វ៉ាក់សាំង AstraZeneca

WHO ប្រាប់ឲ្យបន្ដចាក់វ៉ាក់សាំង AstraZeneca ដដែលខណៈជាង២០ប្រទេសបានផ្អាក


ក្រោយកិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ហាវ៉ាក់សាំង AstraZeneca របស់អង់គ្លេស រួចមក អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានណែនាំឲ្យបណ្តាប្រទេសទាំងអស់ បន្តប្រើប្រាស់វ៉ាក់សាំងប្រភេទនេះជាធម្មតា ស្របពេលដែលអ្នកជំនាញឱសថអឺរ៉ុប និង អង្គការសុខភាពពិភពលោក បន្តអះអាងដដែលៗថា ខ្លួននឹងធ្វើការស៊ើបអង្កេតតាមដានបន្ថែមទៀតពីផលរំខាន ដែលបង្កឡើងដោយវ៉ាក់សាំង AstraZeneca កាលពីពេលកន្លងមក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
អ្នកជំនាញអង្គការសហប្រជាជាតិប្រជុំពិភាក្សាលើបញ្ហាវ៉ាក់សាំងកូវីដ១៩ AstraZeneca
ដោយ

អង្គការ​សុខភាព​ពិភពលោក បន្ត​អំពាវនាវ​យ៉ាង​ដូច្នេះ ដោយ​បាន​លើក​ហេតុផល​ថា ការ​ទទួល​បានការ​ចាក់​វ៉ាក់សាំង វា​ប្រសើរ​ជា​ជាង​មិន​បាន​ចាក់​អ្វី​ទាំងអស់ ម្យ៉ាងទៀត ទោះបីជា​មាន​ផល​រំខាន​ខ្លះ​ក៏​ពិតមែន ក៏​ប៉ុន្តែ​ភាគរយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​គឺ​នៅ​មាន​ចំនួន​តិចតួច​ណាស់ បើ​ធៀប​នឹង​គុណប្រយោជន៍​របស់​វ៉ាក់សាំង AstraZeneca​។

ទោះបី​យ៉ាងណា ការ​អំពាវនាវ​ម្តង​ជា​ពីរ​ម្តង ពី​សំណាក់​អ្នកជំនាញ​ឱសថ​អឺរ៉ុប និង អង្គការ​សុខភាព​ពិភពលោក មិន​អាច​ហាមប្រាម ប្រទេស​នៅ​អឺរ៉ុប​ភាគច្រើន និង ប្រទេស​ក្រៅ​តំបន់​អឺរ៉ុប​មួយ​ចំនួន​ទៀត ពី​ការ​ផ្អាក​ចាក់​វ៉ាក់សាំង​របស់​ពួក​គេ​នោះ​ទេ​។

សារព័ត៌មាន​ចិន Xinhua ឯណោះ​វិញ​ក៏​បាន​ចុះ​ផ្សាយ​ដែរ​ថា មក​ដល់​ពេល​នេះ មាន​ជាង​២០​ប្រទេស​ហើយ​ដែល​បាន​សម្រេច​ផ្អាក​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca​។ ដោយ​ក្នុង​នោះ មាន​ប្រទេស​ខ្លះ បាន​ផ្អាក​ទាំងស្រុង និង ប្រទេស​ខ្លះ​ទៀត បាន​ផ្អាក​តាម​ចំនួន​បាច់ (Batch)​នៃ​វ៉ាក់សាំង​ខ្លះ ដែល​គេ​សង្ស័យ​ថា មាន​បញ្ហា​ប៉ុណ្ណោះ​។

ដោយឡែក ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​ប្រកាស​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​របស់​អង់គ្លេស​ដែរ​នេះ កាលពី​ថ្ងៃ​ច័ន្ទ ទី ១៥​មីនា​កន្លង​ទៅ ប្រការ​នេះ​ធ្វើ​ឲ្យ​ឥណ្ឌូ​នេ​ស៊ី​បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ គឺ​ប្រភេទ Sinovac របស់​ប្រទេស​ចិន​។ រីឯ​ថៃ ក៏​ធ្លាប់​បាន​ប្រកាស​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​របស់​អង់គ្លេស​នេះ​ម្តង​រួច​មក​ហើយ​ដែរ ក៏​ប៉ុន្តែ​បាន​ប្រកាស​ចាក់​វិញ​ហើយ​កាលពីដើម​ស​ប្តា​ហ៍​នេះ​ដោយ​ពី​ដូ​ស​ទី​១ គឺ​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​កិច្ចប្រជុំ​ដដែល​កាលពី​ថ្ងៃ​ពុធ​ទី​១៧​មីនា​កន្លង​ទៅ អង្គការ​សុខភាព​ពិភពលោក​បាន​ចេញ​អនុសាសន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ណែនាំ​ឲ្យ​ប្រើ​វ៉ាក់សាំង Johnson &Johnson ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ​-១៩ ប​ម្លែ​ង​ខ្លួន​ថ្មី​។ វ៉ាក់សាំង​កូ​វី​ដ​-១៩ របស់​អា​មេ​រិ​ក Johnson &Johnson ប្រភេទ​នេះ តម្រូវ​ឲ្យ​ចាក់​តែ​មួយ​ដូ​ស​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​ម្នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេសនិងសហភាពអឺរ៉ុបទាស់សម្ដីគ្នាខ្លាំងរឿងផ្គត់ផ្គត់វ៉ាក់សាំង

ព័ត៌មាន
ជម្លោះពាក្យសម្ដីរវាងសហភាពអឺរ៉ុប និង អតីតប្រទេសជាសមាជិក គឺចក្រភពអង់គ្លេសបានកើតមានឡើងជាថ្មីទៀតហើយ ជុំវិញបញ្ហាវ៉ាក់សាំងកូវីដ-១៩ ដោយសហភា…

ក្រុមហ៊ុនរបស់មហាសេដ្ឋី Jack Ma បង្ហាញមហិច្ឆតាធំសម្រាប់អាជីវកម្មនៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនពាណិជ្ជកម្មតាមអេឡិចត្រូនិកដ៏ធំរបស់ចិន គឺក្រុមហ៊ុនអាលីបាបា របស់មហាសេដ្ឋីចិន Jack Ma បានបង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការជួយឲ្យអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ