លាប់ដែលត្រូវបាន​រាយការណ៍​ពី​ប្រទេសចិន គឺមិនមែនមានតិចតួច​ដូចអ្វីដែលរដ្ឋាភិបាល​ទីក្រុងប៉េកាំង​បានផ្តល់ឱ្យនោះទេ។

ម៉្យាងវិញទៀត លោក រ៉ាយអិន បានព្រមានថា ទោះបីជាមានការបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការអំពាវនាវមុនៗ​ក៏ដោយ WHO នៅតែមិនមានព័ត៌មានគ្រប់គ្រាន់​ ដើម្បីធ្វើការវាយតម្លៃហានិភ័យពេញលេញ នៃការឆ្លងក្នុងប្រទេសចិន​គិតមកទល់នឹងពេលនេះ។ បើយោងតាមតួលេខផ្លូវការ​របស់រដ្ឋាភិបាលចិន​ចាប់តាំងពីខែ​ធ្នូ​ឆ្នាំ២០២២មក មានករណីស្លាប់ចំនួន​​៣៧ករណីប៉ុណ្ណោះ ដែលត្រូវបានកត់ត្រានៅក្នុងប្រទេសចិន។

ផ្ទុយទៅវិញ លោក រ៉ាយអិន បានសាទរចំពោះកិច្ចសហប្រតិបត្តិការ​របស់អាជ្ញាធរសហរដ្ឋអាមេរិក ចំពោះទិន្នន័យឆ្លង ដែលលោកហៅថា​ជាការទុកចិត្តបាន ពិសេសករណីឆ្លងរបស់កូវីដបំប្លែងខ្លួនថ្មីចេញពីមេរោគអូមីក្រុង គឺមេរោគ XBB.1.5 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅតាមបណ្តារដ្ឋជាច្រើន​ នៅអាមេរិក។

សូមជម្រាបថា សម្រាប់ភាគីចិន លោក ឡាំង វ៉ាននីន(Liang Wannian) ដែលជាអ្នកជំនាញខាងរោគរាតត្បាតនិងជាប្រធានក្រុមអ្នកជំនាញ ដែលតែងតាំងដោយរដ្ឋាភិបាលចិន បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ទី ១១ខែមករាថា ចិនមិនគិតថាវាជារឿងចាំបាច់ ដើម្បីពិនិត្យមើលតួលេខ ឬមូលហេតុនៃការស្លាប់នៅរាល់គ្រប់ករណីទាំងអស់ក្នុងប្រទេសនាពេលបច្ចុប្បន្ននេះទេ។ លោកបានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់ក្នុងពេលឥលូវនេះ គឺវិធីព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរាតត្បាតឱ្យបានទាន់ពេលវេលា ​និងឱ្យមាន​ប្រសិទ្ធភាព ទើបជាងរឿងចាំបាច់៕




អត្ថបទបន្ទាប់


ជប៉ុន និងអង់គ្លេសចាប់ដៃគ្នារៀបយុទ្ធសាស្ត្រផ្នែកយោធាត្រៀមទប់ទល់នឹងការពង្រីកអំណាចរបស់ចិន

ព័ត៌មាន
នៅទីបំផុតប្រទេសជប៉ុន និងចក្រភពអង់គ្លេសបានសម្រេចចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិថ្មីមួយរវាងគ្នា ដែលវានឹងអនុញ្ញាតឱ្យកងកម្លាំងនៃប្រទេសទាំងព…

ស្រីលង្កាទទូចឲ្យប្រទេសម្ចាស់បំណុលធំៗ គឺចិន និងឥណ្ឌាជួយកាត់បន្ថយការសងបំណុល

ព័ត៌មាន
ធនាគារកណ្តាលនៃប្រទេសស្រីលង្កា បានទទូចដល់ប្រទេសចិន និងឥណ្ឌា ដែលជាម្ចាស់បំណុលដ៏ធំរបស់ខ្លួននោះ ឱ្យឆាប់សម្រេចកាត់បន្ថយបំណុល ដើម្បីជាការបើកផ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ