ជំងឺអុតស្វាមាននៅ១៩ប្រទេសហើយ

WHO ថាអ្នកឆ្លងជំងឺអុតស្វាមាននៅ១៩ប្រទេសហើយ ប៉ុន្ដែជំងឺនេះអាចគ្រប់គ្រងបាន


ករណីឆ្លងជំងឺអុតស្វា ដែលទើបតែចាប់ផ្ដើមរីករាលដាលថ្មីៗនេះ ត្រូវបានអង្គការសុខភាពពិភពលោករកឃើញជាបន្តបន្ទាប់នៅបណ្តាប្រទេសចំនួន ១៩ប្រទេស នៅលើសកលលោក ដែលមិនមែនជាប្រទេសអង់ដេមីនៃជំងឺនេះ និងមានករណីឆ្លងរាប់រយនាក់ផងដែរ។ ទោះយ៉ាងណា អង្គការសុខភាពពិភពលោកលើកឡើងថា ករណីឆ្លងជំងឺអុតស្វានៅក្រៅតំបន់អាហ្វ្រិក គឺអាចគ្រប់គ្រងបាន ខណៈដែលរដ្ឋាភិបាលនៃប្រទេសនានានឹងចាប់ផ្ដើមដាក់ចេញនូវការកម្រិតវ៉ាក់សាំងដើម្បីទប់ស្កាត់ករណីឆ្លងរាលដាលនៃមេរោគនេះនាពេលខាងមុខនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNA។
WHO ថាអ្នកឆ្លងជំងឺអុតស្វាមាននៅ១៩ប្រទេសហើយ
ដោយ

ជុំវិញ នឹងការឆ្លងជំងឺអុតស្វានេះដែរ សម្រាប់កម្ពុជាវិញ ក្រសួងសុខាភិបាលអះអាងថា មកទល់ពេលនេះ មិនមានករណីសង្ស័ ឬឆ្លងជំងឺនេះនៅឡើយទេ ទោះយ៉ាងណា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីរឿងនេះ។

គិតតាំងពីកររកឃើញដំបូង នៅដើមខែឧសភា ករណីជំងឺអុតស្វា ដែលបានរាយការណ៍ជូនអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី ២៣ ខែឧសភា មានចំនួនសរុប ១៥៨ ករណី និងមានអ្នកសង្ស័យសរុបចំនួន ១១៧ករណី ដែលកំពុងតែធ្វើការអង្កេតបញ្ជាក់ផងដែរ ហើយនៅតំបន់ប៉ាស៊ីហ្វិកខាងលិច មានការរាយការណ៍ពីករណីជំងឺអុតស្វានេះចំនួន ២ករណីផងដែរ ខណៈមិនទាន់មានករណីស្លាប់ដោយជំងឺនេះនៅឡើយនោះទេ។

ក្រោយពីមានការផ្ទុះឡើយនូវជំងឺអុតស្វា ជាច្រើនករណីនូវទូទាំងពីភពលោករួចមក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរទាក់ទងនឹងជំងឺប្រភេទថ្មីនេះ បើទោះបីជាមិនទាន់មានករណីជំងឺអុតស្វានេះ នៅប្រទេសកម្ពុជាក៏ដោយ។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ទាំងបុគ្គល គ្រួសារនិងសហគមន៍ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃដែលអាចកើតមានឡើងជាយថាហេតុ។

ក្នុងករណីសង្ស័យ ឬឈឺជំងឺនេះ ដោយបុគ្គលមានរោគសញ្ញា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួនបាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាលហើមកូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត និងត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ជូនទៅធ្វើវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កម្ពុជាកំពុងយកចិត្តទុកដាក់លើអ្នកដំណើរពីក្រៅប្រទេស ខណៈបារម្ភពីការចម្លងមេរោគប្រភេទថ្មី អុតស្វានេះ តែមិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយ ចូលមកកម្ពុជានោះទេ គ្រាន់តែមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជាប៉ុណ្តោះ និងណែនាំអ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺរាតត្បាត ឱ្យចេះការពារខ្លួន និងជៀសវាងការប៉ះពាល់ជាមួយសត្វដែលមានជំងឺ (សត្វស្លាប់ ឬនៅរស់) ដែលអាចមានផ្ទុកនៅវីរុសអុតស្វានេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន អះអាងថា អាស៊ានមិនត្រូវការជ្រើសរើសមហាអំណាចណាមួយនោះឡើយ

ព័ត៌មាន
ថ្លែងចេញពីវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទើរ ប្រទេសស្វីស នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្នុងនាមកម្ពុជា គឺជាប្រធានអាស៊ានឆ្នាំ២…

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរំពឹងទាក់ទាញបានក្រុមហ៊ុនដល់៣០០ ក្រោយបញ្ចប់ការស្ថាបនាទាំងស្រុង

ព័ត៌មាន
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបញ្ចប់ការសាងសង់ដំណាក់កាលទី១ និងកំពុងបន្តជំរុញការសាងសង់ដំណាក់កាលទី២ ដើម្បីពង្រីកខ្សែចង្វាក់ផលិតកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ