អង្គការ សុខាភាពពិភពលោក

WHO ថាអ្នកស្លាប់ដោយសារកូវីដ-១៩ នៅអឺរ៉ុបអាចនឹងកើនលើសពី ២,២លាននាក់ នៅប៉ុន្មានខែទៅមុខទៀត


អង្គការសុខភាពពិភពលោក នៅតែដាក់ការព្រួយបារម្ភខ្លាំងជុំវិញរលកឆ្លងទី៥ នៃជំងឺកូវីដ១៩ នៅតំបន់អឺរ៉ុប ដោយនៅដើមសប្ដាហ៍នេះ អង្គការសុខភាពពិភពលោកបានព្រមានជាថ្មីទៀតថា នឹងមានមនុស្សយ៉ាងហោចណាស់ ៧០ម៉ឺននាក់ទៀតនៅអឺរ៉ុប អាចនឹងត្រូវស្លាប់ ដោយសារកូវីដ១៩ នៅត្រឹមខែមីនាឆ្នាំក្រោយនេះ។ ដូច្នេះ ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅអឺរ៉ុបនៅរយៈពេលជាង៤ខែទៅមុខទៀតនេះ នឹងកើនឡើងដល់ជាង ២ លាន ២សែននាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាររ៉យទ័រ។
ចិននឹងផ្ដល់លុយ ៣០លានដុល្លារថែមទៀត ដល់អង្គការ WHO ក្រោយពីអាមេរិកប្រកាសបង្កកការផ្ដល់មូលនិធិដល់អង្គការនេះ (រូបភាព៖ http://www.xinhuanet.com)
ដោយ

អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​សរុប​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ចំនួន ៥៣ នៃ​តំបន់​អឺរ៉ុប​បាន​កើន​លើស ១​លាន ៥​សែន​នាក់​រួច​ហើយ គិត​មក​ទល់​ពេល​នេះ ជាមួយនឹង​អត្រា​ស្លាប់​ប្រចាំ​ថ្ងៃ​កើនឡើង​ទ្វេ​ដង ពោល​គឺ​មាន​ដល់ ៤​ពាន់​២​រយ ក្នុង​មួយ​ថ្ងៃ បើ​ធៀប​នឹង​ខែកញ្ញា​។

ទន្ទឹម​នេះ WHO បាន​បន្ត​ថា សម្ពាធ​កាន់តែ​តានតឹង​ខ្លាំង​ឡើង បាន​កើត​មាន​ចំពោះ​ចំនួន​អ្នកជំងឺ​ដែល​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ដែល​ត្រូវ​ចូល​សម្រាក​នៅ​បន្ទប់ ICU ក្នុង​មន្ទីរពេទ្យ ហើយ​វា​បាន​គេ​រំពឹង​ថា នឹង​មាននៅ​ក្នុង​ប្រទេស​ចំនួន ៤៩ ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប​ចំនួន ៥៣ នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែមីនា​ខាង​មុខ​នេះ​។ ក្នុង​នោះ បារាំង អេ​ស្បា​ញ និង​ហុង​គ្រី គឺជា​ប្រទេស​ក្នុង​ចំណោម​ប្រទេស​ទាំង​៥៣​នោះ ដែល​រំពឹង​ថា នឹង​ជួប​ប្រទះ​រលក​ឆ្លង​ជា​ថ្មី ដែល​នឹង​ត្រូវការ​កន្លែង​សង្គ្រោះ​បន្ទាន់ ICU កាន់តែ​ច្រើន ដើម្បី​ព្យាបាល​អ្នកជំងឺ​នៅ​ដើមឆ្នាំ ២០២២​។

សូម​ជម្រាប​ថា ប្រទេស​ហូ​ឡង់​បាន​ចាប់ផ្តើម​ដឹក​ជញ្ជូន​អ្នកជំងឺ​កូ​វី​ដ​១៩ ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់ កាលពី​ថ្ងៃ​ទី ២៣ វិច្ឆិកា​នេះ  ខណៈ​អ្នកជំងឺ​កាន់តែ​កើនឡើង​ច្រើន​ទៅ​ៗ នៅ​តាម​មន្ទីរពេទ្យ និង​ការ​ឆ្លង​ក៏​កើន​ខ្ពស់​ទៅ​ៗ​ដែរ​។

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ចំនួន​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង និង​ការ​ន្ធូ​រ​បន្ថយ​វិធានការ​កូ​វី​ដ​១៩ ជា​កត្តា​ដែល​ជំរុញ​ឱ្យ​មានការ​ឆ្លង​ខ្ពស់​នៅ​ក្នុង​ទ្វីបអឺរ៉ុប រួម​ជាមួយនឹង​ភាព​លេច​ចេញ​នូវ​មេរោគ​បំប្លែង​ថ្មី ឌែ​លតា ផង​ដែរ​។

ប្រការ​នេះ​ហើយ នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប បាន​ជំរុញ​ឱ្យ​មនុស្ស​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង ព្រមទាំង​ដូ​ស​ជំរុញ​បន្ថែម​។

សូម​បញ្ជាក់​ថា នៅ​តំបន់​អឺរ៉ុប​ទាំងមូល​គិត​មក​ទល់​ពេល​នេះ មាន​ករណី​ឆ្លង​កូ​វី​ដ ១៩ សរុប​ប្រមាណ ៧១ លាន​នាក់ ហើយ​ក្នុង​នោះ ករណី​ស្លាប់មាន​ជាង ១ លាន ៦​សែន​នាក់ ។​បើ​យោង​តាម​ចេញផ្សាយ ដោយ​ទីភ្នាក់ងារ​រ៉​យ​ទ័​រ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Samsung នឹងបោះទុនវិនិយោគលើរោងចក្រផលិតបន្ទះឈីបក្នុងតម្លៃ ១៧ ពាន់លានដុល្លារ នៅក្នុងរដ្ឋតិចសាស់

ព័ត៌មាន
ក្រុមហ៊ុនយក្ស Samsung របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគ ១៧ ពាន់លានដុល្លារ ដើម្បីបង្កើតខ្សែសង្វាក់ផលិតបន្ទះឈីបថ្មី១ទៀត…

សិង្ហុបុរីរំពឹងសេដ្ឋកិច្ចកើនឡើង ៧% នៅឆ្នាំ២០២១នេះ

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង ៧,១ % ក្នុងត្រីមាសទី ៣ ឆ្នាំនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលអត្រាកំណើននេះ គឺមានលើសពីកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ