អូមីក្រុង

WHO ថា អូមីក្រុង មានអត្រាឆ្លងលឿនបំផុតមិនធ្លាប់មាន និងជំរុញឱ្យប្រទេសនានាចាត់វិធានការឆ្លើយតបឲ្យបានលឿន


អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារបានព្រមានថា មេរោគបំប្លែងថ្មី អូមីក្រុង កំពុងរីករាលដាលក្នុងអត្រាលឿនរហ័ស មិនធ្លាប់មានពីមុនមក ហើយក៏បានជំរុញឱ្យប្រទេសនានាធ្វើសកម្មភាព និងចាត់វិធានការផ្សេងៗ ដើម្បីឆ្លើយតបនឹងមេរោគអូមីក្រុងនេះ ខណៈដែលថ្មីៗនេះ ក្រុមហ៊ុន Pfizer ក៏បានបង្ហាញពីប្រសិទ្ធភាពថ្នាំរបស់ខ្លួនថាអាចប្រឆាំងនឹងមេរោគបំប្លែងថ្មីបាន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារបានព្រមានថា មេរោគបំប្លែងថ្មី អូមីក្រុង
ដោយ

អង្គការសុខភាពពិភពលោក បានជំរុញឱ្យប្រទេសនានាធ្វើសកម្មភាព និងការរឹតបន្តឹងឡើងវិញ យ៉ាងឆាប់រហ័សដើម្បីគ្រប់គ្រងការឆ្លង និងការពារប្រព័ន្ធវិស័យ    សុខាភិបាលរបស់ពួកគេពីមេរោគបំប្លែងថ្មី អូមីក្រុង។ ល្បឿនចម្លងរបស់អូមីក្រុង បានធ្វើឱ្យករណីឆ្លងនៅទូទាំងពិភពលោកកើនឡើងកាន់តែខ្ពស់។ ជាក់ស្ដែង នៅអឺរ៉ុប បច្ចុប្បន្ននេះ ជាតំបន់មានករណីឆ្លងខ្លាំងជាងគេ មាន ៦២ ភាគរយនៃករណីកូវីដ១៩សរុបរបស់ពិភពលោក ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ។

ទន្ទឹមនេះ បណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀតក៏បានដាក់កម្រិតឡើងវិញកាលពីថ្ងៃអង្គារ ខណៈប្រទេសហូឡង់ បានប្រកាស បិទសាលាបឋមសិក្សានៅសប្តាហ៍ក្រោយ និងបិទខ្ទប់នៅពេលយប់ ដោយព្រួយបារម្ភពីការរីករាលដាលនៃមេរោគ អូមីក្រុង។ ដោយឡែក នាយករដ្ឋមន្រ្តីអង់គ្លេស គ្រោងនឹងដាក់ចេញនូវច្បាប់ថ្មីស្តីពីការពាក់ម៉ាស់ ការធ្វើតេស្តរកមេរោគជាប្រចាំថ្ងៃ ដើម្បីជៀសវាងការធ្វើចត្តាឡីស័ក និងការជំរុញការចាក់វ៉ាក់សាំងជាដើម។ គួរជម្រាបថា អង់គ្លេសកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានបញ្ជាក់ពីករណីស្លាប់ដោយសារមេរោគ អូមីក្រុង ដំបូងគេបង្អស់របស់ពិភពលោកផងដែរ។ យ៉ាងណាមិញ គេមិនទាន់មានភស្តុតាងជាក់លាក់ណាមួយដែលបង្ហាញថា អូមីក្រុង  បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរទេ។

ក្រុមហ៊ុន Pfizer ថ្មីៗនេះបានសាកល្បងថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ខ្លួន ដែលអាចកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារកូវីដ១៩ផងដែរ ហើយថ្នាំរបស់ក្រុមហ៊ុន Pfizer ក៏មានសមត្ថភាពអាចប្រឆាំងនឹងមេរោគអូមីក្រុងបានទៀតផង ខណៈដែលរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក នឹងអនុញ្ញាតឱ្យប្រើក្នុងរយៈប៉ុន្មានថ្ងៃទៀតនេះ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រធានអង្គការសុខភាពពិភពលោក តេដ្រ្តូស បានឱ្យដឹងថា វត្តមានរបស់មេរោគបំប្លែងថ្មី អូមីក្រុងត្រូវបានរកឃើញប្រទេសចំនួន ៧៧ ហើយ ប្រហែលជា បាននិងកំពុងរីករាលដាលដល់ប្រទេសភាគច្រើន ដែលមិនទាន់បានអាចរកឃើញផងដែរ៕

អត្ថបទ៖ ស៊ើង និមល់




អត្ថបទបន្ទាប់


OPEC ព្យាករថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង នៅត្រីមាសទីមួយឆ្នាំក្រោយ

ព័ត៌មាន
អង្គការនៃប្រទេសនាំចេញប្រេង ហៅកាត់ថា OPEC នៅដើមសប្តាហ៍នេះបានបង្កើនការព្យាករណ៍តម្រូវការប្រេងពិភពលោកនៅត្រីមាសទីមួយឆ្នាំ២០២២ ច្រើនជាងមុន។ ក…

ព្រឹទ្ធសភាអាមេរិក អនុម័តបង្កើនកម្រិតបំណុលដល់ជាង ៣១ទ្រីលានដុល្លារ

ព័ត៌មាន
ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តបង្កើនកម្រិតបំណុលរដ្ឋាភិបាលសហព័ន្ធអាមេរិកបន្ថែម ២,៥ទ្រីលានដុល្លារអាមេរិកទៀត ដោយធ្វើឲ្យកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ