កូវីដ១៩នៅអឺរ៉ុប

ករណីឆ្លងកូវីដ១៩នៅអឺរ៉ុប ហក់ឡើងខ្លាំង WHO ទទូចឲ្យពលរដ្ឋអឺរ៉ុបពាក់ម៉ាស និងរក្សាគម្លាត ទោះបានចាក់វ៉ាក់សាំងរួចក៏ដោយ


ខណៈដែលរលកឆ្លងកូវីដ១៩នៅអឺរ៉ុបកំពុងតែបោកបក់កាន់តែខ្លាំង អង្គការសុខភាពពិភពលោកបានអំពាវនាវ និងជំរុញសាធារណជនបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជូននូវវិធានការទប់ស្កាត់កូវីដ១៩ ដូចជា ការពាក់ម៉ាស់ និងការរក្សាគម្លាត បើទោះបីជាពួកគេទាំងនោះ បានទទួលវ៉ាក់សាំងរួចរាល់ហើយក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។
WHO៖ មេរោគកូវីដ១៩«ឌែលតា»នឹងគ្រប់ដណ្តប់ទូទាំងសកលលោកនៅប៉ុន្មានខែខាងមុខ (រូបភាព៖ WHO)
ដោយ

អគ្គនាយក WHO លោក តេ​ដ្រូ​ស បាន​និយាយ​ថា ការ​ចាក់​វ៉ាក់សាំង​ពិតជា​អាច​ការពារ​អាយុជីវិត ព្រមទាំង​កាត់​បន្ថយ​ហានិភ័យ​ដែល​វិ​វត្ត​ទៅ​ជា​ឈឺ​ធ្ងន់ធ្ងរ និង​ស្លាប់​ដោយសារ​តែ​កូ​វី​ដ​១៩​បាន​ពិតមែន ប៉ុន្តែ​វា​នៅ​តែ​អាច​ឆ្លង និង​រីក​រាលដាល​បាន​ដដែល ខណៈ​មនុស្ស​ជា​ច្រើន​ចាប់ផ្ដើម​ត្រឡប់​ទៅ​ជួបជុំ​គ្នា​ឡើង​វិញ​។

ប្រធាន WHO សង្កត់ធ្ងន់​ថា ទោះបីជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​ក៏​ដោយ តែ​ចូល​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ទៅ​ខ្លួនឯង និង អ្នក​ដ៏​ទៃ ។ មាន​ន័យ​ថា ត្រូវ​តែ ពាក់​ម៉ាស រក្សា​គម្លាត ចៀសវាង​ការ​ជួបជុំ និង​ជួប​ជាមួយ​អ្នក​ដទៃ​នៅ​ខាងក្រៅ ឬ​ត្រូវ​ប្រាកដ​ថា កន្លែង​ដែល​អ្នក​ជួបជុំ​ត្រូវ​មាន​ខ្យល់​ចេញចូល​ល្អ ហើយ​ប្រសិនបើ​ពលរដ្ឋ​ទាំងអស់​អាច​អនុវត្ត​បាន នោះ​មិន​ចាំបាច់​ងាក​ទៅ​រក​ការ​បិទ​ខ្ទប់​ប្រទេស​ឡើង​វិញ​នោះ​ទេ​។

អឺរ៉ុប​ក្លាយជា​ចំណុចក្ដៅ​មួយ​នៃ​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ជា​ថ្មី ដែល​កំពុង​រង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ៗ ទាំង​ប្រព័ន្ធ​ថែទាំ​សុខាភិបាល និង​ពលរដ្ឋ​អឺរ៉ុប ខណៈ​ករណី​ឆ្លង​ថ្មី​នៅ​អឺរ៉ុប គឺ​មាន ៦៧% នៃ​ករណី​ឆ្លង​ថ្មី​សរុប​របស់​ពិភពលោក​កាលពី​ស​ប្តា​ហ៍​មុន​នេះ​។  ទន្ទឹម​នេះ ករណី​ឆ្លង​ថ្មី​នៅ​សហរដ្ឋអាមេរិក​ក៏​បាន​កើនឡើង ២៣%​ដែរ កាលពី​ស​ប្ដា​ហ៍​មុន​ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ថា សហរដ្ឋអាមេរិក​ក៏​អាច​ប្រឈម​មុន​នឹង​ការ​ឆ្លង​រាតត្បាត​កើនឡើង​វិញ​ផង​ដែរ​។

ករណី​ឆ្លង​កូ​វី​ដ​១៩​ចេះ​តែ​កើនឡើង​ខ្លាំង​បែប​នេះ បាន​ជំរុញ​ឱ្យ​ប្រទេស​មួយ​ចំនួន​បាន​ចាត់វិធានការ​ទប់ស្កាត់​យ៉ាង​តឹង​រឹង និង​ខ្លះ​ទៀត​បាន​ប្រកាស​បិទ​ប្រទេស ខណៈ​ដែល​អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ជំរុញ​ឱ្យ​ពង្រីក​យុទ្ធនាការ​ចាក់​ដូ​ស​ជំរុញ​ដល់​ពលរដ្ឋ​បន្ថែម​ទៀត ពោល មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​អឺរ៉ុប (ECDC) បាន​ណែនាំ​វ៉ាក់សាំង​ដូ​ស​ជំរុញ​សម្រាប់​មនុស្ស​ពេញវ័យ​ទាំងអស់ ជាមួយនឹង​ការ​ផ្ដល់​អាទិភាព​សម្រាប់​អ្នក​ដែល​មាន​អាយុ​លើស​ពី ៤០ ឆ្នាំ ជា​មុន​ដើម្បី​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាង​កាយ​។

តាម​ការ​ប៉ាន់ស្មាន​របស់​អង្គការ​សុខភាព​ពិភពលោក រហូត​ដល់​ទៅ​ដល់​ខែមីនា​ឆ្នាំ​២០២២ តំបន់​អឺរ៉ុប​នឹង​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​នឹង​កើន​ដល់​ជាង​២​លាន​២​សែន​នាក់ ខណៈ​បច្ចុប្បន្ន​នៅ​តំបន់​អឺរ៉ុប​ទាំងមូល មាន​ករណី​ឆ្លង​កូ​វី​ដ ១៩ សរុប​ប្រមាណ ៧១ លាន​នាក់ ហើយ​ក្នុង​នោះ ករណី​ស្លាប់មាន​ជាង ១ លាន ៦​សែន​នាក់​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ១៩ ធ្វើឲ្យភាពគ្មានការងារធ្វើរបស់យុវជនថៃបានឈានដល់កម្រិតខ្ពស់ជាថ្មី

ព័ត៌មាន
យោងតាមអង្គការពលកម្មអន្តរជាតិ (ILO) យុវជនថៃ នៅតែប្រឈមនឹងកង្វះការងារកាន់តែច្រើនឡើងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងកំឡុងពេលមាន…

អេស៊ីលីដាម៉ូបាល ផ្សាភ្ជាប់ជាមួយជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋកាន់តែច្រើនក្នុងអំឡុងវិបត្តិកូវីដ១៩

ព័ត៌មាន
វិបត្តិកូវីដ១៩រីករាតត្បាត បានបង្កជាការលំបាកជាច្រើនសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ប៉ុន្ដែ វាក៏បានផ្ដល់នូវឱកាសសម្រាប់វិស័យបច្ចេកវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ