ជំងឺអ៊ុតស្វាមិនទាន់ឈានដល់ការប្រកាសអាសន្កនៅឡើយទេ!

WHO ថា ជំងឺអ៊ុតស្វាមិនទាន់ឈានដល់ការប្រកាសពីភាពអាសន្នសុខភាពសកលនៅឡើយទេ


អង្គការសុខភាពពិភពលោក (WHO) បានធ្វើសេចក្តីថ្លៃងការណ៍កាលពីថ្ងៃសៅរ៍ ទី ២៥ ថា ជំងឺ អ៊ុតស្វា មិនទាន់ជាភាពអាសន្នដល់សុខភាពសកលនៅឡើយ បើទោះបីជាប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះឡើងនៃជំងឺនេះក៏ដោយ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុនNikkei។
WHO ថា ជំងឺអ៊ុតស្វាមិនទាន់ឈានដល់ការប្រកាសពីភាពអាសន្នសុខភាពសកលនៅឡើយទេ

លោក Tedros បាន​និយាយ​ថា លោក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អ៊ុត​ស្វា ដោយសារ​វា​ច្បាស់​ណាស់​ថា ជា​ការ​គំរាមកំហែង​ដល់​សុខភាព​សកល ខណៈ​លេខាធិការដ្ឋាន WHO កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ទៅ​លើ​ការ​រីក​រាលដាល​នៃ​ជំងឺ​មួយ​ប្រភេទ​នេះ​។

គួរ​កត់​សម្គាល់ថា ការ​ប្រកាស​ពី គ្រាអាសន្ន​ជាស​កល របស់​អង្គការ​សុខភាព​ពិភពលោក​បច្ចុប្បន្ន​នេះ​អនុវត្ត​តែ​ចំពោះ​ជំងឺ​រាតត្បាត​នៃ​មេរោគ​ឆ្លង​កូ​វីត ១៩ និង ការ​ខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត​ដើម្បី​លុប​បំបាត់​ជំងឺ​ស្វិតដៃជើង​តែ​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​ដកខ្លួន​ចេញ​សេចក្តី​ប្រកាស​ពី គ្រាអាសន្ន​ជាស​កល​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អ៊ុត​ស្វា បន្ទាប់​ពី​ការ​ណែនាំ​នៃ​កិច្ចប្រជុំ​ពី​សំណាក់​អ្នកជំនាញ​អន្តរជាតិ​។

មក​ទល់​ពេល​នេះ មាន​ករណី​ដែល​ត្រូវ​បាន​បញ្ជាក់​ជាង ៣ ពាន់ ២ រយ ករណី​នៃ​ជំងឺ​អ៊ុត​ស្វា និង ការ​ស្លាប់​ម្នាក់​ដែល​ត្រូវ​បាន​រាយការណ៍​ក្នុង​រយៈពេល ៦ ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ពី​ប្រទេស​ចំនួន ៤៨​។ ទោះ​យ៉ាងណា អង្គការ​សុខភាព​ពិភពលោក​គូសបញ្ជាក់​ថា ជំងឺ​នេះ​មិន​មានការ​ឆ្លង​រាលដាល​លឿន​រហ័ស​នោះ​ទេ​។

យ៉ាងណាមិញ មាន​ករណី​ជិត ១ ពាន់ ៥ រយ ករណី និង ការ​ស្លាប់​ចំនួន ៧០​នាក់ នៃ​ជំងឺ​អ៊ុត​ស្វា នៅ​តំបន់​អាហ្វ្រិក​កណ្តាល ដែល​ជា​កន្លែង​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ និង ជំងឺ​រាតត្បាត​ទូទៅ​ផ្សេង​ផង​ដែរ​។

គួរ​ជម្រាប​ថា ការ​សម្រេចចិត្ត​របស់ WHO ក្នុង​ការ​មិន​ទាន់​ប្រកាស​ពី​ភាព​អាសន្ន​សុខភាព​សកល ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ផ្នែក​នៃ​ការ​យល់​ស្រប​ពី​ការ​រិះគន់​មួយ​ចំនួន​ពី​អ្នកជំនាញ​សុខភាព​ពិភពលោក​ដែល​បាន​និយាយ​មុន​កិច្ចប្រជុំ​ថា ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ថ្មី​នីមួយ​ៗ​គួរតែ​ធ្វើការ​វិនិច្ឆ័យ​ឱ្យ​បាន​ពេ​ញេ​លេញ​មុន​នឹង​ត្រូវ​ប្រកាស​ដាក់​ចូល​ទៅ​ក្នុង​ភាព​អាសន្ន​សុខភាព​សកល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ពូទីន សន្យាផ្ដល់មីស៊ីលអាចបំពាក់ក្បាលនុយក្លេអ៊ែរទៅឱ្យបេឡារុស ដើម្បីបង្ក្រាបភាពក្អេងក្អាងរបស់បស្ចិម

ព័ត៌មាន
នេះបើតាមក្រសួងការបរទេសរុស្ស៊ីបានបង្ហើបឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នាចុងសប្ដាហ៍នេះ បានប្រាប់សមភាគីរបស់លោកមកពីប្រទេស…

កសិករព្រួយបារម្ភខ្លាំងពីបញ្ហាឡើងថ្លៃជី-ថ្នាំកសិកម្ម និងប្រេងឥន្ធនៈ ខណៈរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថា កំពុងរកដំណោះស្រាយលើបញ្ហានេះ

ព័ត៌មាន
ចាប់តាំងពីមានការផ្ទុះឡើងនូវសង្គ្រាមនៅអ៊ុយក្រែន វិស័យកសិកម្មក៏ដូចជាវិស័យសំខាន់ៗផ្សេងៗទៀតដែរ គឺកំពុងរងផលប៉ះពាល់ជាច្រើន ខណៈវិស័យដែលជាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ