WHOណែនាំបណ្តោះអាសន្នចាក់វ៉ាក់សាំងលាយ

WHO ចេញសេចក្តីណែនាំបណ្តោះអាសន្ន សម្រាប់ការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩លាយប្រភេទគ្នា


អង្គការសុខភាពពិភពលោក ទើបតែបានចេញសេចក្តីណែនាំបណ្តោះអាសន្នមួយ សម្រាប់ការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩លាយលំប្រភេទផ្សេងគ្នា ចំពោះការចាក់ដូសទី២ និងការចាក់ដូសជំរុញ។ បើទោះបីជា ទើបតែមានការណែនាំពីអង្គការសុខភាពពិភពលោកក្ដី ប៉ុន្ដែ គេសង្កេតឃើញថា មានប្រទេសជាច្រើននៅទូទាំងពិភពលោក បានចាក់វ៉ាក់សាំងលាយឡំប្រភេទគ្នារួចទៅហើយ គឺបានចាក់មុនពេលអង្គការសុខភាពពិភពលោកចេញណែនាំទៅទៀត ពិសេស ការចាក់ដូសជំរុញ ឬដូសទី៣តែម្ដង។
WHO ចេញសេចក្តីណែនាំបណ្តោះអាសន្ន ការប្រើប្រាស់វ៉ាក់សាំងលាយប្រភេទគ្នា

សេចក្តីសម្រេចរបស់ WHO បានឲ្យដឹងថា អ្វីៗគឺអាចធ្វើទៅបានអាស្រ័យលើអ្វីដែលគេមាន ពិសេសវ៉ាក់សាំង ប្រភេទ mRNA, Pfizer និង Moderna ជាដើម អាចត្រូវបានប្រើប្រាស់ជាដូសបន្ទាប់ ឬ ដូសជំរុញ បន្ទាប់ពីការចាក់ វ៉ាក់សាំង AstraZeneca ឬអាចយក AstraZeneca ជាដូសដំបូងក៏បាន រីឯថ្នាំវ៉ាក់សាំងផ្សេងទៀតជាដូសបន្ទាប់ក៏បាន។

ក្នុងនោះ WHO ក៏បានបញ្ជាក់ដែរថា វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងប្រភេទ mRNA ផ្សេងទៀត ក៏អាចប្រើបន្ទាប់ពីការចាក់វ៉ាក់សាំង Sinopharm របស់ចិនបានដែរ។

គួរជម្រាបថា ការណែនាំបណ្តោះអាសន្ន នេះធ្វើឡើងដោយផ្អែកលើក្រុមអ្នកជំនាញផ្នែកប្រឹក្សាយុទ្ធសាស្ត្ររបស់អង្គការសុខភាពពិភពលោកស្តីពី វ៉ាក់សាំង។

ការណែនាំនេះ ធ្លាក់មកដល់ បន្ទាប់ពីការសិក្សាដ៏សំខាន់មួយដោយអ្នកជំនាញ កាលពីសប្តាហ៍មុន បានបង្ហាញថា ការចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer/BioNTech ដូសទី១ បន្ទាប់មកចាក់ដូសទី២ ដោយប្រើវ៉ាក់សាំង Moderna ក្នុងគម្លាត៩សប្តាហ៍ ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់មនុស្សមានភាពល្អប្រសើរជាងមុន។

ទន្ទឹមនឹងការនាំណែនេះ WHO បានគូសបញ្ជាក់ថា មុនការប្រើវ៉ាក់សាំងលាយបញ្ចូលគ្នា គេគួរតែគិតគូរលើស្ថានការណ៍ជាក់ស្តែងផងដែរ។ ក្នុងន័យនេះ WHO ចង់ឲ្យគេគិតគូរលើហានិភ័យនៃវ៉ាក់សាំង ដែលកំពុងត្រូវបានប្រើប្រាស់ និង ថាតើប្រទេសនីមួយៗមានវ៉ាក់សាំងប្រភេទណា ដែលអាចចាក់លាយគ្នាបាន ហើយថា តើវាមានគ្រប់គ្រាន់ដែរឬទេសម្រាប់លាយបញ្ចូលគ្នា ជៀសវាងការប្រើប្រាស់ច្រើនប្រភេទខុសៗគ្នាពេក។

មានប្រទេសជាច្រើនបានប្រើប្រាស់វ៉ាក់សាំងលាយបញ្ចូលគ្នារួចទៅហើយ មុនមានការណែនាំពី WHO ដោយសារតែគេត្រូវប្រឈមមុខខ្លាំង នឹងការកើនឡើងនៃចំនួនអ្នកឆ្លងកូវីដ១៩ គួបផ្សំនឹងការខ្វះខាតវ៉ាក់សាំងប្រភេទណាមួយ ធ្វើឲ្យយុទ្ធនាការចាក់មានល្បឿនយឺត៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារួមកម្លាំងគ្នាគាំទ្រព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរក្នុងខេត្តសៀមរាប

ព័ត៌មាន
កម្ពុជាបានធ្វើការងាររួមគ្នាដើម្បីគាំទ្រខេត្តសៀមរាប ខណៈដែលទីក្រុងនេះអបអរឋានៈរបស់ខ្លួនជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២។ នេះបើយោងតាមអ្ន…

កម្មវិធី​យុទ្ធនាការ​សង្គម «រួមគ្នា​ដើម្បី​ក្តី​ស្រមៃ​កុមារ​កម្ពុជា» ក្នុង​ការសាងសង់​សាលាមត្តេយ្យថ្មី ក្រោម​ការសហការ​រវាង​ក្រុមហ៊ុន Yeo's ប្រចាំ​ប្រទេស​កម្ពុជា​និង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)

ព័ត៌មាន
ក្រុមហ៊ុន Yeo’s ប្រចាំប្រទេសកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងសហការគ្នាក្នុងការកសាងសាលាមត្តេយ្យថ្មីមួយសម្រាប់សិស្សានុសិស្ស …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ