លិខិតឆ្លងដែនវ៉ាក់សាំង

WHO មិនទាន់គាំទ្រឲ្យមាន«លិខិតឆ្លងដែនវ៉ាក់សាំង»សម្រាប់ការធ្វើដំណើរឡើយ


ក្រោយសង្កេតឃើញពីទំនោរ និងការដាក់ចេញនូវវិធានការជាបន្តបន្ទាប់ពីសំណាកប្រទេសមួយចំនួន ឲ្យអ្នកដំណើរប្រើប្រាស់លិខិតឆ្លងដែនពិសេសដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងរួចនោះ ក្រុមអ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) បានចេញមកថ្លែងឲ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា លិខិតឆ្លងដែនវ៉ាក់សាំងនេះ មិនគួរទាន់យកមកប្រើប្រាស់ដើម្បីសម្រួលដល់ការធ្វើដំណើរ ឆ្លងប្រទេសក្នុងកាលទេសៈនេះទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន AP។
WHO មិនទាន់គាំទ្រឲ្យមាន«លិខិតឆ្លងដែនវ៉ាក់សាំង»សម្រាប់ការធ្វើដំណើរឡើយ
ដោយ

ប្រទេសជាច្រើនបានជ្រើសយកវិធានការណ៍នេះ ដើម្បីស្តារស្ថានការណ៍សេដ្ឋកិច្ច និងជាពិសេសទៅលើវិស័យទេសចរណ៍។

ប៉ុន្តែសំណួរសួរថា ហេតុអ្វីបានជា អង្គការសុខភាពពិភពលោកមិនគាំទ្រឲ្យមានចំណាត់ការនេះ?

មានមូលហេតុមួយចំនួន ដែលចំណាត់ខាងលើនេះ មិនគួរត្រូវបានយកមកប្រើប្រាស់នៅឡើយ សម្រាប់ការធ្វើដំណើរឆ្លងប្រទេស។ អះអាងដោយអ្នកជំនាញនៃ WHO លោកវេជ្ជបណ្ឌិត Michael Ryan បានដាក់ការព្រួយបារម្ភលើប្រសិទ្ធិភាពនៃវ៉ាក់សាំងកូវីដ-១៩។ គេនៅមិនទាន់ដឹងនៅឡើយទេថា តើវ៉ាក់សាំងនឹងចាប់ផ្តើមបង្ហាញពីប្រសិទ្ធិភាពនៅរយៈពេលប៉ុន្មាន ក្រោយពីការចាក់ ហើយទិន្នន័យទាំងនោះនៅកំពុងត្រូវបានគេប្រមូលពីតាមប្រទេសនានា ដែលបានផ្តើមកម្មវិធីចាក់វ៉ាក់សាំងនៅឡើយ។ លោកបានបន្ថែមថា មិនប្រាកដថា អ្នកដែលបានចាក់វ៉ាក់សាំងរួចសុទ្ធតែធានាបានថា នឹងមិនឆ្លង ឫមិនចម្លងកូវីដ-១៩នោះទេ អ្វីៗត្រូវទាមទារសុក្រិតភាព ហើយយើងនឹងធ្វើវាតាមដំណាក់កាល។

ម៉្យាងវិញទៀត អ្នកជំនាញអង្គការសុខភាពពិភពលោក បានពន្យល់ទៀតថា វ៉ាក់សាំងកូវីដ១៩ នៅមិនទាន់ផ្គត់ផ្គង់ទៅគ្រប់ប្រទេស និងគ្រប់ពលរដ្ឋទូទៅទាំងអស់ទេ។ នៅមានប្រទេសខ្លះ ពុំទាន់មានវ៉ាក់សាំងនៅឡើយ ហើយប្រទេសដែលមានវ៉ាក់សាំងទៀតសោត ក៏ចំនួននៃវ៉ាក់សាំងពុំទាន់អាចបំពេញតម្រូវការបាននៅឡើយ ដោយហេតុថា ចំនួនវ៉ាក់សាំងនៅមានកំណត់។

អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា វាអាចបណ្តាលឲ្យមានភាព អយុត្តិធម៌ និងវិសមភាព ចំពោះពលរដ្ឋដែលមិនអាចទទួលបានវ៉ាក់សាំង ដោយហេតុផលណាមួយ ដូចជាអ្នកមានជំងឺប្រចាំកាយ ដែលមិនអាចចាក់វ៉ាក់សាំងបាន ឬអ្នកប្រតិកម្មនឹងវ៉ាក់សាំងជាដើម។

សូមបញ្ជាក់ថា កន្លងមកមានប្រទេសនៅក្នុងសហភាពអ៉ឺរ៉ុប និងមួយចំនួនទៀតនៅតំបន់អាស៊ីរួមទាំងចិនផង បានដាចេញ និងកំពុងស្នើ ឡើងនូវវិធានការលិខិតឆ្លងដែនវ៉ាក់សាំង ឬវិញ្ញាបនបត្របញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងគោលដៅដើម្បីស្តារសេដ្ឋកិច្ចប្រទេសរបស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនល្បែងកាស៊ីណូដ៏ធំ Nagacorp ប្រកាសប្រាក់ចំណេញសុទ្ធជាង១០០លាននៅឆ្នាំ២០២០ ទោះបីមានវិបត្តិកូវីដ-១៩កើតឡើងក្ដី

ព័ត៌មាន
ក្រុមហ៊ុនល្បែងកាស៊ីណូ Nagacorp ដែលបានចុះបញ្ជីផ្សារភាគហ៊ុននៅហុងកុងនិងជាប្រតិបត្តិករកាស៊ីណូណាហ្គាវើលនៅកម្ពុជា បានប្រកាសពីប្រាក់ចំណេញសុទ្ធ…

ថៃអនុញ្ញាតឲ្យប្រើប្រាស់លិខិតឆ្លងដែនបញ្ជាក់ពីការចាក់វ៉ាក់សាំងចាប់ពីខែក្រោយទៅ

ព័ត៌មាន
គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃ បានអនុញ្ញាតឲ្យប្រើប្រាស់លិខិតឆ្លងដែន ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំង នៅក្នុងប្រទេសថៃ ចាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ